ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យឆេះក្នុងព្រះវិហារវត្ត​ផ្អើលទាំងយប់

4 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​យប់​ នៅថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៤ នៅ​វេលា​ម៉ោង​២១​យប់ ចំណុច​វត្ត​ផ្ចឹក​ជ្រុំ ស្ថិត​ក្នុងភូមិ​ចានទៀប ឃុំ​សំរោង…

ខេត្តតាកែវ ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​យប់​ នៅថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៤ នៅ​វេលា​ម៉ោង​២១​យប់ ចំណុច​វត្ត​ផ្ចឹក​ជ្រុំ ស្ថិត​ក្នុងភូមិ​ចានទៀប ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ​ ដោយ​អគ្គិ​ភ័យ​ឆេះ​ព្រះ​វិហារ​ ។

​លោក​វរសេនីយ៍ឯក ឌុ​ក ធី​យ៉ា អធិកា​នគរបាល​ស្រុក​ត្រាំកក់​បានឱ្យ​ដឹង​ថា ពិតជា​មាន​ភ្លើង​ឆេះ​ព្រះ​វិហារ​នៅ​ចំណុច​ខាងលើ​ពិតមែន​។ លោក​អធិការ​បន្ត​ថា ក្រោយ​ទទួល​ដំណឹង លោក​បាន​បញ្ជា​កម្លាំង​ជំនាញ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ បាន​ចុះ​សហការ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ រហូត​ដល់​ម៉ោង​១​រំលងអធ្រាត្រ​​​ទើប​ភ្លើង​រលត់​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​០៥​គ្រឿង ប្រើ​អស់​ទឹក​ចំនួន​០៨​ឡាន ។

ក្នុង​នោះ រថយន្ត​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ចំនួន​០២​គ្រឿង រថយន្ត​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ចំនួន​០១​គ្រឿង រថយន្ត​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង​ចំនួន​០១​គ្រឿង និង​រថយន្ត​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​ចំនួន​០១​គ្រឿង ​។

ក្នុង​ហេតុ​ការ​អគ្គិភ័យ​នេះ​ដែរ សម្ភារ​ដែល​ខូចខាត​មាន ៖ ព្រះ​វិហារ​ឆេះ​ខូចខាត​អស់​៥០​ភាគរយ ទៀនវស្សា​ចំនួន​៣០​គូ និង​សម្ភារៈ​ផ្សេង​ៗ​មួយ​ចំនួន​ បណ្ដាល​ឱ្យ​រង​របួសស្រាល​មនុស្ស​ប្រុស​០២​នាក់​។ ចំពោះ​មូលហេតុ​សមត្ថកិច្ច​ស្រុក​ត្រាំកក់​បញ្ជាក់​ថា បណ្ដាល​មក​ពី​ព្រះសង្ឃ​ដុត​ភ្លើងទៀន​វស្សា​ក្នុង​ព្រះ​វិហារ​មិន​ពន្លត់ ទើប​ឆេះ​រាលដាល​ដល់​ព្រះ​វិហារ​បែប​នេះ​តែ​ម្តង​ទៅ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ