ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«អូនកា.ចចឹងធ្វើប្រពន្ធបងបាននៅ» ពេលនេះ ​ត្រូវ​បាននាំ​ខ្លួន​​មក​សាកសួរហើយ

4 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ករណីរូបភាព​កាន់កាំភ្លើង​ហើយបង្ហោះលើបណ្តាញ​សង្គម​ដោយភ្ជាប់ជាមួយ​​ពាក្យ​​ថា ​«អូនកាចចឹងធ្វើប្រពន្ធបងបាននៅ» ពេលនេះ ត្រូវបានស្គាល់និង​នាំខ្លួនមក​សាកសួរ​ហើយ ខណៈ​កំពុង​តែ​មា​នការភ្ញាក់​យ៉ាងខ្លាំង ។​ យោងតាមផេក​នាយកដ្ឋានព្រហ្ម​ទណ្ឌនៃអគ្គ​ស្នង​ការដ្ឋាននគរបាលជាតិ​ក្រសួង​មហាផ្ទៃបានឱ្យ​ដឹងថា នាយក​​ដ្ឋាននគរបាលព្រហ្មទណ្ឌ…

​រាជធានីភ្នំពេញ ៖ ករណីរូបភាព​កាន់កាំភ្លើង​ហើយបង្ហោះលើបណ្តាញ​សង្គម​ដោយភ្ជាប់ជាមួយ​​ពាក្យ​​ថា ​«អូនកាចចឹងធ្វើប្រពន្ធបងបាននៅ» ពេលនេះ ត្រូវបានស្គាល់និង​នាំខ្លួនមក​សាកសួរ​ហើយ ខណៈ​កំពុង​តែ​មា​នការភ្ញាក់​យ៉ាងខ្លាំង ។​

យោងតាមផេក​នាយកដ្ឋានព្រហ្ម​ទណ្ឌនៃអគ្គ​ស្នង​ការដ្ឋាននគរបាលជាតិ​ក្រសួង​មហាផ្ទៃបានឱ្យ​ដឹងថា នាយក​​ដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានឲ្យបានជ្រាបអំពីចំណាត់ការតាមផ្លូវច្បាប់លើស្ដ្រីម្នាក់ដែលបានប្រើប្រាស់គណនី Facebook ឈ្មោះ Yubee Ly ហើយបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូន​កាចចឹងធ្វើប្រពន្ធបងបាននៅ»។

ប្រភពបន្តថា ក្រោយឃើញការបង្ហោះបែបនេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តម​សេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋាននគរ បាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល និងលោកវរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ។

ប្រហែល១ម៉ោងក្រោយ ការបង្ហោះ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារងនៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញកំណត់បានទីតាំងស្នាក់នៅ និងឈានដល់ការនាំខ្លួនស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ មកធ្វើការសួរនាំទាំងយប់ថ្ងៃទី២០ ​សីហា ឆ្នាំ២០២៤ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។  រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាននិងកំពុងបន្ដធ្វើការសួរនាំស្ដ្រីខាងលើ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

ប្រភពបន្តទៀតថា ផ្អែកតាមការសាកសួរជំហាន​ដំបូង ស្ដ្រីឈ្មោះ ម៉េង លីហ័រ បានសារភាពថា វីដេអូបាញ់ឡើងលើមួយគ្រាប់នេះ តាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្ដែគេទើបយកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ Yubee Ly ។

យ៉ាងណាមិញ ករណីនេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបន្ដស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។ ចំណាត់ការបន្ដនឹងផ្សព្វផ្សាយជូនជាបន្ដបន្ទាប់។ នាយកដ្ឋាននគរបាលព្រហ្ម​ទណ្ឌ សូមថ្លែងអំណរគុណចំពោះសាធារណៈ និងអ្នកសារព័ត៌មានទាំងអស់ ដែលបានផ្ដល់កិច្ចសហការល្អក្នុងការផ្ដល់ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ