ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូលតារាបាល់ទាត់ព័រទុយហ្គាល់បានក្លាយជា YouTuber លឿនបំផុតក្នុងប្រវត្តិសាស្ត្រ ទទួលបានប៊ូតុងមាស

1 ខែ មុន

(អន្តរជាតិ)៖ កំពូលតារាបាល់ទាត់ព័រទុយហ្គាល់ Cristiano Ronaldo កំពុងតែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយបានបង្កើត ឆេននែលយូធូប ហើយចំណាយពេលត្រឹមតែ ១ ម៉ោង…

(អន្តរជាតិ)៖ កំពូលតារាបាល់ទាត់ព័រទុយហ្គាល់ Cristiano Ronaldo កំពុងតែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយបានបង្កើត ឆេននែលយូធូប ហើយចំណាយពេលត្រឹមតែ ១ ម៉ោង ២៩នាទីឆេននែលយូធូប ” UR Cristiano ” ទទួលបានអ្នកតាមដានជាង ១លាននាក់។ ហើយក៏ជា YouTube លឿនបំផុតដើម្បីដែលទទួលបានប៊ូតុងមាសក្នុងប្រវត្តិសាស្ត្រ។ កាលពីមុន កំណត់ត្រានេះជារបស់តារា K-Pop Jennie Kim ។ នាងបានឈានដល់អ្នកតាមដាន ១ លាននាក់បន្ទាប់ពី ៧ ម៉ោងនៃការបង្កើត។

មកទល់នឹងពេលនេះ (ព្រឹកថ្ងៃទី ២២ សីហា) ឆេននែលយូធូប ” UR Cristiano ” មានអ្នកតាមដានលើសពី ១០ លាននាក់។ ឆេននែលយូធូប នេះបានបង្ហោះវីដេអូចំនួន១៩ដែលក្នុងនោះវីដេអូថ្មីៗបំផុតគឺជារូបថតរបស់ CR7 ដែលបង្ហាញពីប៊ូតុងមាសរបស់គាត់។ Ronaldo និង​កូនៗ​បាន​សម្តែង​ការ​រំភើប​ចិត្ត​ពេល​ទទួល​អំណោយ​ពី YouTube ។

“ UR Cristiano ” គឺ​ជា​កន្លែង​ដែល​ផ្តល់​ទស្សនវិស័យ​លើ​ជីវិត​របស់ Ronaldo នៅ​ក្រៅ​អាជីព​បាល់ទាត់។ Ronaldo សន្យាថានឹងលាតត្រដាងរឿងដែលមិនស្គាល់ជាច្រើនអំពីគាត់ផ្ទាល់។ អ្នកគាំទ្រអាចរំពឹងថា CR7 នឹងបង្ហាញពីការយល់ដឹងរបស់គាត់ទៅលើគ្រប់វិស័យនៃជីវិតគ្រួសារ ការអប់រំ អាជីវកម្ម និងការសម្ភាសន៍ជាមួយភ្ញៀវដ៏គួរឱ្យភ្ញាក់ផ្អើល។

ជាមួយនឹងឥទ្ធិពលរបស់គាត់នៅលើបណ្តាញសង្គម អ្នកគាំទ្រទស្សន៍ទាយថា ប៉ុស្តិ៍ YouTube របស់ Ronaldo នឹងដណ្តើមបានជោគជ័យដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត។ បច្ចុប្បន្ននេះ គណនី Mr Beast គឺជា “ស្តេច” នៃវេទិកា YouTube ដែលមានអ្នកតាមដាន ៣១១ លាននាក់។ CR7 នៅតែមានផ្លូវវែងឆ្ងាយដើម្បីឆ្ពោះទៅរកគោលដៅដណ្តើមយកតំណែងនេះ។

បច្ចុប្បន្ន Ronaldo នៅតែជាតួអង្គដែលមានចំនួនអ្នកតាមដានច្រើនជាងគេនៅលើបណ្តាញសង្គម។ CR7 មានអ្នកតាមដាន ៦៣៦ លាននាក់នៅលើ Instagram, ១១២លាននាក់នៅលើ X និងច្រើនជាង ១៧០លាននាក់នៅលើ Facebook៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ