ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តតាកែវ មាន​សភាព​ស្ងប់ស្ងាត់​ល្អ​ប្រសើរ​ពលរដ្ឋ​កំពុង​សប្បាយ​រីករាយ​ប្រ​កបរ​បរលក់ដូរ​ធម្មតា

4 ខែ មុន
  • តាកែវ

ខេត្ត​តាកែវ ​៖ លោក​ឧត្តមសេនីយ៍ត្រី សៅ សា​រុន ស្នងការ​រង និង​អ្នកនាំពាក្យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បានឱ្យ​ដឹង​​កាលពី​វេលា​ម៉ោង ១១​ព្រឹក ថ្ងៃអាទិត្យ…

ខេត្ត​តាកែវ ​៖ លោក​ឧត្តមសេនីយ៍ត្រី សៅ សា​រុន ស្នងការ​រង និង​អ្នកនាំពាក្យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បានឱ្យ​ដឹង​​កាលពី​វេលា​ម៉ោង ១១​ព្រឹក ថ្ងៃអាទិត្យ ទី​១៨ ខែសីហា ឆ្នាំ​២០១៤ នេះ ដោយ​បាន​បញ្ជាក់​ថា​៖ គិត​ត្រឹម​ម៉ោង​នេះ​សភាពការណ៍​ស្ងប់ស្ងាត់ ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​រកស៊ី​ធម្មតា ។

លោក​ឧត្តមសេនីយ៍ត្រី សៅ សា​រុន បាន​បន្ត​ទៀត​ថា ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់ ពី លោក​ឧត្តមសេនីយ៍ទោ ម៉ែ​ន លី ស្នងការ​នគរបាល​ខេត្ត បាន​ធ្វើការ​ដាក់​កម្លាំង​យាម​ប្រចាំការ ២៤​ម៉ោង លើ ២៤​ម៉ោង នៅ​តាម​គោលដៅ​សំខាន់​ៗ​នានា ដើម្បី​ត្រៀម​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ក្រុមប្រឆាំង ប្រើ​ឧបាយកល​ប្រឆាំង​ប្រឌិត​ព័ត៌មាន ប្រើ​លេស​បាត់បង់​ទឹកដី កៀរគរ​មនុស្ស​ឱ្យ​តវ៉ា​ប្រឆាំង​រឿង​ទឹកដី រួច​គេ​បង្វែរ​ទៅ​ជា​អំពើ​ហិង្សា​ឆ្លៀតឱកាស ឆក់​ប្លន់​លួច និង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ដែល​កើតឡើង​តាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ការពារ​ទ្រព្យសម្បត្តិ អាយុជីវិត​ប្រជាជន និង​ការពារ​ផលប្រយោជន៍​ជាតិ រាជរដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ប្រទេស​ដោយ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ