Justin Bieber និងភរិយាទើបតែបានស្វាគមន៍កូនដំបូងរបស់ពួកគេ ដោយតារាចម្រៀងរូបនេះបានបង្ហើបឱ្យដឹងថាមានឈ្មោះ Jack Blues Bieber បន្ទាប់ពីរៀបការជាមួយគ្នាបាន៥ឆ្នាំ។


តារាចម្រៀង Justin Bieber កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានប្រកាសដំណឹងល្អដល់អ្នកគាំទ្រជាមួយនឹងរូបភាពនៃជើងទារកទើបនឹងកើតនៅលើ Instagram នេះបើយោងតាមសារព័ត៌មាន People ។
ក្នុងរយៈពេលមិនដល់មួយម៉ោងនៃការបង្ហោះ រូបថតរបស់ Justin Bieber បានទាក់ទាញអ្នកចុច Like ដល់ទៅជាង ៣លាន និង Comment រាប់ពាន់។ មិត្តរួមការងារ និងអ្នកគាំទ្រជាច្រើនជុំវិញពិភពលោកបានផ្ញើសារអបអរដល់តារាចម្រៀង និងភរិយារបស់គាត់។
Justin និង Hailey បានប្រារព្ធពិធីមង្គលការរបស់ពួកគេនៅទីក្រុង Bluffton រដ្ឋ South Carolina (សហរដ្ឋអាមេរិក) ក្នុងឆ្នាំ២០១៩។ ដោយសារការយោគយល់ និងការអាណិតអាសូរគ្នាទៅវិញទៅមក គូស្នេហ៍តារាមួយគូនេះ កាន់តែស្រលាញ់គ្នា និងឱ្យតម្លៃដៃគូកាន់តែខ្លាំងឡើង៕





ចែករំលែកព័តមាននេះ