ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការបា.ញ់ថ្នាំ​សម្លា.ប់​មូស ​នៅ​រាជធានី​ភ្នំពេញ ទទួល​បានការ​គាំទ្រ និង​អបអរសាទរ​ ​ពី​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន

4 ខែ មុន

រាជធានី​ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា យុទ្ធនាការ​ «បាញ់ថ្នាំ​មូស​សម្លាប់​មូស​ នៅ​រាជធានី​ភ្នំពេញ» ​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ពិតជា​ទទួល​បាន​នូវ​ការ​គាំទ្រ និង​អបអរសាទរ​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន…

រាជធានី​ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា យុទ្ធនាការ​ «បាញ់ថ្នាំ​មូស​សម្លាប់​មូស​ នៅ​រាជធានី​ភ្នំពេញ» ​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ពិតជា​ទទួល​បាន​នូវ​ការ​គាំទ្រ និង​អបអរសាទរ​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ជា​ពិសេស​ប្រជាពលរដ្ឋ​ពិតជា​អរគុណ​យ៉ាង​ខ្លាំង ចំពោះ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ ។

ការ​ថ្លែង​បែប​នេះ​របស់លោក ឃួ​ង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែសីហា​ ឆ្នាំ​២០២៤​នេះ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​កងពលតូច​លេខ​៧០ (​ង​៧០) ចំនួន៤៣​នាក់ ជាមួយនឹង​ការ​ផ្តល់​អំណោយ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ក្រោយ​ពី​កងកម្លាំង​បាន​យក​អស់កម្លាំង​កាយ​ចិត្ត អនុវត្តន៍​ក្នុង​ប្រតិបត្តិការ​បាញ់ថ្នាំ​សម្លាប់​មូស នៅ​មូលដ្ឋាន​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៤ ​កន្លង​ទៅ ។

ក្នុង​នោះ លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ក្រុមការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​ក្រុមការងារ​កងពលតូច ង​៧០ ចុះ​ធ្វើ​សកម្មភាព​បាញ់ថ្នាំ​សម្លាប់​មូស​ទាំង​ថ្ងៃ ទាំង​យប់ នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​១០៥ និង​តាម​សហគមន៍​នានា ​ទូ​ទាំង​រាជធានី​ភ្នំពេញ ។

សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ ពិតជា​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ការ​ទទួលខុសត្រូវ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​បន្ត​ដឹកនាំ​អភិវឌ្ឍន៍​ ដោយ​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី ​នៃ​កម្ពុជា ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព មានការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស និង​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០​ ។

ក្នុង​ឱកាស​នោះ លោក​ក៏​បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ផង​ដែរ ចំពោះ​ក្រុមការងារ​កងពលតូច ង​៧០ ដែល​បាន​សហការ​ជាមួយ ក្រុមការងារ​រដ្ឋបាល ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​នៅ​តាម​ភូមិ សង្កាត់​ទាំង​១០៥ នៃ​ខណ្ឌ​ទាំង​១៤ និង​តាម​សហគមន៍ ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ ទី​១៧ ខែសីហា និង​បាន​បញ្ចប់​រួចរាល់​ទាំងស្រុង កាលពី​ថ្ងៃ​ទី​២៦ ​ខែសីហា​ ម្សិលមិញនេះ ។

សូម​បញ្ជាក់​ថា ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​កងពលតូច​លេខ​៧០(​ង​៧០) ចំនួន ៤៣​នាក់ និង​ផ្តល់​អំណោយ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ ហើយ​ចំពោះ​កងកម្លាំង​កងពលតូច​លេខ​៧០ (​ង​៧០) ដែល​ចុះ​ប្រតិបត្តិការ​បាញ់ថ្នាំ​សម្លាប់​មូស​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ចំនួន​៤៣​នាក់ ក្នុង​ម្នាក់​ទទួល​បាន ថវិកា ២០០.០០០​រៀល អង្គរ ២៥​គីឡូក្រាម មី​០១​កេស​តូច និង​ទឹក​សុទ្ធ ០១​កេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ