ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​វា.យ.ប្រហារ​លំនៅ​ឋាន​ពលរដ្ឋ​ខូច​​​អស់​១៥​ខ្នង ​និង​ទ្រព្យសម្បត្តិសាធារណៈ​

10 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​យ៉ាងតិច​ចំនួន​១៥​ខ្នង ​បាន​រង​ការ​ខូចខាត និង​បង្គោល​ភ្លើង​​សូ​ឡា​បំភ្លឺ​តាម​ដងផ្លូវ​ជា​ច្រើន​ដើម​ត្រូវ​ដួ​ល​រលំ ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​រសៀល​ថ្ងៃ​ទី​២៦ សីហា នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ព្រះ​ផុស…

ខេត្តបាត់ដំបង​ ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​យ៉ាងតិច​ចំនួន​១៥​ខ្នង ​បាន​រង​ការ​ខូចខាត និង​បង្គោល​ភ្លើង​​សូ​ឡា​បំភ្លឺ​តាម​ដងផ្លូវ​ជា​ច្រើន​ដើម​ត្រូវ​ដួ​ល​រលំ ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​រសៀល​ថ្ងៃ​ទី​២៦ សីហា នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ព្រះ​ផុស ស្រុក​គាស់​ក្រឡ តែ​ពុំ​មាន​របាយ​ការ​ណ៍​បញ្ជាក់​ពី​គ្រោះថ្នាក់​លើមនុស្ស​នោះទេ​ ។

​សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​​ថា  ភ្លៀង​បាន​ធ្លាក់​មួយ​មេ​ធំ បង្ក​ឲ្យ​មាន​ខ្យល់​កន្ត្រាក់​វាយប្រហារ​ខ្លាំងក្លា ដែល​ប៉ះ​ទ​ង្កិ​ច​ខ្លាំង​ទៅ​លើ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ ក្នុង​ឃុំ​ព្រះ​ផុស ស្រុក​គាស់​ក្រឡ ​។  ខ្យល់​កន្ត្រាក់​នេះ​បាន​ធ្វើ​ឲ្យ​ខូចខាត​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ដួ​ល​រលំ​បង្គោល​សូ​ឡា​ដែល​បំពាក់​តាម​ផ្លូវ​នៅ​ក្នុង​ឃុំ និង ខូច​ខាត​ដំបូល​អគារ​រ​ដ្ខ​បាល​ឃុំ រួម​ទាំង​បន្ទប់ទឹក​សាលារៀន​ផង​ ។

​យោង​តាម​របាយ​ការ​ណ៍​ស្ដី​ពី​ការ​ខូចខាត​ដោយសារ​គ្រោះ​ធម្មជាតិ​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា   លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​១៥​ខ្នង ភាគច្រើន​របើក​ដំបូល  អគារ​រដ្ឋបាល​ឃុំ  រួម​ទាំង​ស្លាក​គណបក្ស​​ផង  និង​ខូចខាត​បង្គោល​ភ្លើង​សូ​ឡា​ ដែល​បំពាក់​បំភ្លឺ​តាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន​អស់​ចំនួន​០៥​ដើម  តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ ។ នេះ​បើ​យោង​លើ​របាយ​ការ​ណ៍​​ខាងលើ​ ។

​ប៉ុន្តែ​យ៉ាងណា  ពេល​នេះ​ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​បាន​ចុះ​ពិនិត្យ​ធ្វើ​របាយ​ការ​ណ៍​​ជូន​ថ្នាក់ដឹកនាំ ដើម្បី​ជួយ​សង្គ្រោះ​បឋម​ហើយ ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ