ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ដាយ​ជន​រង​គ្រោះ​ដែល​ត្រូវ​ខ្មា.ន់​.កាំ​.​ភ្លើ​.​ង​.​បា​.​ញ់​.​ស​.​ម្លា​.​ប់​.​ក្នុង​រឿង​«​ស្នេហា​ត្រីកោណ​»​​អំពាវនាវ​សុំ​ឲ្យ​តាម​ចាប់ខ្លួន​ដៃដល់​០២​នាក់​ទៀត​ដែល​កំពុង​​នៅ​ក្រៅ​ឃុំ

10 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រោយ​តុលាការ​ប្រកាស​ផ្តន្ទាទោស​ម្នាក់​ៗ​អស់​មួយ​ជីវិត ចំពោះ​ជន​ត្រូវ​ចោទ​ចំនួន​​០៤​នាក់​ដែល​ព្រូត​គ្នា​បាញ់​សម្លាប់​គូសត្រូវ​ស្លាប់​ម្នាក់​ក្នុង​សមរភូមិ «​ស្នេហា​ត្រីកោណ​» កាលពី​ជិត​០២​ឆ្នាំ​មុន​។ នៅ​ថ្ងៃ​ទី​២៧ សីហា នេះ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ថា…

ខេត្តបាត់ដំបង ៖ ក្រោយ​តុលាការ​ប្រកាស​ផ្តន្ទាទោស​ម្នាក់​ៗ​អស់​មួយ​ជីវិត ចំពោះ​ជន​ត្រូវ​ចោទ​ចំនួន​​០៤​នាក់​ដែល​ព្រូត​គ្នា​បាញ់​សម្លាប់​គូសត្រូវ​ស្លាប់​ម្នាក់​ក្នុង​សមរភូមិ «​ស្នេហា​ត្រីកោណ​» កាលពី​ជិត​០២​ឆ្នាំ​មុន​។ នៅ​ថ្ងៃ​ទី​២៧ សីហា នេះ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ថា មាន​ភាព​«​យុត្តិធម៌​» ។

ប៉ុន្តែ​គ្រួសារ​គាត់​សូម​អំពាវនាវ​ដ៏​ទទូច​សុំ​ឲ្យ​តុលាការ និង​សមត្ថកិច្ច​ជួយ​ប​នុ្ត​នីតិវិធី​តាម​ចាប់ខ្លួន​ជនជាប់ចោទ (​ជន​ដៃដល់​) ចំនួន​០២​នាក់​ទៀត ដែល​កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់ យក​មក​ដាក់​ពន្ធនាគារ ព្រោះ​ក្រុម​គ្រួសារ​គាត់​នៅ​តែ​ព្រួយបារម្ភ​ពី​សុ​វត្តិភាព​ក្នុង​គ្រួសារ​នៅឡើយ ដោយសារ​តែ​ជន​ដៃដល់​០២​នាក់​ទៀត​កំពុង​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​នៅឡើយ ។ សាលាដំបូង​ខេត្តបាត់ដំបង​បាន​ប្រកាស​សាលក្រម​កំបាំង​មុខ​ជនជាប់ចោទ​ចំនួន​០២​នាក់ និង​ចំពោះ​មុខ​ជនជាប់ចោទ​០២​នាក់ ដោយ​ផ្តន្ទាទោស​ម្នាក់​ៗ​អស់​មួយ​ជីវិត ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១២៥៤ ចុះ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២២ ។

នេះ​បើ​តាម​អ្នកស្រី អឿ​ន ឆេ​ន ជា​ម្ដាយ​ជន​រង​គ្រោះ ដែល​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​២៧ សីហា ឆ្នាំ​២០២៤ នេះ ។ អ្នកស្រី​បាន​និយាយ​ថា ស្វាមី​អ្នកស្រី​បាន​ចូល​ស្ដាប់​ការ​ប្រកាស​សាលក្រម​នេះ​ផ្ទាល់​នៅ​បន្ទប់​សវនាការ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​២០២៤​។ អ្នកស្រី​បាន​បញ្ជាក់​ថា ក្រៅពី​ប្រកាស​ផ្តន្ទាទោស​អស់​មួយ​ជីវិត ចំពោះ​ជនជាប់ចោទ​ទាំង​០៤​នាក់ តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​ក្រុម​ជនជាប់ចោទ​រួម​គ្នា​ផ្ដល់​សំណង​ដល់​គ្រួសារ​អ្នកស្រី​សរុប​ចំនួន​២០០​លាន​រៀល​ផង​ដែរ​។

អ្នកស្រី​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​តុលាការ តែ​អ្នកស្រី​សូម​ឲ្យ​តុលាការ និង​សមត្ថកិច្ច​ជួយ​បន្ត​នីតិវិធី​តាម​ចាប់​ជនជាប់ចោទ​ចំនួន​០២​នាក់​ទៀត​ដែល​កំពុង​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​យក​មក​ដាក់​ពន្ធនាគារ​ឲ្យ​ខាង​តែ​បាន ព្រោះ​គ្រួសារ​អ្នកស្រី​នៅ​តែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​នៅឡើយ ដរាប​ណា​ជន​ដៃដល់​ដ៏​សាហាវ​ឃោ​ឃៅ​ចំនួន​០២​នាក់​ទៀត​មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​។

សូម​រំលឹក​ថា សំណុំរឿង​បាញ់​សម្លាប់​គ្នា​យ៉ាង​សាហាវឃោរឃៅ​ក្នុង​សង្គ្រាម «​ស្នេហា​ត្រីកោណ​» នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២២ កន្លង​ទៅ នៅ​លើ​សួនច្បារ​មាត់​ស្ទឹង​សង្កែ ក្បែរ​វេទ​កា​បុណ្យអុំទូក ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។ ក្នុង​ព្រឹត្តិការ​បាញ់ប្រហារ​គ្នា​ដ៏​កក្រើក​ក្រុង​បាត់ដំបង​នេះ ភាគី​ម្ខាង​ត្រូវ​គេ​អះអាង​ដំបូង​ថា មាន​គ្នា​០៤ ទៅ​០៥​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​ស្ទើរ​គ្រប់​ដៃ ជិះ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ដឹកនាំ​ដោយ​មេខ្លោង​ម្នាក់​ឈ្មោះ តុង តុង (​ភាគី​ជនជាប់ចោទ​) បាន​ជិះ​ឆ្វែល​តាម​រក​បាញ់​សម្លាប់​ភាគី​ម្ខាង​ទៀត ដែល​មាន​គ្នា​ចំនួន​០៣​នាក់​ដឹកនាំ​ដោយ​ឈ្មោះ រឿ​ន សំ​រ៉​ង (​ភាគី​រង​គ្រោះ​) ។

ក្រុម​ជន​រង​គ្រោះ​របស់​ឈ្មោះ​រឿ​ន សំ​រ៉​ង ត្រូវ​បាន​ក្រុម​ខ្មាន់កាំភ្លើង​ដែល​ដឹកនាំ​ដោយ​ជន​អន្ធពាល​ឈ្មោះ​តុង តុង ជិះ​រថយន្ត​ស្វែងរក​ឃើញ ហើយ​បាន​ចុះ​ពី​រថយន្ត​ស្ទុះ​ទៅ​បាញ់ប្រហារ​គ្មាន​ប្រណី​ដៃ​លាន់​កងរំពង​ផ្អើល​ពេញ​ក្រុង ដូច​ក្នុង​ខ្សែភាពយន្ត​ហុងកុង ស្រោច​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ​ទាំង​០៣​នាក់ ដែល​កំពុង​អង្គុយ​នៅ​លើ​បង់​ថ្ម លើ​សួនច្បារ​ត្រង់​ចំណុច​ខាងលើ ។ គ្រាប់កាំភ្លើង​ដែល​ក្រុម​ខ្មាន់កាំភ្លើង​បាញ់​ស្រោច​គ្មាន​ប្រណី​ដៃ​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ​នេះ បាន​ត្រូវ​ចំ​ឈ្មោះ រឿ​ន សំ​រ៉​ង បណ្ដាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ រីឯ​បក្ខពួក​ចំនួន​០២​នាក់​ដែល​អង្គុយ​ក្បែរ​រង​របួសស្រាល ។

ដោយឡែក ក្រុម​ខ្មាន់កាំភ្លើង ក្រោយ​បាញ់ប្រហារ​ទៅ​លើ​គូសត្រូវ​បាន​សម្រេច​ពួក​គេ បាន​បើករថយន្ត​គេចខ្លួន​ទៅ​កាន់​ក្រុង​ប៉ោង​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាត់​ស្រមោល​ភ្លាម​ៗ​ដែរ ។ ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​មួយ​រយៈពេល​ខ្លី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ច​យ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​គេសង្ស័យ​ថា «​បាន​ចូលរួម​គំនិត​» ហើយ​បាន​បញ្ជូន​ខ្លួន​មក​កាន់​សាលាដំបូង​ខេត្តបាត់ដំបង និង​ក្រោយមក​នៅ​ថ្ងៃ​ទី​១៦ តុលា ឆ្នាំ​២០២៣ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បក្សពួក​ក្រុម​ខ្មាន់កាំភ្លើង​នេះ​ម្នាក់​ទៀត​ឈ្មោះ វ៉េ​ង ចិ​ត្រា ហៅ​ធី អាយុ​២០​ឆ្នាំ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ដដែល​ទៀត ។
ជាមួយនឹង​ការ​ឃាត់ខ្លួន ជន​នេះ​បាន​សារ​ផា​ព​ថា ខ្លួន​និង​គូកន​ប៉ុន្មាន​នាក់​ទៀត ។

ជា​ពិសេស មេខ្លោង​ឈ្មោះ តុង តុង បាន​ប្រើប្រាស​អាវុធ​ខ្លី​បាញ់​រះ​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ​ឈ្មោះ រ៉​ង ។ បើ​និយាយ​ពី​ប្រវត្តិ នៃ​ការ​តាម​បាញ់​សម្លាប់​គ្នា​យ៉ាង​សាហាវឃោរឃៅ​រវាង​ភាគី​ទាំង​០២​នេះ បើ​តាម​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​សំណុំរឿង​ឧក្រិដ្ឋ​នេះ ផ្ដើម​ចេញពី​រឿង​ដណ្ដើម​ស្រី​គ្នា​» តួ​អង្គ​ប្រុស​ឈ្មោះ អាន ភី​តុង ហៅ តុង តុង (​ជនជាប់ចោទ​) ជាមួយ​តួអង្គ​ប្រុស​ឈ្មោះ រឿ​ន សំ​រ៉​ង (​ជន​​រង​គ្រោះ​) ។

នៅ​ក្នុង​ព្រឹត្តិ​ហេតុ​បាន​បង្ហាញ​ថា ឈ្មោះ តុង តុង ជា​អ្នក​តាម​«​ដណ្តើម​ស្រី​កំណាន់ចិត្ត​» របស់​ជន​រង​គ្រោះ​ឈ្មោះ រ៉​ង យ៉ាង​ស្អិត​មិន​ព្រម​បន្ធូរ​ដៃ បើ​ទោះជា​គូរ​សត្រូវ​ក្នុង​រឿង «​ស្នេហា​ត្រីកោណ​»​ទាំង​០២​នាក់​នេះ ធ្លាប់​ជួប​ដោះស្រាយ​គ្នា និង​គំរាមកំហែង​គ្នា​ទៅ​វិញ​ទៅ​មក​ជា​បន្តបន្ទាប់​ក្ដី ។

តាម​ប្រភព​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ បាន​និយាយ​ថា ឈ្មោះ រ៉​ង បាន​ចោទប្រកាន់​ឈ្មោះ តុង អំពី​រឿង​ព្យាយាម​តាម​ដណ្ដើម​ស្រី​កំណាន់ចិត្ត​របស់​ខ្លួន ។ ប៉ុន្តែ​ឈ្មោះ តុង ធ្លាប់​បាន​បដិសេធ​ម្ដង​ជា​ពីរ​ដង​ថា ខ្លួន​គ្រាន់តែ​ស្គាល់​នារី​ឈ្មោះ លី​ណា នោះ​រាប់អាន​គ្នា​ធម្មតា​តែ​ប៉ុណ្ណោះ តែ​ការ​ពន្យល់​របស់​ឈ្មោះ តុង តុង មិន​បាន​ធ្វើ​ឲ្យ​ឈ្មោះ រ៉​ង ជឿជាក់​ទេ​។

ពួក​គេ​ចេះ​តែ​តាម​រករឿង​គ្នា​គ្មាន​ការ​លើក​លេង​ឡើង ។ បើ​តាម​ប្រភព​ព័ត៌មាន​នៅ​យប់​កើតហេតុ​នោះ ពួក​គេ​បាន​ជួប​គ្នា​មួយ​ប្រាវ​នៅ​ក្នុង​ក្លឹ​បរា​ត្រី​មួយ​ក្នុង​ក្រុង​បាត់ដំបង រហូត​ពួក​គេ​ណាត់ជួប​គ្នា​ជា​ថ្មី តែ​ការ​ណាត់ជួប​លើក​ចុង​ក្រោយ​នេះ គឺជា​ការ​ណាត់ជួប​ប្រយុទ្ធ​គ្នា តែ​ចៃដន្យ​ភាគី​ឈ្មោះ តុង តុង ដែល​មាន​គ្នា​ច្រើន​មាន​កាំភ្លើង​ស្ទើរ​គ្រប់​ដៃ បាន​បាញ់​សម្លាប់​ភាគី​ឈ្មោះ រ៉​ង ផ្អើល​ពេញ​ក្រុង​បាត់ដំបង ។

យ៉ាងណា​ក្ដី បើ​គិត​មក​ដល់​ពេល​នេះ ជនជាប់ចោទ​ក្នុង​សំណុំរឿង «​សង្គ្រាម​ស្នេហា​ត្រីកោណ​» ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ចំនួន​០២​នាក់​ហើយ រីឯ​ចំនួន​០២​នាក់​ទៀត ដែល​មាន​មេខ្លោង​ឈ្មោះ អាន ភី​តុង ជា​តួឯក​ក្នុង​រឿង​នេះ​ផ្ទាល់​ផង កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅឡើយ ។ ប៉ុន្តែ​តុលាការ​បាន​ប្រកាសផ្តន្ទាទោស​ពួក​គេ​ទាំង​០៤​នាក់​ឱ្យ​ជាប់គុក​អស់​មួយ​ជីវិត និង​ត្រូវ​រួម​គ្នា​ផ្ដល់​សំណង​ដល់​ជន​រង​គ្រោះ​ក្នុង​ទឹកប្រាក់​ចំនួន​២០០​លាន​រៀល ។

ជាមួយនឹង​ថ្ងៃ​ប្រកាស​សាលក្រម​ចំពោះ​មុខ​ផង និង​កំបាំង​មុខ​ជនជាប់ចោទ​ផង​នេះ លោក​ចៅក្រម​ជំនុំជម្រះ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនជាប់ចោទ​ដែល​កំពុង​រត់គេច​ខ្លួន​យក​មក​ប្រឈម​នឹង​ផ្លូវច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ