ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តីសង្ឃកំពូលមួយអង្គៈ ការបដិបត្តិធម៌របស់ព្រះសង្ឃសម័យនេះកាន់តែថយចុះ

2 អាទិត្យ មុន

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ គណៈមហានិកាយ​ជា​ឧត្តម​ទីប្រឹក្សា គណៈសង្ឃ​នាយក​កម្ពុជា​បាន​មាន​ថេរ​ដីកា​រថា សព្វ​ថ្ងៃនេះ​ការ​បដិបត្តិ​ធម៌ ពោល គឺ​ការ​ដែល​ព្រះសង្ឃ​មិន​គោរព​ធម៌​វិន័យ​កាន់តែ​ថយ​ចុះ ដែល​គ្រប់​គ្នា​គួរតែ​យកចិត្តទុកដាក់…

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ គណៈមហានិកាយ​ជា​ឧត្តម​ទីប្រឹក្សា គណៈសង្ឃ​នាយក​កម្ពុជា​បាន​មាន​ថេរ​ដីកា​រថា សព្វ​ថ្ងៃនេះ​ការ​បដិបត្តិ​ធម៌ ពោល គឺ​ការ​ដែល​ព្រះសង្ឃ​មិន​គោរព​ធម៌​វិន័យ​កាន់តែ​ថយ​ចុះ ដែល​គ្រប់​គ្នា​គួរតែ​យកចិត្តទុកដាក់ ។
សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម ព្រះ​អង្គ បាន​មាន​ថេរ​ដីកា ហើយ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៤ ថាបើ​ធៀប​នឹង​សង្គម​មុន ការ​បដិបត្តិ​ធម៌​វិន័យ របស់​ព្រះសង្ឃ គឺ​មិន​អាច​ប្រៀបធៀប​នឹង​សង្គម​មុន​បាន​ទេ ។

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម បាន​មាន​ថេរ​ដីកា​បញ្ជាក់​ថា «​ខ្ញុំ​ករុណា​បាន​បួស​តាំងពី​សម័យ​សម្តេច​សង្ឃ ជួន ណាត ៥​សង្គម​មក​ហើយ តែ​សព្វ​ថ្ងៃនេះ ការ​បដិបត្តិ​ធម៌​របស់​ព្រះសង្ឃ​យើង ខុស​គ្នា​ឆ្ងាយ​ណាស់ នេះ គឺជា​បញ្ហា​ដែល​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះទង្គិច​ដល់​សេចក្តី​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ​» ។

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម បាន​មាន​ថេរ​ដីកា​បន្ត​ទៀត​ថា ប្រសិនបើ​មិន​យកចិត្តទុកដាក់​នោះ​ពុទ្ធបរិស័ទ​នឹង​លែង​ជ្រះថ្លា​ដែល​នឹង​អាច​ប៉ះពាល់​ដល់​វិស័យ​ពុទ្ធសាសនា​នៅ​ពេល​អនាគត ។ សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម ក៏​បាន​មាន​ថេរ​ដីកា​សំណូមពរ​ឲ្យ​ព្រះ​មេគុណ អនុ​គុណ ព្រះ​ចៅអធិការ និង​ពុទ្ធិ​បរិស័ទ ជួយ​យកចិត្តទុកដាក់​ពង្រឹង​នូវ​ធម៌​វិន័យ​របស់​ព្រះសង្ឃ​ឡើង​វិញ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ពុទ្ធសាសនា​រឹង​មាំ ។

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម បាន​មាន​ថេរ​ដីកា​សង្កត់ធ្ងន់​ថា «​ប្រសិនបើ​យើង​នៅ​តែ​រយីក រយាក​ពុទ្ធសាសនា​យើង​នឹង​អស់​មាន​គេ​គោរព គឺ​អស់​ពុទ្ធសាសនា​ហើយ ។ របស់​ដែល​គេ​ស្រលាញ់ គេ​ពេញចិត្ត​បាន​អាច​គង់នៅ​បាន តែ​របស់​តែ​គេ​លែង​ស្រលាញ់ គេ​លែង​ពេញចិត្ត​គេ​គ្រវែង​ចោល​ហើយ » ។

កាលពី​សម័យ​ខ្មែរក្រហម ដែល​គេ​បំបាត់​ពុទ្ធសាសនា គឺ​បាន​តែ​រូប​ខាងក្រៅ ប៉ុន្តែ​ដោយសារ​តែ​នៅ​ក្នុង​ចិត្ត​ប្រជាពលរដ្ឋ​គេ​នៅ​ស្រលាញ់​នៅ​គោរព គ្រាន់តែ​បែក​ខ្មែរក្រហម​ភ្លាម ពុទ្ធសាសនា​យើង​ចំរើន​ឡើង​វិញ​ភ្លាម ។ នេះ​បើ​តាម​ថេរ​ដីកា​របស់​សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម ។

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម បាន​មាន​ថេរ​ដីកា​បន្ត​ថា ឥឡូវនេះ​នៅ​លើ​បណ្តាញ​សង្គម មាន​ព្រះ​ភិក្ខុ​ខ្លះទៅ​ស្ល ទៅ​រាំ ហើយ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ដែល​សកម្មភាព​នេះ គឺ​ប្រាសចាក​ពី​ធម៌​វិន័យ​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ