ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ឃួ​ង ស្រេង ណែនាំ​ការ​ប្រើ​ឡាន​បា​.​ញ់​ថ្នាំ​ស​ម្លា​.​ប់​មូស​ខ្នាត​ធំ​ក្នុង​តំបន់​ហានិភ័យ

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្ត្រី លើ​សុខទុក្ខ​ និង​សុខុមាលភាព​ប្រជាពលរដ្ឋ នា​ល្ងាច​ថ្ងៃ​ទី២៣ ខែសីហា…

រាជធានី​ភ្នំពេញ ​៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្ត្រី លើ​សុខទុក្ខ​ និង​សុខុមាលភាព​ប្រជាពលរដ្ឋ នា​ល្ងាច​ថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ ២០២៤ នេះ ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បាន​ណែនាំ​ឱ្យ​លោក​ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ចាត់ចែង​ក្រុមការងារ​ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​ជា​បន្ទាន់ ពោល​គឺ​បាញ់​នៅ​ល្ងាច​និង​ព្រលប់​ថ្ងៃ​ទី២៣ ខែសីហា នេះ​តែ​ម្តង ដោយ​ប្រើប្រាស់​ប្រភេទ​រថយន្ត​ដឹក​ម៉ា​ស៉ី​ន បាញ់ថ្នាំ​សម្លាប់​មូស​ខ្នាត​ធំ ដើម្បី​លុប​បំបាត់​ជម្រក​មូស​ខ្លា​ឱ្យ​បាន​ទាន់​ពេលវេលា ការពារ​សុ​ខុ​មា​ភាព​ជូន​ប្រជាពលរដ្ឋ​។

ឯកឧត្តម​ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ ក៏​បាន​ណែនាំ​ឱ្យ​ប្រធាន​មន្ទីរ​សុខាភិបាល ចាត់ចែង​ក្រុម​ការងារ បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា​នៅ​តំបន់​និង​ទីតាំង​សំខាន់​ៗ ជា​ច្រើន​កន្លែង​បន្ថែម​ទៀត ពិសេស​នៅ​ភាគ​ខាងជើង ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែល​មាន​ដូច​ជា នៅ​តំបន់​អគ្គិសនី​កម្ពុជា​បឹង​កក់ ស្ថិត​ក្នុង​ខណ្ឌទួលគោក ប្រឡាយ​អូ​បាក់​ទូក ប្រឡាយ​អូ​វែង ប្រឡាយ​១៩២៨ ដល់​ទំនប់​កប់​ស្រូវ តំបន់​សាកលវិទ្យាល័យ​អេ​ស៉ី​លី​ដា តំបន់​ឡានទឹក​នៃ​ស្នងការ​នគរបាល​រាជធានី ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ប្រឡាយ​ទួល​សំពៅ និង ប្រឡាយ​អូ​អា​កុ​ជ ស្ថិត នៅ​ខណ្ឌ​សែន​សុខ​ជាដើម​។

លោក​ងី មាន​ហេង បាន​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ បាន​ចាប់ផ្ដើម​ដំណើរការ កាលពី​ថ្ងៃ​ទី​១៧ ខែសីហា ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ទូ​ទាំង​១០៥​សង្កាត់ នា​ថ្ងៃ​ទី ២៦ ឬ​ថ្ងៃ​ទី ២៧​ខែសីហា​ខាង​មុខ​នេះ​។

លោក​បញ្ជាក់​ទៀត​ថា មក​ដល់​ថ្ងៃ​ទី ២៣​ខែសីហា​ឆ្នាំ ២០២៤​នេះ យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា​នេះ បាន​បាញ់​រួចរាល់ នៅ​ខណ្ឌ​ចំនួន​៨​ហើយ ដោយ​ក្រុមការងារ​នឹង​បន្ត​បាញ់​ចំនួន​៦​ខណ្ឌ​ទៀត ឱ្យ​បាន​ចប់​រួចរាល់​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។

សូម​បញ្ជាក់​ថា តាម​រយៈ​យុទ្ធនាការ បាញ់ថ្នាំ​មូស​សម្លាប់​មូស​ខ្លា​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ទទួល​បាន​នូវ​ការ​គាំទ្រ និង​អបអរសាទរ​យ៉ាង​ខ្លាំង​ន​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។ នេះ​ពិតជា​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​គិតគូរ​ពី​សុខទុក្ខ​និង​សុខុ​មាលភាព​ប្រជាពលរដ្ឋ របស់​រាជរដ្ឋាភិបាល​និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ