ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកម្តាយ​បើកឡានដឹកកូន​ឈឺ​ទៅ​ពេទ្យ​ ​ខណៈ​បារម្ភពេកងាក​មើល​កូន ក៏​​​ជួបគ្រោះ​​ធ្លា.ក់​ចូល​ទឹក​​ប្រឡាយ​

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ដ្រី​ម្នាក់​បើកបរ​រថយន្ត​ដឹក​កូន​ឈឺ​យក​ទៅ​ពេទ្យ ខណៈ​ព្រួយបារម្ភ​ពី​កូន​ពេក​រវល់​តែ​ងាក​មើល​កូន​បាន​រេ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ ត្រូវ​បាន​ពលរដ្ឋ​ឃើញ​នាំ​គ្នា​ជួយ​សង្គ្រោះ​ទាញ​យក​ម្ដាយ​និង​កូន​ៗ​មក​ខាងលើ​ភ្លាម​ៗ​មិន​មាន​គ្រោះថ្នាក់​នោះ​ទេ ​។ ​ហេតុការណ៍ខាងលើនេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២៥​នាទី​យប់​ថ្ងៃ​ទី​២០ ​ខែសីហា ​ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ទល់មុខ​ក្លោ​ង​ទ្វារ​វត្ត​ស្ងួន​ពេជ្រ…

រាជធានីភ្នំពេញ ៖ ស្ដ្រី​ម្នាក់​បើកបរ​រថយន្ត​ដឹក​កូន​ឈឺ​យក​ទៅ​ពេទ្យ ខណៈ​ព្រួយបារម្ភ​ពី​កូន​ពេក​រវល់​តែ​ងាក​មើល​កូន​បាន​រេ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ ត្រូវ​បាន​ពលរដ្ឋ​ឃើញ​នាំ​គ្នា​ជួយ​សង្គ្រោះ​ទាញ​យក​ម្ដាយ​និង​កូន​ៗ​មក​ខាងលើ​ភ្លាម​ៗ​មិន​មាន​គ្រោះថ្នាក់​នោះ​ទេ ​។

​ហេតុការណ៍ខាងលើនេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២៥​នាទី​យប់​ថ្ងៃ​ទី​២០ ​ខែសីហា ​ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ទល់មុខ​ក្លោ​ង​ទ្វារ​វត្ត​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្ចាស់​រថយន្ត​ម៉ាក​ព្រូស ពណ៌​ក្រហម ពាក់​ស្លាក​លេខ ​ភ្នំពេញ ​2BX-2539 បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គាត់​បាន​បើករថយន្ត​ចេញពីផ្ទះ​ដឹក​កូន​ដែល​ឈឺ​ក្ដៅខ្លួន​យក​ទៅ​ពេទ្យ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ​ពី​លិចទៅ​កើត ​លុះ​មក​ដល់​ចំណុចកើតហេតុ​​ខាងលើ​ ដោយ​បារម្ភ​ពី​កូន​ពេក​ ក៏​ងាក​មក​មើល​កូន​ ទើប​បណ្ដាល​ឲ្យ​រថយន្ត​រេ​ចង្កូត​ទៅ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​មួយ​កំណាត់​មុខតែ​ម្ដង​ ។

ភ្លាម​ៗ​នោះ​ដែល​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ឃើញ​ដូច្នេះ​បាន​នាំ​ស្ទុះស្ទារ​ត់ទៅ​ជួយ​សង្គ្រោះ​បឋម​បើកទ្វារ​ទាញ​យក​ជន​រង​គ្រោះ​ម្ដាយ​និង​កូន​ៗ​ពីរ​នាក់​មក​ខាងលើ​ភ្លាម​ៗ​ដោយ​មិន​មាន​អ្នក​រង​របួស​នោះ​ទេ​ ។ បន្ទាប់​មក​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​សួរនាំ​ពិនិត្យ​មើលឃើញ​ថា​មិន​មាន​ប៉ះពាល់​ដល់​អ្នក​ដទៃ​ក៏​អោយ​ម្ចាស់​រក​ដំណោះស្រាយ​ខ្លួនឯង​ដើម្បី​យក​រថយន្ត​ចេញ​មក​ខាងលើ ។

បច្ចុប្បន្ន​រថយន្ត​រង​គ្រោះ​ខាងលើ​ត្រូវ​ម្ចាស់​ទាក់ទង​ហៅ​រថយន្ត​ស្ទួ​ច​ឡើង​មក​ខាងលើ​រួច​បើក​ចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព​មាន​ខូចខាត​អ្វី​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ