ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ការងារ​​ល្បាតចល័ត​​នៅ​តែ​បន្តល្បាត បើ​ទោះបីក្រុម​បាតុកម្ម​ជ្រុលនិយម​ទទួល​បរាជ័យ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើ​ទោះបី​គម្រោង​នៃ​ការ​ធ្វើ​បាតុកម្ម ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ របស់​ក្រុម​អគតិ​និង​ពួក​ជ្រុលនិយម លើ​ហេតុផល​ប្រឆាំង នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នា​ថ្ងៃ​ទី​១៨​សីហា​នេះ ទទួល​នូវ​ភាព​បរាជ័យ​យ៉ាងណា​ក្តី ប៉ុន្តែ​ដើម្បី​រក្សា​បាន​នៅ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ…

រាជធានីភ្នំពេញ ៖ បើ​ទោះបី​គម្រោង​នៃ​ការ​ធ្វើ​បាតុកម្ម ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ របស់​ក្រុម​អគតិ​និង​ពួក​ជ្រុលនិយម លើ​ហេតុផល​ប្រឆាំង នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នា​ថ្ងៃ​ទី​១៨​សីហា​នេះ ទទួល​នូវ​ភាព​បរាជ័យ​យ៉ាងណា​ក្តី ប៉ុន្តែ​ដើម្បី​រក្សា​បាន​នៅ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​​កាលពី​រាត្រី​ថ្ងៃ​ទី​១៨​ សីហា​នេះ បាន​ចាត់ចែង​កម្លាំង​មាន​សមត្ថកិច្ច​ជា​ទ្រង់ទ្រាយ​ធំ​ចំនួន​២​ក្រុម បន្ត​តាមដាន​សភាពការណ៍​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។

ជាក់ស្តែង​ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ទី​១៨ សីហា ឆ្នាំ​២០២៤ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​លើកទឹកចិត្ត​ដល់​កងកម្លាំង​ប្រចាំ​នៅ​តាម​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ ជាមួយនឹង​ការ​ជំរុញ​ឱ្យ​កងកម្លាំង និង​អាជ្ញាធរ​ខណ្ឌ បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​លើ​ការ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ បើ​ទោះបីទណ្ឌិត​​សម រ​ង្ស៊ី បន្ត​បរាជ័យ​ក្នុង​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​តាម​រយៈ​ការ​បំផុស​យុវជន ឱ្យ​ងើប​បះបោរ​ក្រោម​ហេតុផល​ប្រឆាំង នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ក្តី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ