ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងព្រះបរមរាជវាំងស្នើស្ថាប័ន និងអាជ្ញាធរចាត់វិធានការជាបន្ទាន់បុគ្គលម្ចាស់ Tik Tok ដែលប្រកាសអះអាងខ្លួនជាអនុជរបស់ព្រះករុណាព្រះមហាក្សត្រ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង សូម​អំពាវនាវ​ស្នើ​ដល់​ស្ថាប័ន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ជា​បន្ទាន់ ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​បុគ្គល​ជា​ម្ចាស់​គណនី Tik Tok មានឈ្មោះ​ថា នរោត្តម…

រាជធានី​ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង សូម​អំពាវនាវ​ស្នើ​ដល់​ស្ថាប័ន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ជា​បន្ទាន់ ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​បុគ្គល​ជា​ម្ចាស់​គណនី Tik Tok មានឈ្មោះ​ថា នរោត្តម សូ​រិ​យាវ​ង្ស និង​ស៊ី​សុវត្ថិ សី​ណា​ក់​វង្ស ដែល​បាន​បង្ហោះ​ចែកចាយ​ក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម ហើយ​ប្រកាស​អះអាង​ខ្លួន​ជា​អនុជ​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នោះ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងព្រះបរមរាជវាំង ចេញផ្សាយ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៤ បាន​ប្រកាស​បដិសេធ​ចំពោះ​បុគ្គល​ជា​ម្ចាស់​គណនី Tik Tok មានឈ្មោះ​ថា នរោត្តម សូ​រិ​យាវ​ង្ស និង​ស៊ី​សុវត្ថិ សី​ណា​ក់​វង្ស ដែល​បាន​បង្ហោះ​ចែកចាយ​ក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម ហើយ​ប្រកាស​អះអាង​ខ្លួន​ជា​អនុជ​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។

បុគ្គល​ខាងលើ មិនមែន​ជា​សែស្រឡាយ​ព្រះរាជ​វង្សានុវង្ស​ដែល​ទទួលស្គាល់ ដោយ​ព្រះ​បរមរាជវាំង​ឡើយ ។ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​មាន​ព្រះ​អនុជ បង្កើត​តែ​មួយ​ព្រះ​អង្គ​គត់ គឺ​សម្តេច​នរោត្តម ន​រិ​ន្ទ្រ​ពង្ស ដែល​បាន​យាង​ចូល​ព្រះ​ទិវង្គត តាំងពី​ឆ្នាំ​២០០៣ មក​ម្ល៉េះ ។ សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ទៀត​ថា ក្រសួងព្រះបរមរាជវាំង មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា មាន​តែ​វេ​ប​សាយ​(website)​ចំនួន ២​ប៉ុណ្ណោះ ដែល​បាន​ប្រើប្រាស់​ជា​ផ្លូវការ ១- www.norodomsihamoni.org/ របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។ ២-www.norodomsihanouk.info/ របស់ សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។

ក្រៅពី​វេ​ប​សាយ​(website) ទាំង​២​ខាងលើ​នេះ ពុំ​មាន​ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម​ជា​ផ្លូវការ​របស់ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​របស់​ក្រសួងព្រះបរមរាជវាំង​ឡើយ ។

ក្រសួងព្រះបរមរាជវាំង សូម​អំពាវនាវ​ដល់​ស្ថាប័ន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់​ចាត់វិធានការ​ជា​បន្ទាន់​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ