ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពិធីបុណ្យ​សែន​ក្បាលទឹក​របស់​ប្រជាជន​ចិន គឺជា​អ្វី?

11 ខែ មុន

ប្រទេស​ចិន ៖ ពិធីបុណ្យ​សែន​ក្បាលទឹក ដែល​ភាសា​ចិន​ហៅ​ថា 中元节 ឬ Zhong Yuan Jie គឺជា​ពិធីបុណ្យ​ប្រពៃណី​ជនជាតិ​ចិន…

ប្រទេស​ចិន ៖ ពិធីបុណ្យ​សែន​ក្បាលទឹក ដែល​ភាសា​ចិន​ហៅ​ថា 中元节 ឬ Zhong Yuan Jie គឺជា​ពិធីបុណ្យ​ប្រពៃណី​ជនជាតិ​ចិន ដែល​មាន​សេចក្តី​ថា ពិធីបុណ្យ​ខ្មោច ឬ ពិធីបុណ្យ​ខ្មោច​អត់ឃ្លាន ដែល​ស្រ​ដៀង​នឹង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខ្មែរ​យើង​ដែរ ដោយ​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ និង​ត្រូវ​បាន​ចាត់ទុកជា​ពិធីបុណ្យ​ដ៏​ធំ និង​សំខាន់​មួយ​របស់​ប្រទេស​ចិន​។

បុណ្យ​សែន​ក្បាន​ទឹក តែង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ១៥​កើត នៃ​ខែ​ទី ៧ នៅ​ក្នុង​ប្រតិទិន​ច័ន្ទ​គតិ ដែល​ជា​ធម្មតា​ក្នុង​ខែសីហា នៅ​ក្នុង​ប្រតិទិន​សុរិយគតិ ហើយ​នៅ​ឆ្នាំ​នេះ ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី​១៨ ខែសីហា​។ ដើម​កំណើត​នៃ​ពិធីបុណ្យ​សែន​ក្បាលទឹក បាន​ចាក់​ឫស​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា និង​សាសនា​តា​វ ដែល​ដើរតួ​ដ៏​សំខាន់ គឺជា​ពេលវេលា​រំលឹក និង​សែន​ឧទ្ទិស​កុសលផល​បុណ្យ​ឱ្យ​វិញ្ញាណ​ក្ខ​ន្ធ​អ្នក​ដែល​ចែក​ឋាន ព្រោះថា ព្រលឹង​អ្នក​ស្លាប់​ត្រូវ​បាន​គោរព និង​យកចិត្តទុកដាក់​ក្នុង​ពិធីបុណ្យ​រយៈ​ពេញ​មួយ​ខែ​ពេញ​។ ហើយ​តាម​ជំនឿ​គេ​ជឿ​ថា គឺជា​វេលា​ដែល​ឋាននរក​បើកទ្វារ ដោះ​លែង​ខ្មោច​មិន​ទាន់​ចាប់ជាតិ​ឱ្យមក​ទទួល​សំណែន និង​កុសលផល​បុណ្យ ដែល​សាច់ញាតិ​នៅរ​ស់បាន​ឧទ្ទិស​ជូន​។

ដោយឡែក មនុស្ស​មួយ​ចំនួន​ក៏​ជឿ​ថា ទ្វារ​ឋានសួគ៌​ក៏​បើក​អំឡុង​ពេល​នេះ ដែល​អនុញ្ញាត​ឱ្យ​ពួក​គេ​ថ្វាយបង្គំ​បុព្វបុរស​របស់​ខ្លួន​នៅ​ឋានសួគ៌​។ ចំណែក​ប្រពៃណី​មួយទៀត ក៏​ទាក់ទង​ទៅ​នឹង​ស្តេច​យ៉ា​ម៉ា ឬ​ស្តេច​យមរាជ​ដែល​បើកទ្វារ​ឱ្យ​ខ្មោច​រីករាយ​ជាមួយនឹង​ដ​ង្វា​យ និង​ការ​បូជា​។ ហើយ​ទ្វារ​ឋាននរក​នឹង​បិទ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​ខ្មោច ដើម្បី​បញ្ជូន​ខ្មោច​អត់ឃ្លាន​ត្រឡប់​ទៅ​ឋាននរក​វិញ រហូត​ដល់​ឆ្នាំ​ក្រោយ​។

ពិធីបុណ្យ​សែន​ក្បាលទឹក ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​តាម​តំបន់ និង​ប្រទេស​នានា​ដែល​មាន​សហគមន៍​ចិន​ធំ​ៗ ក៏​ដូច​ជា​ប្រទេស​ចិនដីគោក​ផង​ដែរ​។ ពិធីបុណ្យ​នេះ​ក៏​ត្រូវ​ប្រារព្ធ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី ហុងកុង តៃវ៉ាន់ ម៉ា​ឡេ​ស៊ី ថៃ ឥណ្ឌូ​នេ​ស៊ី វៀតណាម និង​កម្ពុជា​ផង​ដែរ​។

រណ្តាប់​ការ​សែន អាច​ធ្វើ​តាម​ទំ​លៀម​ទំលាប់ ក៏​ដូច​ជាំ​លទ្ធភាព​ដែល​ធ្វើ​ទៅ​បាន​ដូច​ជា ការ​ថ្វាយ​ម្ហូបអាហារ និង​ភេសជ្ជៈ ការ​ដុត​ធូប ការ​ដុត​ក្រដាសសែន ការ​បណ្តែត​គោម ការ​តុបតែង​លំអ ក៏​ដូច​ជា​ការ​ចារ​និមិត្តសញ្ញា​ផ្សេង​ៗ ពិធី​សាសនា​ផ្សេង​ៗ ការ​ថ្វាយបង្គំ​ដូនតា ពិធីបុណ្យ​សហគមន៍​តាម​រយៈ​ការ​រៀបចំ​នៅ​តាម​ដងផ្លូវ ដោយ​មាន​ទាំង​ការ​សម្តែង​ល្ខោន​ហ៊ី​ចិន ដើម្បី​អបអរ​ពិធីបុណ្យ​សែន​ក្បាលទឹក ជាដើម​។

ម្យ៉ាងវិញទៀត ក៏​ជា​ថ្ងៃ​ល្អ​ដែល​បងប្អូន សាច់ញាតិ​មិត្ត​ជិត​ឆ្ងាយ​បាន​ជួបជុំ​សែនព្រេន និង​សប្បាយ​រីករាយ បន្ទាប់​ពី​បែក​គ្នា​រយៈពេល​យូរ ដើម្បី​ចេញ​ប្រកប​របរ​រកស៊ី​រៀង​ៗ​ខ្លួន​។ ហើយ​បន្ទាប់​ពី​ការ​សែនព្រេន​បញ្ចប់ និង​ធូប​រលត់​អស់ សំណែន​ពី​ម៉ែឪ កុងម៉ា នឹង​ក្លាយជា​ម្ហូបអាហារ និង​គ្រឿងក្លែម​សម្រាប់​សាច់ញាតិ​ទទួលទាន​។

រឿង​ដែល​មិន​គួរ​ធ្វើ អំឡុង​ពេល​ពិធីបុណ្យ​សែន​ក្បាលទឹក​រួម​មាន ៖
ការ​ទុក ឬ​ហាល​សម្លៀក​បំពាក់​នៅ​ក្រៅ​ផ្ទះ​ពេល​យប់
ការ​ជិះឡាន​ក្រុង ឬ​រថភ្លើង​ខ្សែ​ចុង​ក្រោយ​ត្រឡប់​ទៅ​ផ្ទះ
ការ​ឈរ​ជិត​ជញ្ជាំង​ខ្លាំង​ពេក
ការ​ថតរូប​នៅ​ពេល​យប់

ការ​ដាក់​ស្បែកជើង​ចង្អុល​ទៅ​គ្រែ​គេង
ការ​ដាក់​ដៃ​អ្នក​លើ​ស្មា​របស់​នរណា​ម្នាក់
ការ​ហួច ឬ​ច្រៀង​ខ្លាំង​ៗ​នៅ​ពេល​យប់
ការ​បើក​ឆ័​ត្រ​នៅ​ក្នុងផ្ទះ
ការ​ហែល​ទឹក​នៅ​ពេល​យប់
ការ​ចាប់ផ្តើម​អាជីវកម្ម​ថ្មី ឬ​រៀប​ការ
ការ​ជួសជុលផ្ទះ​សម្បែង

ការ​ទិញ​ផ្ទះ
ការ​បើកហាង​លក់ដូរ
ការ​ពាក់​ស្បែកជើង​មាន​កែង​ខ្ពស់​។

បំរាម អំឡុង​ពេល​ពិធីបុណ្យ​សែន​ក្បាលទឹក នៅ​មាន​ច្រើន​ទៀត ដែល​ខុស​ប្លែក​ៗ​ពី​គ្នា​ទៅ​តាម​តំបន់​និ​មួយ​ៗ ដោយ​ក្នុង​នោះ​ក៏​រួម​មាន​ទាំង ការ​ប្រោះ​ទឹក​ស្លឹក​ទទឹម និង​ដើរ​រំលង​ភ្លើង នៅ​ពេល​អ្នក​ទើប​ត្រឡប់​មក​ពី​ដំណើរ​ឆ្ងាយ​។

យ៉ាងណាមិញ ជំនឿ​តែងតែ​ដើ​ត​ស្រប​ទៅ​នឹង​វិទ្យាសាស្ត្រ ក៏​ដូច​ជា​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ ដូច្នេះ​ការ​ជឿ​លើ​វិញ​មួយ ត្រូវ​តែ​ឆ្លងកាត់​ការ​គិត​ប្រកបដោយ​ប្រាជ្ញា​។ ហើយ​ការ​ជួបជុំ​ទៀត​សោត ជៀស​មិន​ផុត​អំពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ឡើង ដូច្នេះ​សូម​មេត្តា​ទទួលទាន​ដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ហើយ​បើ​ស្រ​វឺ​ង​សូម​មេត្តា​កុំ​បើកបរ​៕ (​ប្រភព ៖ The Chairman Bao)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ