ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កំពង់ស្ពឺ ៖​ ​ម្ចាស់​កម្មសិទ្ធិ​ប្លង់​ដីសូម​​​ប្រើ​​ឱ្យ​មាន​ប្រយោជន៍ ហាម​​ដាក់​ខ្ចី​លុយ​ដើម្បី​លេងល្បែ.ង​

3 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ​ បាន​ផ្ដាំផ្ញើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែលជាម្ចាស់​កម្មសិទ្ធិ​ ចេះ​ថែរក្សារ​ប្លង់​ដី ​និង​ប្រើប្រាស់​ឱ្យ​មាន​ប្រយោជន៍ ហាម​កុំ​ឱ្យ​​ដាក់​ខ្ចី​លុយ​ដើម្បី​លេងល្បែង​ខុសច្បាប់​ផ្សេង​ៗ…

ខេត្តកំពង់ស្ពឺ ​៖ លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ​ បាន​ផ្ដាំផ្ញើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែលជាម្ចាស់​កម្មសិទ្ធិ​ ចេះ​ថែរក្សារ​ប្លង់​ដី ​និង​ប្រើប្រាស់​ឱ្យ​មាន​ប្រយោជន៍ ហាម​កុំ​ឱ្យ​​ដាក់​ខ្ចី​លុយ​ដើម្បី​លេងល្បែង​ខុសច្បាប់​ផ្សេង​ៗ ដែល​បណ្ដាល​ឱ្យ​​មានការ​ខាតបង់​ថ្ងៃ​អនាគត​ ។

ការ​ផ្តាំ​បែប​នេះ ​ទៅ​ប្រជាពលរដ្ឋ​ម្ចាស់​ដី គ្រា​ដែល​លោក​អភិបាលខេត្ត​កំពង់ស្ពឺ និង​លោក​យឹ​ម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ស្ពឺ អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចែក​ជូន​នូវ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​(​ប័ណ្ណកម្មសិទ្ធិ​) ដល់​ប្រជាពលរដ្ឋ​ចំនួន​០៩​ភូមិ ក្នុង​ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ដែល​មាន​ក្បាលដី​សរុប​ចំនួន ៨.៤២៤ នា​រសៀល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៤ ពិធី​នេះ​ប្រារព្ធ​នៅ​សាលាឃុំ​ក្រាំង​ដី​វ៉ា​យ ។

លោក តាប់ ម៉ា​ឡៃ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​សំណង់​និង​សុរិយោដី​ខេត្ត មាន​ប្រសាសន៍​ថា ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​មក​ពី​០៩​ភូមិ ក្នុង​ឃុំ​ក្រាំង​ដី​វ៉ា​យ ចំនួន ៨.៤២៤​ក្បាលដី មាន​ន័យ​ថា​បាន​បញ្ចប់​វិវាទ ​និង​ទំនាស់​ក្នុង​មូលដ្ឋាន ថែម​ទាំង​បំពេញតម្រូវការ​ចាំបាច់ សម្រាប់​ប្រើប្រាស់​បងប្អូន​តាម​ផ្លូវច្បាប់​ផង​ដែរ​ ។

លោក ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​មាន​ប្រសាសន៍​កោត​សរ​សើរ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​វាស់វែង​ដីធ្លី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ សូម​ឱ្យ​ប្រជាពលរដ្ឋ មន្ត្រីរាជការ សហការ​ជាមួយ​អាជ្ញាធរ​ចំណាត់ការ​ទៅ​លើ​ក្មេង​ទំនើង​ល្បែងស៊ីសង​គ្រប់​ប្រភេទ បញ្ហា​គ្រឿងញៀន និង​ចរាចរណ៍​ផ្លូវគោក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ធនធានមនុស្ស សេដ្ឋកិច្ច សណ្ដាប់ធ្នាប់​ក្នុង​ឃុំ សង្កាត់​មាន​សុវត្ថិភាព នៃ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧ ដែល​មាន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដោយ​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ព្រមទាំង​បាន​កំណត់​យក​អាទិភាព​គន្លឹះ ៥​គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជា​ពិសេស​បច្ចេកវិទ្យា​ឌី​ជី​ថ​ល សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​បដិវត្ត​ឧស្សាហកម្ម​ទី​៤ និង​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​នៃ​សេដ្ឋកិច្ច​និង​សង្គម​ ។

ទន្ទឹម​នេះ ការ​គ្រប់គ្រង និង​ការ​ធ្វើ​ទំនើប​កម្ម នគរ​រូប​នី​យ​កម្ម ជា​មុំ​មួយ​នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ ដោយ​បន្តដំណើ​ការ​កែទម្រង់​ដីធ្លី ជំរុញ​ការ​ចុះបញ្ជី និង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ ក្នុង​គោលដៅ​គ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​ដីធ្លី​ឱ្យ​បាន​ត្រឹមត្រូវ កាត់​បន្ថយ​វិវាទ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។


លោក​អភិបាលខេត្ត​កំពង់ស្ពឺ បាន​លើក​ឡើង​ថា ក្នុង​ដំណើរការ​នៃ​ការ​កែទម្រង់​ដីធ្លី ស្រប​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់ ព្រមទាំង​មានការ​យកចិត្តទុកដាក់​ពី​សំណាក់ អភិបាលខេត្ត​បាន​ជំរុញ និង​កំណត់ គោលដៅ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ចុះបញ្ជី​ដីធ្លី​ឱ្យ​បាន​រួចរាល់​នៅ​ចុងឆ្នាំ​២០២៥​។ ដោយឡែក​ក្នុង ក្រប​ខណ្ឌ​ខេត្តកំពង់ស្ពឺ ដោយ​មានការ​គាំទ្រ​ទាំង​បច្ចេកទេស និង​ក្រុមការងារ​មក​ពី រាជធានី​ភ្នំពេញ អាច​ឈាន​សម្រេច​គោលដៅ​នា​ចុងឆ្នាំ​២០២៤​នេះ​។

លោក​ក៏​បាន​ផ្ដាំផ្ញើ​ឱ្យ​បងប្អូន​ម្ចាស់​កម្មសិទ្ធិ​ចេះ​ថែរក្សារ​ប្លង់​ដី​និង​ប្រើប្រាស់​ឲ្យ​មាន​ប្រយោជន៍ ហាម​កុំ​ឲ្យ​ដាក់​ខ្ចី​លុយ​ដើម្បី​លេងល្បែង​ខុសច្បាប់​ផ្សេង​ៗ ដែល​បណ្ដាល​ឲ្យ​មានការ​ខាតបង់​ថ្ងៃ​អនា
គត ​។​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ