ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្តកិច្ចនគរបាលខេត្តព្រះសីហនុ បានទប់ស្កាត់ បង្ក្រាប នឹងឃាត់ខ្លួនជនជាតិចិន នឹងខ្មែរ១ក្រុមមានចំនួន១៨ នាក់ពាក់ពន្ធករណីផ្ញើសារគំរាមកំហែង ថានឹងសម្លាប់ នឹងជនកាន់កាប់អាវុធដោយខុសច្បាប់ ។
សេចក្តីរាយការឲ្យដឹងទៀតថា កាលពញពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលព័ត៌មានមានថា មានករណីជនជាតិចិន១ ក្រុម បានជិះរថយន្ត ពណ៌ខ្មៅ ១គ្រឿង ទៅឈប់នៅមុខកាស៊ីណូយ៉ាឌូលី ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះ ប្រដាប់ដោយអាវុធគ្រប់ដៃ បានថតផ្ញើសារគំរាមសម្លាប់ជនជាតិចិនម្នាក់ ។

បន្ទាប់ពីទទួលបានព័ត៌មាននោះភ្លាម ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ស រដ្ឋា ស្នងការ នៃស្នងការដ្ឋាននគរបា លខេត្តព្រះសីហនុ នឹងដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការរងទទួលផែនជំនាញផែននគរបាលព្រហ្មទណ្ឌ ដោយមានការស ម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូង កម្លាំងសមត្តកិច្ចបានចុះទៅដល់កន្លែងកើតហេតុ នឹងធ្វើការស្រាវជ្រាវ រហូតដល់ព្រលប់ទើបប្រទះឃើញរថយន្តខាងលើនោះ ទៅឈប់នៅចំណតរថយន្ត ម្ដុំឆ្នេរអូរឈើទាល មុខសណ្ឋាគារដីអារីស្តុន ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ។
ពេលនោះស្រាប់តែមានបុរសជនជាតិចិនម្នាក់ បានព្យាយាមរត់ គេចចេញពីសមត្ថកិច្ច ដោយឃើញដូច្នោះកម្លាំងជំនាញបានតាមប្រមាញ់ នឹងឃាត់ខ្លួនជនជាតិចិនម្នាក់នោះ និងរថយន្ត១ គ្រឿងយកទៅដាកសួរ ។

បន្ទាប់ពីមានការសាកសួរជនសង្ស័យរូបនោះ សមត្តកិច្ចបានបន្តការស្រាវជ្រាវ រហូតដល់យប់បន្តិច ទើបដឹងថាបក្ខពួកជនសង្ស័យ១ក្រុម បានទៅស្នាក់នៅក្នុងបុរីលន់ស៊ីតធី ទើបពេលនោះសមត្តកិច្ចបានដាក់កម្លាំងជំនាញឃ្លាំចាំមើល ហើយក៏ឃើញជនសង្ស័យ២នាក់ បានបើករថយន្ដមានបំណងរត់គេច ចូលទៅក្នុងផ្ទះវិឡាមួយកន្លែងទៀតនៅមុខបុរីBS ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ។
ខណៈនោះកម្លាំងសមត្តកិច្ចបានធ្វើការឡោមព័ទ្ធ នឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យមានជនជាតិចិន នឹងខ្មែរ រហូតដល់ទៅ១៨ នាក់ ព្រមទាំងឆែកឆេររកឃើញអាវុធវែង ខ្លី ថែមទៀតផង ។ ក្នុងចំណោមជនសង្ស័យទាំង ១៨ នាក់ មានស្រី៤នាក់ “ជនបរទេស១៤ នាក់ មានស្រីម្នាក់ និងជនជាតិខ្មែរ៤ នាក់ មានស្រី៣នាក់” ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យ១៨ នាក់ សមត្ថកិច្ចបានបន្តធ្វើការឆែកឆេរលំនៅឋានមួយកន្លែងទៀតគឺ បុរីលនស៊ីធី ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ រកឃើញគ្រាប់កាំភ្លើងប្រភេទអាកា៤៧ មួយចំនួន ។
ប្រតិបត្តិការនោះសមត្យកិច្ចបានដកហូតវត្ថុតាងជាក់ស្ដែងរួមមាន ៖
-អាវុធវែងម៉ាក អាកា៤៧ ចំនួន១ ដើម
-អាវុធខ្លីម៉ាក GLOOK១៩ ចំនួន១ ដើម
-អាវុធខ្លីម៉ាក ZORAKI ចំនួន២ ដើម
-អាវុធខ្លីម៉ាក CF98 ចំនួន២ ដើម
-គ្រាប់អឹមសីមួយចំនួន
-គ្រាប់9MM មួយចំនួន
-គ្រាប់380 មួយចំនួន
-ពិលឆក់១ ដើម
-ខ្នោះដៃចំនួន ៦គូរ
-ស្នាប់ដៃចំនួន៤
-កាំបិតចំនួន៥ ដើម
-រថយន្ត២ គ្រឿង ។
ជនសង្ស័យ នឹងវត្ថុតាងត្រូវបានសមត្តកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាមនីតិវិធី ៕
ចែករំលែកព័តមាននេះ