ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លាស់​ប្ដូរ​ និង​តែងតាំង​អភិបាលរង​ខេត្ត​ ១​រូប ​និង​អភិបាលក្រុង​ស្រុក​ ចំនួន​៤រូប ​នៅ​ខេត្តពោធិ៍សាត់

4 ខែ មុន

ខេត្តពោធិ៍សាត់​ ៖ ចាប់ពី​ថ្ងៃ​ទី​១៥ ​ដល់​២៣​ ខែសីហា​ ឆ្នាំ​២០២៤ នៅ​ខេត្តពោធិ៍សាត់ បាន​ធ្វើ​ពិធី​ផ្លាស់​ប្ដូរ ​និង​ប្រកាស​តែងតាំង​មុខ​តំណែង អភិបាលរង​ខេត្ត…

ខេត្តពោធិ៍សាត់​ ៖ ចាប់ពី​ថ្ងៃ​ទី​១៥ ​ដល់​២៣​ ខែសីហា​ ឆ្នាំ​២០២៤ នៅ​ខេត្តពោធិ៍សាត់ បាន​ធ្វើ​ពិធី​ផ្លាស់​ប្ដូរ ​និង​ប្រកាស​តែងតាំង​មុខ​តំណែង អភិបាលរង​ខេត្ត ​០១​រូប ​និង​អភិបាលក្រុង ​ស្រុក ​ចំនួន​០៤​រូប ក្រោម​អធិបតីភាព​ឯកឧត្តម ប្រាក់​ សំ​អឿ​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ, លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និងលោក ខូ​យ រី​ដា អភិបាល​ នៃ​គណៈ​អភិបាលខេត្ត ។

យោង​អនុក្រឹត្យ ស្ដី​ពី​ការ​ផ្ទេរ​ភារកិច្ច ​និង​តែងតាំង​មន្ត្រីរាជការរបស់​រាជរដ្ឋាភិបាល លេខ​៨០៨ ​និង​៨០៩ អន​ក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​៧ ​ខែសីហា​ ឆ្នាំ​២០២៤ បាន​សម្រេច​តែងតាំង​លោក ហេង សុភា​ណា ឋានន្តរ​ស័​ក្កិ​ វរៈមន្ត្រី​ថ្នាក់​លេខ​១ ពី​អភិបាលស្រុក​ភ្នំក្រវាញ មក​ជា​អភិបាលរង ​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ ជំ​នួស​លោក ចេ​ង ឡៃ ដែល​ត្រូវ​ចូល​និវត្តន៍​។ ​ផ្ទេរ​ភារកិច្ច​លោក ឆាយ គឹ​ម​ម៉ុង ពី​អភិបាល​ នៃ​គណៈ​អភិបាលស្រុក​កណ្ដៀង មក​កាន់​ជា​អភិបាល​ នៃ​គណៈ​អភិបាលស្រុក​បាកាន​។ លោក ផាយ ឡេ​ង ពី​អភិបាល ​នៃ​គណៈ​អភិបាលស្រុក​បាកាន មក​កាន់​ជា​អភិបាល ​នៃ​គណៈ​អភិបាលក្រុង​ពោធិ៍សាត់ ជំនួស​លោក ចាប នាង ដែល​ត្រូវ​ដល់​ពេល​ចូល​និវត្ត​ន៍។ លោក ណា​រ៉ា ចំរើន ពី​នាយក​រដ្ឋបាល​សាលាខេត្ត មក​កាន់​តំណែង​ជា​អភិបាល ​នៃ​គណៈ​អភិបាលស្រុក​កណ្ដៀង និង​លោក ធា​ម សុ​ផាត ពី​អភិបាលរង ​នៃ​គណៈ​អភិបាលក្រុង​ពោធិ៍សាត់ ទៅ​កាន់​តំណែង​ជា​អភិបាល ​នៃ​គណៈ​អភិបាលស្រុក​ភ្នំក្រវាញ​។ លោក ឌឹ​ម ទូច ពី​នាយក​រដ្ឋបាល​ស្រុក​បាកាន ទៅ​កាន់​ជា​អភិបាលរង ​នៃ​គណៈ​អភិបាលស្រុក​កណ្ដៀង​ ។

ឯកឧត្តម ប្រាក់ សំ​អឿ​ន សូម​អបអរសាទរ​ចំពោះ​លោក​អភិបាលរង​ខេត្ត និង​លោក​អភិបាល​ នៃ​គណៈ​អភិបាល ក្រុង​ ស្រុក​ទាំង​០៤​រូប ដែល​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ផ្ដល់​សេចក្ដី​ទុកចិត្ត ផ្លាស់​ប្ដូរ ​និង​តែងតាំង​មុខ​តំណែង​ជូន​នា​ពេល​នេះ ដើម្បី​ចូលរួម​ចំណែក​ដឹកនាំ​រដ្ឋបាល​ខេត្ត​ និង​រដ្ឋបាល​ក្រុង​ស្រុក ឲ្យ​កាន់តែ​មានការ​អភិវឌ្ឍ​ថែម​ទៀត ស្រប​តាម​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​ ។

ឯកឧត្តម​បាន​ផ្ដាំផ្ញើ សូម​ឲ្យ​អស់លោក​ទាំងអស់ យកចិត្តទុកដាក់ អនុវត្ត​តាម​តួនាទី​ភារកិច្ច ​ដែល​ថ្នាក់ដឹកនាំ​ប្រគល់​ជូន ប្រកបដោយ​មនសិការ វិជ្ជាជីវៈ មានការ​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធានា​ នូវ​អភិបាលកិច្ច​ល្អ យុត្តិធម៌​សង្គម​ និង​ការ​អភិវឌ្ឍ​។ ពង្រឹង​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព ភាព​ស្អាតស្អំ និង​ឆ្លើយ​តប​ឲ្យ​បាន​ទាន់​ពេលវេលា ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​។ ត្រូវ​ពង្រឹង​កិច្ច​ការងារ ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ពិសេស​ការ​ញុះញង់​ក្នុង​គោលបំណង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល យក​កម្ពុជា​ទៅ​ប្រៀបធៀប​ជាមួយ​ប្រទេស​បង់​ក្លា​ដេ​ស របស់​ក្រុម​ជ្រុលនិយម​មួយ​ក្ដាប់​តូច​ជាដើម ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ