ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តុលាការ​សម្រេច​ឃុំខ្លួន​ម្ចាស់​គណនី​ឈ្មោះ Yu bee Ly ប្រឈម​ជាប់​ពន្ធនាគារ​ពី​៦ខែ​ទៅ​២​ឆ្នាំ​

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៤ បាន​សម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់​ ដែល​ជា​ម្ចាស់​គណនី Facebook ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៤ បាន​សម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់​ ដែល​ជា​ម្ចាស់​គណនី Facebook ឈ្មោះ Yubee Ly ដាក់​ពន្ធ​នាគារ​ជា​បណ្តោះអាសន្ន​ពី​បទ​.​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ។

ការ​សម្រេច​ឃុំខ្លួន​ម្ចាស់​គណនី Facebook ឈ្មោះ Yubee Ly នោះ បន្ទាប់​ពី​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ​ពី​បទ​.​កាន់កាប់ និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុ ញ្ញាតយោង​តាម​មាត្រា​២០ ស្តី​ពី​ជន​ណា​ដែល​បំពាក់​ដាក់​តាម​ខ្លួន កាន់កាប់ ប្រើប្រាស់ ទិញ លក់ ឲ្យ​ខ្ចី ផ្ទេរ ចែកចាយ ជួល កែ​ច្នៃ​តម្លើង ជួសជុល នូវ​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ គ្រប់​ប្រភេទ ដោយ​គ្មាន​ការ​អនុញ្ញាត ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦ ខែ​ដល់ ២​ឆ្នាំ នឹង​ពិន័យ​ជា​ប្រាក់​ពី​៥០​ម៉ឺន​ដល់​២​លាន​រៀល ។

សូម​រម្លឹក​ថា នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណៈជន និង​អ្នក​សារព័ត៌មាន​ឲ្យ​បាន​ជ្រាប អំពី​ចំណាត់ការ​តាម​ផ្លូវច្បាប់​លើ​ស្ដ្រី​ម្នាក់ ដែល​បាន​ប្រើប្រាស់​គណនី Facebook ឈ្មោះ Yubee Ly ហើយ​បង្ហោះ​វី​ដេ​អូ​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​ភ្ជាប់​ជាមួយ​ខ្លឹមសារ​«​អូន​កាច​ចឹ​ង​ធ្វើ​ប្រពន្ធ​បង​បាន​នៅ​»​។

ក្រោយ​ឃើញ​ការ​បង្ហោះ​បែប​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី វុ​ទ្ធី វង្ស​វិបុល និង​លោក​វរសេនីយ៍ទោ វុ​ធ ស៊ែ អនុប្រធាន​នាយកដ្ឋាន និង​លោក​វរសេនីយ៍ឯក ឡេ​ង ប៊ុ​ន​ហួរ នាយការិយាល័យ បាន​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់​ប្រកបដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់ ។

ប្រហែល​១​ម៉ោង​ក្រោយ​ការ​បង្ហោះ​ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា​រង នៃ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​បាន​កំណត់ នឹង​ទីតាំង​ស្នាក់​នៅ រហូត​ឈាន​ដល់​ការ​នាំ​ខ្លួន​ស្ដ្រី​ម្នាក់​ឈ្មោះ ម៉េ​ង លី​ហ័​រ អាយុ​២៤ ឆ្នាំ មក​ធ្វើការ​សួរនាំ​ទាំង​យប់​ថ្ងៃ​ទី ២០ ខែសីហា ឆ្នាំ​២០២៤ នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៤ នេះ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​និង​កំពុង​បន្ដ​ធ្វើការ​សួរនាំ​ស្ដ្រី​ខាងលើ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ។

ផ្អែក​តាម​ការ​សាកសួរ​ជំ​ហ៊ាន​ដំបូង​ស្ដ្រី​ឈ្មោះ ម៉េ​ង លី​ហ័​រ បាន​សារភាព​ថា វី​ដេ​អូ​បាញ់​ឡើង​លើ​មួយ​គ្រាប់​នេះ​តាំងពី​ឆ្នាំ​២០២២ មក​ម្ល៉េះ ប៉ុន្ដែ​គេ​ទើប​យក​មក​បង្ហោះ​ឡើង​វិញ នៅ​ក្នុង​គណនី​ក្លែង ក្លាយ​ដែល​ប្រើប្រាស់​ឈ្មោះ Yubee Ly ។ យ៉ាងណាមិញ​ករណី​នេះ​កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កំពុង​បន្ដ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ។ ចំណាត់ ការ​បន្ដ​នឹង​ផ្សព្វផ្សាយ​ជូន​ជា​បន្ដបន្ទាប់ ។

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សូម​ថ្លែងអំណរគុណ​ចំពោះ​សាធារណៈជន និង​អ្នក​សារព័ត៌មាន​ទាំងអស់ ដែល​បាន​ផ្ដល់​កិច្ចសហការ​ល្អ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ