ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស៣នាក់ស្លា.ប់បន្តបន្ទាប់គ្នា​ ក្រោយមានអាការៈមិនស្រួលខ្លួន ខណៈសមត្ថកិច្ចសង្ស័យពុ.លស្រាថ្នាំ

4 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣​នាក់​បាន​ស្លាប់​ក្នុង​ចំណោម​គ្នីគ្នា​៦​នាក់ មាន​៣​នាក់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ក្អួតចង្អោរ រហូត​ស្ទះ​ខ្ស​ល់​ស្លាប់ សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ពុល​ស្រាថ្នាំ​។ លោក​វរសេនីយ៍ទោ កប សេ​ម អធិការ​នគរបាល​ស្រុក​ទ្រាំង​បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ជន​រង​គ្រោះ​៣​នាក់​ស្លាប់​ប្រាកដ​មែន…

ខេត្តតាកែវ ៖​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣​នាក់​បាន​ស្លាប់​ក្នុង​ចំណោម​គ្នីគ្នា​៦​នាក់ មាន​៣​នាក់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ក្អួតចង្អោរ រហូត​ស្ទះ​ខ្ស​ល់​ស្លាប់ សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ពុល​ស្រាថ្នាំ​។

លោក​វរសេនីយ៍ទោ កប សេ​ម អធិការ​នគរបាល​ស្រុក​ទ្រាំង​បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ជន​រង​គ្រោះ​៣​នាក់​ស្លាប់​ប្រាកដ​មែន ក្រោយ​ពួក​គេ​នាំ​គ្នា​ហូប​ស្រាថ្នាំ​កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៤ ហើយ​មាន​អាកា​រៈ​ក្អួតចង្អោរ ពិបាក​ដកដង្ហើម និង​បាន​ស្លាប់​ជា​បន្តបន្ទាប់​គ្នា​នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៤​។

លោក​អធិការ​ស្រុក​ទ្រាំង​បន្ត​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​រស់នៅ​ភូមិ​ត្នោត ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ ដែល​ជន​រង​គ្រោះ​ទី​១-​ឈ្មោះ គឹ​ម សុខ​លាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្លាប់​នៅ​វេលា​ម៉ោង​១០យប់​ថ្ងៃ​ទី​១៨ សីហា​។ ទី​២-​ឈ្មោះ ហ៊ឹ​ម ទិ​ត្យ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្លាប់​នៅ​វេលា​ម៉ោង​៦​និង​៣០​ព្រឹក​ថ្ងៃ​ទី​១៧ និង​ទី​៣-​ឈ្មោះ ងឹ​ម ភា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ស្លាប់​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧​។

ក្រោយ​មាន​ករណី​នេះ​កើតឡើង​សមត្ថកិច្ច​ស្រុក​ទ្រាំង ដោយ​មានការ​សម្រប​ស​ម្រួ​ស​នីតិវិធី​ពី​លោក ឯក ឆេ​ត​ហួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កែវ បាន​ធ្វើការ​ចុះ​ឃាត់ខ្លួន​ស្ត្រី​ដែល​ជា​អ្នកលក់​ស្រាថ្នាំ ឈ្មោះ ងិ​ន ណា​ន់ អាយុ​៤២​ឆ្នាំ និង​កូនប្រុស​ឈ្មោះ ញ៉ សុវណ្ណ​រ៉ា អាយុ​២៤​ឆ្នាំ ដើម្បី​សាកសួរ​។ ដោយឡែក​ស្រាថ្នាំ​កន្លះ​ធុង​ប៉េ​ត្រូ និង​ថ្នាំខ្មែរ​២​ថង់​ត្រូវ​បាន​ដកហូត​ប្រ​គល់​ឲ្យ​កម្លាំង​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ពិនិត្យ​បន្ត​តាម​នីតិវិធី​ ។​

លោក លៀង សុភា ប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​  (​ក​.​ប​.​ប​) ខេត្តតាកែវ បានឱ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន ករណី​សង្ស័យ​ពុល​ស្រាថ្នាំ នៅ​ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង​នោះ មន្ត្រី​ជំនាញ​សាខា​បាន​ចុះ​ទៅ​យក​សំណាក មក​ធ្វើការ​ពិនិត្យ​នៅ​អគ្គនាយកដ្ឋាន រាជធានី​ភ្នំពេញ ប៉ុន្តែ​កំពុងធ្វើការ​ពិសោធន៍ និង​វិភាគ​មិន​ទាន់​ទទួល​បាន​លទ្ធផល​នោះ​ទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ