ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិធី២​នេះ ធ្វើ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ បាត់​ឈឺចង្កេះ

2 អាទិត្យ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ធ្វើ​ឲ្យ​ចង្កេះ​អ្នក​មិន​ឈឺ​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ​។ តើ​មាន​អ្វី​ខ្លះទៅ? នៅ​ពេល​ដែល​អ្នក​អង្គុយ​លើ​កៅអី អ្នក​គួរតែ​អង្គុយ​ឲ្យ​ចំ​កណ្តាល មិន​គួរ​អង្គុយតែ​ពាក់កណ្តាល​គូថ​ឡើយ​។ បន្ទាប់​មក​អ្នក​គួរតែ​អង្គុយ​ថ្នម​ៗ​ចុះ ហើយ​អង្គុយ​ឲ្យ​ត្រង់ ផ្អែក​ទៅ​ក្រោយ​។ ជា​ពិសេស…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ធ្វើ​ឲ្យ​ចង្កេះ​អ្នក​មិន​ឈឺ​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ពេល​ដែល​អ្នក​អង្គុយ​លើ​កៅអី អ្នក​គួរតែ​អង្គុយ​ឲ្យ​ចំ​កណ្តាល មិន​គួរ​អង្គុយតែ​ពាក់កណ្តាល​គូថ​ឡើយ​។ បន្ទាប់​មក​អ្នក​គួរតែ​អង្គុយ​ថ្នម​ៗ​ចុះ ហើយ​អង្គុយ​ឲ្យ​ត្រង់ ផ្អែក​ទៅ​ក្រោយ​។ ជា​ពិសេស អ្នក​គួរតែ​ជ្រើសរើស​កៅអី​ដែល​មាំ ហើយ​ស្រួល​អង្គុយ ទើប​មិន​ឈឺចង្កេះ​។

នៅ​ពេល​ដែល​អ្នក​ដើរ ភ្នែក​ទាំង​សងខាង​របស់​អ្នក​គួរតែ​មើលទៅ​មុខ ហើយ​ដើរ​ឲ្យ​ត្រង់ រួច​ទម្លាក់​ទម្ងន់​ទាំងមូល​របស់​អ្នក​លើ​កែងជើង​អ្នក ដើម្បី​ឲ្យ​កែងជើង និង​ចុង​ម្រាមជើង​ដើរទៅ​មុខ​។ ជា​ពិសេស អ្នក​មិន​គួរ​ពាក់​ស្បែកជើង​កែង​ឡើយ ទើប​មិន​មាន​គ្រោះថ្នាក់ ហើយ​មិន​ឈឺចង្កេះ​។ ដូចនេះ អ្នក​អាច​ធ្វើ​តាម​វិធី​ពីរ​នេះ ដើម្បី​បំបាត់​អាកា​រៈ​ឈឺចង្កេះ​របស់​អ្នក​ក្នុង​ពេល​មាន​ផ្ទៃពោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ