ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិសាលភាព នៃ​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​របស់​រាជធានី​ភ្នំពេញ សម័យ​តេ​ជោ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ភ្នំពេញ គឺជា​រាជធានី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​មជ្ឈមណ្ឌល​សន្តិសុខ នយោបាយ សេដ្ឋកិច្ច សម្បត្តិ​វប្បធម៌ និង​ការទូត​។…

រាជធានី​ភ្នំពេញ ៖ ភ្នំពេញ គឺជា​រាជធានី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​មជ្ឈមណ្ឌល​សន្តិសុខ នយោបាយ សេដ្ឋកិច្ច សម្បត្តិ​វប្បធម៌ និង​ការទូត​។ ការ​អភិវឌ្ឍន៍ ដែល​មិន​ធ្លាប់​មាន​បែប​នេះ កើតឡើង​ក្នុង​សម័យកាល នៃ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មុន​នឹង​មាន​ថ្ងៃនេះ រាជធានី​ភ្នំពេញ​បាន​ឆ្លងកាត់​កា​រវិ​វត្ត​ដ៏​ច្រើន​ដំណាក់កាល ។

តាម​រយៈ​ការ​ស្វែងរក​សន្តិភាព​ជូន​កម្ពុជា របស់​សម​មិត្ត ហ៊ុន សែន និង​ក្រោម​ការ​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ រាជធានី​ភ្នំពេញ បាន​ប្រែក្លាយ​យ៉ាង​ឆាប់រហ័ស ពី​ទីក្រុង ដែល​ញ៉ាំ​ញ៉ី​ឡើង និង​ខ្ទិចខ្ទាំ ដោយ​ភ្លើងសង្គ្រាម មក​ជាទី​ក្រុង ដែល​មាន​សុខ​សន្តិភាព រីក​ចម្រើន ទំនើប និង​ស៊ី​វី​ល័យ ។

ស្ថិត​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ភ្នំពេញ សម្រេច​បានការ​អភិវឌ្ឍន៍​យ៉ាងច្រើន ស្ទើ​គ្រប់​វិស័យ គិត​ត្រឹម​ឆ្នាំ​២០២៣​នេះ ប្រជាជន​ក្នុង​ទីក្រុង​ភ្នំពេញ កើន​ដល់​ប្រមាណ​ជាង ២​លាន​នាក់ ហើយ​ទីក្រុង​ភ្នំពេញ ក៏​បាន​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ទីក្រុង​ភ្នំពេញ មាន​ទំហំ​ផ្ទៃដី ជិត​៧០០​គីឡូ​ម៉ែត្រការ៉េ មាន​ចំនួន​១៤​ខណ្ឌ និង​១០៥​សង្កាត់ ។

ចំពោះ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត រដ្ឋបាល​រាជធានី បាន​កសាង​សង់ស្ពាន​អាកាស ផ្លូវ​ក្រោម​ដី ស្ពាន​អាកាស​ថ្មើរជើង និង​សួនច្បារ​ជា​ច្រើន​កន្លែង ដើម្បី​កាត់​បន្ថយ​ភាព​កកស្ទះ បង្ក​ភាព​ងាយស្រួល​ដល់​អ្នក​ធ្វើ​ដំណើរ ក៏​ដូច​ជា​បង្កើន​គុណភាព​ជីវិត ដល់​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ លើស​ពី​នេះ​ទៅ​ទៀត ផ្លូវ​ថ្មី​ៗ ត្រូវ​បាន​ស្ថាបនា​ឡើងជា​បន្តបន្ទាប់ រីឯ​ផ្លូវ​ចាស់​ៗ​ត្រូវ​បាន​ពង្រីក ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​យានយន្ត និង​ការ​កកស្ទះ អាគារ​ខ្ពស់​ៗ​រួម​មាន អាគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប និង​លំនៅ​ឋាន​បាន​រីក​ដូច​ផ្សិត នៅ​គ្រប់​ទីកន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ ។

បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មាន​អគារ​ខ្ពស់​ៗ​ជាង​២​ពាន់​អគារ ដែល​បម្រើ​ឱ្យ​ការ​រស់នៅ និង​សកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម លើស​ពី​នេះ​ទៅ​ទៀត សំណង់​លំនៅ​ឋាន​តាម​បែប​សហ​គម​និង​បុរី បាន​រីក​ដុះដាល​ជា​ហូរហែ ដើម្បី​បម្រើ​តម្រូវការ​នូវ​កំណើនប្រជាជន ។

បច្ចុប្បន្ន​ភ្នំពេញ មានការ​អភិវឌ្ឍន៍​លំនៅ​ឋាន ប្រមាណ​ជាង​៣០០​កន្លែង ។ ចំពោះ​វិស័យ​វិនិយោគ រាជធានី​ភ្នំពេញ បាន​និង​កំពុង​ទាកទាញ​អ្នក​វិនិយោគ​ជាតិ អន្តរជាតិ មក​បោះទុន បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ នៅ​តាម​ជាយ​ទីក្រុង​ភ្នំពេញ បង្កើត​ក្រុមហ៊ុន រោងចក្រ និង​សហគ្រាស​ធំ​ៗ ផលិត​នូវ​ផលិតផល​ដ៏​មាន​សក្តានុពល​ជា​ច្រើន​ប្រភេទ​សម្រាប់​នាំ​ចេញ ជា​រួម​រាជធានី​ភ្នំពេញ មាន​រោងចក្រ សហគ្រាស ប្រមាណ​១​ម៉ឺន​សហគ្រាស ដែល​ផ្តល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ជុំវិញ ប្រមាណ​រាប់​សិប​ម៉ឺន​នាក់ និង​ផ្តល់​ជា​ប្រាក់​ឈ្នួល​សរុប​ខ្ទង់ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​១​ឆ្នាំ​ៗ ។

ចំពោះ​ការ​ផ្គត់ផ្គង់​ថាមពល សាខា​អគ្គិសនី​រាជធានី​ភ្នំពេញ បាន​ពង្រីក​វិសាលភាព​ផ្គត់ផ្គង់ និង​បម្រើសេវា​ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ។ បច្ចុប្បន្ន​នេះ ប្រជាប​ល​រដ្ឋ និង​អ្នក​ប្រើប្រាស់​អគ្គិសនី​ដែល​នៅ​ក្នុង​ខណ្ឌ​ទាំង​១៤ មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ និង​ថ្លៃ​អគ្គិសនី​មាន​តម្លៃ​សមរម្យ ។

ភ្នំពេញ បាន​ប្រែក្លាយ​ពី​ទីក្រុង​ខ្មោច ពី​ទីក្រុង​ដែល​សល់​ពី​ផេះ​ផង់​នៃ​សង្គ្រាម មក​ជាទី​ក្រុង​ដែល​ទាក់ទាញ់​ទេសចរ​ជាតិ និង​អន្តរជាតិ ។ ភ្នំពេញ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ ប្រមាណ​ជាង​២​លាន និង​អន្តរជាតិ​ក្នុង​រង្វង់ ជាង​៤​លាន​នាក់​ជា​ប្រចាំឆ្នាំ ។
ភ្ញៀវ​ទេសចរ​អន្តរជាតិ មាន​ចំណាប់អារម្មណ៍ ស្វែង​យល់​ពី​ការ​រស់នៅ សិល្បៈ និង​វប្បធម៌ របស់​ប្រជាជន​នៅ​ភ្នំពេញ និង​ចូល​ចិត្ត ការ​កម្សាន្ត​នៅ​ពេល​រាត្រី ។ ភ្នំពេញ បាន​ក្លាយជា​ថ្នាល​នៃ​ការ​សិក្សាអប់រំ របស់​ប្រទេស​កម្ពុជា គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ចាប់ពី​ម​តេ​យ្យ​សិក្សា​ដល់​មធ្យមសិក្សា និង​គ្រឹះស្ថានឧត្តមសិក្សា​សាធារណៈ និង​ឯកជន មាន​កើន​ឡើងជា​លំដាប់ ។

ចំពោះ​វិស័យ​សុខាភិបាល ជា​វិស័យ​អ​ទិ​ភាព​មួយ ដែល​រាជរដ្ឋាភិបាល បាន​ផ្តោត​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ក្នុង​ចំណោម​វិស័យ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដើម្បី​លើ​កម្ពស់​សុខ​មា​ភាព​ប្រជាពលរដ្ឋ​ឱ្យ​ល្អ​ប្រសើរ រាជធានី​ភ្នំពេញ មាន​មន្ទីរពេទ្យ​រដ្ឋ និង​មន្ទីរពេទ្យ​បង្អែក​នៅ​តាម​ខណ្ឌ មណ្ឌល​សុខភាព ប៉ុស្តិ៍​សុខភាព សរុប​ប្រមាណ​១០០​អង្គភាព និង​មាន​មន្ទីរពេទ្យ​ឯកជន​រាប់រយ​កន្លែង ។

រាជធានី​ភ្នំពេញ បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន ចំនួន​៣​លើក ដែល​លើក​ទី​១ ធ្វើ​នៅ​ឆ្នាំ​២០០២ លើក​ទី​២ នៅ​ឆ្នាំ​២០១២ និង​លើក​ទី​៣ នៅ​ឆ្នាំ​២០២២ និង​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ ក្នុង​ព្រឹត្តិការណ៍ ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ក្រោយ​ការ​ទ ន្ទឹ​មរ​ង​ចាំ​៦៤​ឆ្នាំ របស់​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​នេះ ជា​ទឹក​តាង​ដែល​បង្ហាញ​ថា កម្ពុជា ក៏​ដូច​ជា​រាជធានី​ភ្នំពេញ សម្រេច​បាន​សន្តិភាព និង​សុខ​សុវត្ថិភាព​ពេញលេញ ។

ប​ច្ចុ​ប្ប​ន្នេះ រាជធានី​ភ្នំពេញ បាន​បន្ត​ការ​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ និង​បាន​ក្លាយជា​ទីក្រុង​ដែល​មាន​ភាព​ទាក់ទាញ ពោ​ពេញ​ដោយ​ភាព​សុខដុមរមនា ក្នុង​ការ​រស់នៅ និង​ប្រកប​របរការ​ងារ អាច​និយាយ​បាន​ថា រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្គាល់​ការ​ប្រែ​មុខមាត់​ថ្មី ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា និង​ដែល​ត្រូវ​ចារ​ទុក​ក្នុង​ក្រាំងមាស​ថា ជា​ដំណាក់កាល​នៃ​ការ​អភិវឌ្ឍន៍ ដល់​កម្រិត​កំពូល​មួយ របស់​រាជធានី​ភ្នំពេញ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។
រហូត​មក​ទល់​សព្វ​ថ្ងៃនេះ ព្រះរាជាណាចក្រ​កម្ពុជា នា​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​មហា​បវ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី បន្តវេន​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បន្ត​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេស ដើម្បី​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ ជា​ប្រទេស​ដែល​មាន​ចំណូល​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៥០ ក៏​ដូច​ជា​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ។

ក្រោយ​ចូល​កាន់​តំណែង​ពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៣ រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​ដោយ​សម្តេច​មហា​បវ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ចេញដំណើរ​ប្រកបដោយ​ភាព​ស្វាហាប់​និង​ថាមពល ដោយ​រក្សា​បាន​នូវ​សុខ​សន្តិភាព និង​ការ​អភិ​ឌ្ឍ​បាន​ដាក់​ចេញ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ប​ញ្ញ​កោណ ដំណាក់កាល​ទី​១ ដែល​មាន​ដា​វចនា​ប្រាំ​គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ដោយ​ផ្អែក​លើ​អ​ទិ​ភាព​គន្លឹះ​ចំនួន​៥ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ។ គម្រោង​ជា​ច្រើន​បាន​និង​កំពុង​ដំណើរការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ