ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់មិនដាច់មិនអាចរង់ចាំថ្ងៃស្លា.ប់ទេ ៖ សូមសាកវិធីទាំងនេះ

1 ខែ មុន

បណ្តា​ទីផ្សារ​នៅ​រាជធានី ដែល​ធ្លាប់តែ​រស់​រវើក​មាន​មនុស្ស​ចេញចូល​រក​ផ្លូវ​ដើរ​សឹងតែ​មិន​បាន ឥឡូវនេះ​កំពុង​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដោយ​ទីផ្សារ​ប្រែជា​ស្ងាត់ ហើយ​ការ​លក់​ក៏​ធ្លាក់​ចុះ​ខ្លាំង ដែល​គប្បី​បងប្អូន​អាជីវករ គួរ​ស្វែងរក​វិធីសាស្ត្រ​នៃ​ការ​កែសម្រួល​ការ​ធ្វើ​អាជីវកម្ម​ជា​ប្រពៃណី​ចេញ ។ និន្នាការ​នៃ​ការ​ប្រែប្រួល​នេះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​កើត​មាន នៅ​កម្ពុជា​តាំងពី​ការ​ចាប់ផ្តើម​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​មក ហើយ​នៅ​ពេល​នេះ​ទោះបីជា​សេដ្ឋកិច្ច​បើកចំហ​ហើយ…

បណ្តា​ទីផ្សារ​នៅ​រាជធានី ដែល​ធ្លាប់តែ​រស់​រវើក​មាន​មនុស្ស​ចេញចូល​រក​ផ្លូវ​ដើរ​សឹងតែ​មិន​បាន ឥឡូវនេះ​កំពុង​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដោយ​ទីផ្សារ​ប្រែជា​ស្ងាត់ ហើយ​ការ​លក់​ក៏​ធ្លាក់​ចុះ​ខ្លាំង ដែល​គប្បី​បងប្អូន​អាជីវករ គួរ​ស្វែងរក​វិធីសាស្ត្រ​នៃ​ការ​កែសម្រួល​ការ​ធ្វើ​អាជីវកម្ម​ជា​ប្រពៃណី​ចេញ ។

និន្នាការ​នៃ​ការ​ប្រែប្រួល​នេះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​កើត​មាន នៅ​កម្ពុជា​តាំងពី​ការ​ចាប់ផ្តើម​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​មក ហើយ​នៅ​ពេល​នេះ​ទោះបីជា​សេដ្ឋកិច្ច​បើកចំហ​ហើយ ទីផ្សារ​ក៏​បើក​ឲ្យ​មាន​សកម្មភាព​ជា​ប្រក្រតី​ក៏​ពិតមែន ប៉ុន្តែ​ដោយសារ​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​អាជីវកម្ម​តាម​អន​ឡាញ​បាន​ធ្វើ​ឲ្យ​បងប្អូន​អាជីវករ​នៅ​តាម​ផ្សារ​កាន់តែ​ប្រឈម​ឡើង​ថែម​ទៀត រហូត​ដល់​មានការ​បិទទ្វារ​ជា​បន្តបន្ទាប់ ។

ទីផ្សារ​ដ៏​មមាញឹក​ដែល​ធ្លាប់​ជា​ចង្វាក់បេះដូង​របស់​សហគមន៍​មូលដ្ឋាន​បាន​ស្ងប់ស្ងាត់ ហើយ​អ្នក​លក់ដូរ​ជា​ច្រើន​បាន​កំពុង​តែ​ត្អូញត្អែរ ចំពោះ​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​នៃ​អតិថិជន ។ ដើម្បី​រស់រាន​មានជីវិត​នៅ​ក្នុង​បរិយាកាស​ដ៏​លំបាក​បែប​នេះ អ្នកលក់ និង​ទីផ្សារ​ក្នុងស្រុក​ចាំបាច់​ត្រូវ​សម្រប​ខ្លួន និង​ច្នៃប្រឌិត ហើយ​មិន​អាច​ពឹងផ្អែក​នៅ​លើ​គំរូ​អាជីវកម្ម​ត​ត្រកូល​បាន​ទៀត​ឡើយ ។

ចូរ​សាកល្បង​យន្តការ​ខ្លះ​ៗ​ខាងក្រោម ក្រែង​អាច​ស្តារ​មុខរបរ​ឡើង​វិញ​បាន​ខ្លះ?
ទី​មួយ ៖ បងប្អូន​អាជីវករ​គួរតែ​ទទួលយក​បរិបទ​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​សង្គ្រោះ​អាជីវកម្ម​ប្រចាំ​គ្រួសារ ។ ស្រប​ពេល​ដែល​សង្គម​ជីវភាព​រស់នៅ​កំពុង​តែ​ប្រែប្រួល ការ​ទិញ​ទំនិញ​តាម​អ៊ីនធឺណិត អាច​ហាក់ដូចជា ការ​គំ​រា​.​ម​កំ​ហែ​.​ង​មួយ​សម្រាប់​យើង​ដែល​ជា​អា​ជីរ​ករស់​ដោយសារ តែ​អាជីវកម្ម​តាម​គំរូ​ពី​គ្រួសារ​ត​ត្រកូល​តែ​វា​ក៏​បង្ហាញ​ពី​ឱកាស​សម្រាប់​អ្នកលក់​ក្នុងស្រុក ដើម្បី​ឈាន​ដល់​អតិថិជន​ទូលំទូលាយ​បន្ថែម​លើ​អតិថិជន​ចាស់​ដែល​យើង​មាន​ស្រាប់ ។ អ្នកលក់​អាច​ចាប់ផ្តើម ដោយ​បង្កើត​ទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​ចូលរួម​នៅ​ក្នុង អន​ឡាញ​ក្នុងស្រុក ដើម្បី​ផ្សព្វផ្សាយ​ផលិតផល និង​ជំរុញ​ការ​លក់​ផលិតផល​របស់​ខ្លួន​តាម​អន​ឡាញ​ដែរ ។

ទី​ពីរ ៖ បងប្អូន​អាជីវករ​អាច​រក្សា​ទម្រង់​បែបបទ​នៃ​ការ​ធ្វើ​អាជីវកម្ម​តាម​ប្រពៃណី​ដដែល ប៉ុន្តែ​ចាំបាច់​ធ្វើ​បច្ចុប្បន្នភាព​ជំនាញ​បន្ថែម​តាម​ការ​ការ​បង្កើន​បទ​ពិសោធន៍ និង​លើកកម្ពស់​ការ​ផ្សព្វផ្សាយ ដើម្បី​ទាក់ទាញ​អតិថិជន​ឱ្យ​ត្រឡប់​ទៅ​ទីផ្សារ​វិញ ។ យុទ្ធសាស្ត្រ​នៃ​ការ​លក់​នេះ អាច​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​កម្មវិធី​ពិសេស​ខ្លះ​ៗ​ដូច​ជា ផ្តល់​ការ​បញ្ចុះតម្លៃ ឬ​បង្កើត​បរិយាកាស​ទីផ្សារ​កាន់តែ​មាន​ភាព​ស្វាហាប់ និង​រស់​រវើក ពោល​បង្ហាញ​ពី​ភាព​លេចធ្លោរ​នៃ​គុណប្រយោជន៍​នៃ​ការ​មក​ទីផ្សារ​ដោយ​ផ្ទាល់ ។

ក្រៅពី​នេះ គំរូ​នៃ​ការ​សហការ​ជា​ក្រុម​ជាមួយ​អ្នកលក់​ផ្សេង​ទៀត ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ជា​កញ្ចប់ គួរតែ​រិះគិត ។ លើស​ពី​នេះ បងប្អូន​អាជីវ​រក​ក៏​អាច​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​តាម​សហគមន៍ និង​ស្វះ​ស្វែងរក​ភាព​ជា​ដៃគូ​ជាមួយ​សាលារៀន អង្គការ ឬ​អ្នកមាន​ឥទ្ធិពល​ខាង​អាជីវកម្ម​ក្នុង​តំបន់ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង និង​លើកទឹកចិត្ត​ចលនា​មហាជន​ឲ្យ​ចាប់អារម្មណ៍ និង​ទីផ្សារ​ឡើង​វិញ ។

សរុបសេចក្តី​មក ប្រសិនបើ​យើង​នៅ​តែ​បន្ត​រឹងត្អឹង​នឹង​គំរូ​អាជីវកម្ម​ជា​ប្រពៃណី​បន្ត​ពី​គ្រួសារ​ដោយ​គ្មាន​ការ​ធ្វើ​បច្ចុប្បន្នភាព​ទេ​នោះ ទោះ​ថ្ងៃនេះ​មិន​ស្លា​.​ប់​តែ​ថ្ងៃស្អែក​ខានស្អែក​នឹង​ស្លា​.​ប់​ដោយ​ចៀស​មិន​រួច ។ ដូច្នេះ​ដើម្បី​រក្សា​ទីតាំង និង​មូលដ្ឋាន​ឈរជើង​នៅ​ក្នុង​ទីផ្សារ​បាន​បន្ត​ទៀត គឺ​មាន​តែ​ត្រូវ​តែ​ធ្វើ​បច្ចុប្បន្នភាព ជា​ពិសេស គឺ​ជំរុញ និង​រៀន​ប្រើប្រាស់​បច្ចេកវិទ្យា​បង្កើន​បទ​ពិសោធន៍​ផ្ទាល់ និង​ជំរុញ​ទំនាក់ទំនង​សហគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ