ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​នាក់​បងប្អូន​ប៉ង​ស.ម្លា.ប់.​បុគ្គលិក​ធនាគារ​ម្នាក់​ដែល​ផ្ដើមពី​គំនុំ​«​ស្នេហា​ត្រីកោណ​»

6 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ជនសង្ស័យ​០២​នាក់​បងប្អូន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​ភ្លាម​ៗ ក្រោយ​ពី​ណាត់​ឲ្យ​យុវជន​ម្នាក់​ជា​បុគ្គលិក​ធនាគារ​ទៅ​ជួប​ដល់​ផ្ទះ រួច​ព្រួត​គ្នា​ចាប់​អារ.ក​ និង​ចាក់​ជា​ច្រើន​កាំបិត​បណ្ដាល​ជន​រង​គ្រោះ​រង​របួស​ជា​ទម្ងន់ កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី២៣ សីហា នៅ​ចំណុច​ភូមិ​បឹង​រាំង ឃុំ​បឹង​រាំង…

ខេត្តបាត់ដំបង​ ៖ ជនសង្ស័យ​០២​នាក់​បងប្អូន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​ភ្លាម​ៗ ក្រោយ​ពី​ណាត់​ឲ្យ​យុវជន​ម្នាក់​ជា​បុគ្គលិក​ធនាគារ​ទៅ​ជួប​ដល់​ផ្ទះ រួច​ព្រួត​គ្នា​ចាប់​អារ.ក​ និង​ចាក់​ជា​ច្រើន​កាំបិត​បណ្ដាល​ជន​រង​គ្រោះ​រង​របួស​ជា​ទម្ងន់ កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី២៣ សីហា នៅ​ចំណុច​ភូមិ​បឹង​រាំង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ដែល​គេ​អះអាង​ថា នេះ​ជា​ករណី​«​ប៉ុនប៉ង​មនុស្សឃាត​» ដែល​ផ្ដើម​ចេញពី​គំនុំ​«​ស្នេហា​ត្រីកោណ​»​។

យោង​តាម​របាយ​ការ​ណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០២​នាក់​បងប្អូន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​ភ្លាម​ៗ​នេះ ម្នាក់​ឈ្មោះ សោ ផា​រ៉ា​ដ​ន អាយុ​១៩​ឆ្នាំ (​បង​) ជា​តួឯក​ក្នុង​រឿង​ស្នេហា​ត្រីកោណ និង​ជា​អ្នក​ដៃដល់ និងម្នាក់​ទៀត​ឈ្មោះ សោ សា​រ៉ា​វុ​ធ អាយុ​១៧​ឆ្នាំ (​ប្អូន​) ជា​អ្នកចូលរួម​ជួយ​ចាប់​ជន​រង​គ្រោះ​ឲ្យ​បងប្រុស​អាករ​និង​ចាក់ ដោយ​ប្រើប្រាស​កូនកាំបិត​។

ដោយឡែក​ ជន​រង​គ្រោះ​ឈ្មោះ ឈឿ​ន ឆាយ ភេទប្រុស ​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ដីស​ថ្មី ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន តែ​ជា​បុគ្គលិក​ធនាគារ​មួយ នៅ​ស្រុក​កំ​រៀង​។ នេះ​បើ​តាម​របាយ​ការ​ណ៏​ខាងលើ​ ។

ជន​រង​គ្រោះ ត្រូវ​ជន​ដៃដល់​០២​នាក់​បងប្អូន​ខាងលើ ចាប់​អារ.កនិងចាក់​ជា​ច្រើន​កាំបិត ហើយ​ថែម​ទាំង​ចាក់​ធ្លាយ​មាត់​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត​ផង បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។ អធិការ​ស្រុក​កំ​រៀង លោក វ៉េ គឹ​មចត់ បាន​ថ្លែងប្រាប់​តាម​ទូរស័ព្ទ​ថា សំណុំរឿង​ខាងលើ​នេះ ជា​ករណី​«​ប៉ុនប៉ង​ឃាតកម្ម​» ដែល​ជន​ដៃដល់​០២​នាក់​បងប្អូន បាន​រៀប​ចំ​ទុកជា​មុន ក្នុង​គោលបំណង​សម្លាប់​ជន​រង​គ្រោះ តែ​សំណាងល្អ​ជន​រង​គ្រោះ​មិន​ស្លាប់ គ្រាន់តែ​របួសធ្ងន់​។

ត្រង់​ចំណុច​នេះ លោក​អធិការ​បាន​និយាយ​ថា បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ និង តាម​ការ​បំភ្លឺ​ពី​សាក្សី​នានា​ផង យើង​អាច​ធ្វើការ​សន្និដ្ឋាន​បឋម​ថា ករណី​នេះ​អាច​ផ្ដើម​ចេញពី​គំនុំ​ក្នុង​រឿង​«​ស្នេហា​ត្រីកោណ​»​។ ហើយ​រឿង «​ស្នេហា​ត្រីកោណ​»​នេះ គឺ តួរ​អង្គ​ប្រុស​ឈ្មោះ សោ ផា​រ៉ា​ដ​ន (​ជន​ដៃដល់​) ជា​អ្នក​ដណ្ដើម​យក​តួ​ឯក​ស្រីពី​បេះដូង​តួឯក​ប្រុស​ឈ្មោះ ឈឿ​ន ឆាយ (​ជន​រង​គ្រោះ​)​។

លោកអធិការ​បាន​បញ្ជាក់​ថា មិន​ត្រឹម​តែ​ដណ្ដើម​យក​កំណាន់​បេះដូង​ពី​គេ​ទេ ជន​ដៃដល់​ថែម​ទាំង​ព្យាយាម​រករឿង​ភាគី​រង​គ្រោះ​មិន​ឈប់​ឈរ ក្នុង​គោលបំណង​គំរាមកំហែង​ឲ្យ​ជន​រង​គ្រោះ​ឈប់​ទាន់​ទង​តួ​ឯក​ស្រី ដែល​ខ្លួន​ដណ្ដើម​ពី​បេះដូង​គេ រហូត​ណាត់​ឲ្យ​ជន​រង​គ្រោះ​ទៅ​ជួប​ដល់​ផ្ទះ​ខ្លួន​ហើយ ចាត់ការ​ជន​រង​គ្រោះ​តែ​ម្ដង​។

គេ​មិន​ទាន់​ដឹង​ពី​ប្រវត្តិ នៃ​រឿង​រ៉ាវស្នេហា​រវាង​ជន​រង​គ្រោះ​ជាមួយ​ស្រី​ស្នេ​ហ៍ដែល​ត្រូវ​ទី​៣​ដណ្ដើម​យក​ទៅ​នោះ​ទេ​។ ប៉ុន្តែ​គេ​បានដឹង​និង​បានឃើញ​មាន​រូបភាព​ខ្លះ​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ ដែល​បាន​បង្ហាញ​សមត្ថកិច្ច​នូវ​រូបថត​អា​នុ​ស្សាវ​រី​យ រវាង​គូរ​ស្នេ​ហ៍​​នេះ មុន​ពេល​ត្រូវ​ជន​ទី​៣ (​ជន​ដៃដល់​) ​​យក​ទៅ​។

នៅ​ក្នុង​រឿង​នេះ បើ​តាម​លោក វ៉េ គឹ​មចត់ អធិការ​ស្រុក​កំ​រៀង បាន​ប្រាប់​ថា នៅ​យប់​កើតហេតុ ជន​សង្ស័យ​ឈ្មោះ សោ ផា​រ៉ា​ដ​ន បាន​ហៅ​ឲ្យ​ជន​រង​គ្រោះ​ទៅ​ជួប​ដល់​ផ្ទះ​ខ្លួន ដើម្បី​ដោះស្រាយ​រឿង​
«​ស្នេហា​ត្រីកោណ​»​នេះ​។ ជន​រង​គ្រោះ​ក៏​បាន​ទៅ​ជួប​ជនសង្ស័យ​ដល់​ផ្ទះ តាម​ការ​ណាត់​របស់​ជនសង្ស័យ​។ លោក​បាន​និយាយ​ថា ពេល​ជន​រង​គ្រោះ​ទៅ​ដល់ ភាគី​ទាំង​០២​នាក់​សួរនាំ​គ្នា​ផង និង តំឡើង​សរសៃ​ក​ដាក់​គ្នា​ផង ពី​រឿង​ដណ្ដើម​គ្នា​គ្រប់គ្រង​«​តួរ​ឯក​ស្រី​»​។ (​នេះ​ជា​សម្រង់​ចម្លើយ​សង្ខេប​ពី​ជន​ដៃដល់​) លោក វ៉េ គឹ​មចត់ បាន​ស្រង់​ចម្លើយ​ទៀត​ថា ពេល​កំពុង​ជជែក​គ្នា​បែកផ្សែង​នោះ ភាគី​រង​គ្រោះ​ បាន​បង្ហាញ​រូបថត​អនុ​ស្សាវ​រី​យ៍​មួយ​ចំនួន ដែល​ខ្លួន​បាន​ថត​ជាមួយ​នាង​កន្លង​មក ក្នុង​គោលបំណង​ចង់​ប្រាប់​ភាគី​ដៃដល់​ថា «​ខ្លួន​និង​នាង​តួ​ឯក​ស្រី​នោះ ស្រលាញ់​គ្នា​យូរហើយ ថែម​ទាំង​បាន​ថតរូប​អនុ​ស្សាវ​រី​យ៍ជាមួយ​គ្នា​យ៉ាង​ស្និទ្ធិស្នាល​ទៀត​ផង​»​។

​ប៉ុន្តែ​ការ​លាតត្រដាង​បង្ហាញ​រូបថត​អនុ​ស្សាវ​រី​យ៍​របស់​ជន​រង​គ្រោះ​នេះ ហាក់​មិន​បាន​ធ្វើ​ឲ្យ​ជន​ដៃដល់​ដែល​ដណ្ដើម​ស្រី​កំណាន់ចិត្ត​គេ​នេះ​ស្ងប់ចិត្ត​ទេ​។ ផ្ទុយ​ទៅ​វិញ ជន​នេះ​រឹតតែ​ផ្ទុះ​កំហឹង ដោយ​ចោទ​ជន​រង​គ្រោះ​ថា ជា​អ្នក​លួច​ដណ្ដើម​ស្រី​ស្នេ​ហ៍​ពី​ខ្លួន​ទៅ​វិញ រហូត​ផ្ទុះ​ហិង្សា​ភ្លាម​មួយរំពេច​​តែ​ម្ដង​។

ត្រង់​ចំណុច​នេះ បើ​តាម​លោក វ៉េ គឹ​មចត់ បាន​បញ្ជាក់​ថា ពេល​នោះ​ជន​ដៃដល់​ឈ្មោះ សោ ផា​រ៉ា
​ដ​ន (​បង​) បាន​ទាញ​កូនកាំបិត​មក​ចាក់​ជន​រង​គ្រោះ រីឯ​ជន​រួមគំនិត​ឈ្មោះ សោ សា​រ៉ា​វុ​ធ (​ប្អូន​) បាន​ស្ទុះ​ទៅ​ជួយ​ចាប់​ជន​រង​គ្រោះ​ឲ្យ​បងប្រុស​ខ្លួន ចាក់​ផង អារ.ក​​ផង គ្មាន​ប្រណី​ដៃ តែ​សំណាងល្អ​ជន​រង​គ្រោះ​គ្រាន់តែ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​គេ​ជួយ​អន្តរា​គម​ន៍​ទាន់ រីឯ​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជន​ដៃដល់​០២​នាក់​បងប្អូន​នេះ​ភ្លាម​ៗ​ដេរ​។

លោក​ថា ពេល​នេះ​ជនសង្ស័យ​ទាំង​០២​នាក់​បងប្អូន ត្រូវ​បាន​មន្ត្រី​ជំនាញ ឃាត់ខ្លួន និង កំពុង​សួរនាំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ ខណៈ​ជន​រង​គ្រោះ​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ