រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនមន្ត្រីយោធាពាក់ស័ក្ត៤កន្លះម្នាក់ បញ្ជូនទៅតុលាការ ដោយជាប់ពាក់ពន្ធលើពាក្យបណ្តឹងពីបទ.ឆបោក ករ ណីស៊ីដាច់ប្រាក់គេជិត៣ ម៉ឺនដុល្លារអាមេរិក រឿងយកទៅរត់ការចូលក្របខណ្ឌកងទ័ព ។
មន្ត្រីយោធានោះមានឈ្មោះ សេក សេងហុង ភេទប្រុស អាយុ៤៩ ឆ្នាំ មានទីលំនៅផ្ទះលេខ២៤ សេ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ការចាប់ឃាត់ខ្លួនមន្ត្រីយោធាខាងលើ សមត្តកិច្ចនគរ បាលព្រហ្មទណ្ឌ បានអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅ ក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ.ឆបោក ប្រព្រឹត្តនៅផ្ទះលេខ១១៩ ផ្លូវ១១១កា ភូមិក្បាលដំដី សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងខែកក្កដា ឆ្នាំ ២០២១ ដែលបទល្មើសមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។
ដោយយល់ឃើញថា តាមដីកាបង្គាប់ឲ្យជនសង្ស័យចូលខ្លួន ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ ជនត្រូវចោទមិនព្រ មចូលខ្លួនតាមដីកាកោះហៅរបស់តុលាការទេ ដូច្នោះដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ សេក សេងហុង មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត ។

សូមបញ្ជាក់ថា មន្ត្រីយោធាពាក់ស័ក្ត៤កន្លះម្នាក់នេះ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលធ្វើការឃាត់ ខ្លួន កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅចំណុចសង្កា ត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ខណៈជន សង្ស័យកំពុងធ្វើដំណើរទៅកន្លែងធ្វើការ ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានឲ្យដឹងថា ឈ្មោះ សេក សេងហុង បានប្រើល្បិចកល់ទុច្ចរិត បញ្ចុះបញ្ចូល និងធ្វើការលួងលោម ឲ្យក្រុមគ្រួសារជនរងគ្រោះរត់ការចូលក្របខណ្ឌកងទ័ព ដោយអួតអាងថា រូបគេមានសមត្តភាពគ្រប់គ្រាន់ស្គាល់អ្នកមានអំណាច អាចរត់ការចូលក្របខណ្ឌកងទ័ពបាន ហើយជនសង្ស័យបានតម្រូវក្នុងមួយនាក់ ត្រូវចំណាយទឹកប្រាក់១៣ ០០០ ដុល្លារអាមេរិក និងអាចទទួលបានស័ក្ត២ ហើយបើសិនជាត្រូវចំណាយអស់ទឹកប្រាក់ ១៤ ០០០ ដុល្លារ វិញ នឹងអាចទទួលបានស័ក្ត៣ ពាក់លើស្មា ដោយជនសង្ស័យបានបញ្ចុះបញ្ចូលឲ្យក្រុមគ្រួសារជនរង គ្រោះបំពេញបែបបទ ដើម្បីសុំចូលក្រមខណ្ឌកងទ័ពផងដែរ ។

ដោយចាញ់បោកការលួងលោម ជនរងគ្រោះបានជឿជាក់លើឈ្មោះ សេក សេងហុង ហើយបានប្រគល់ទឹកប្រាក់សរុបចំនួន ២៧ ០០០ ដុល្លារអាមេរិក ឲ្យទៅជនសង្ស័យ ដោយជនសង្ស័យបានធានាថា នឹងយកទៅរត់ការចូលក្រមខណ្ឌកងទ័ព លើឈ្មោះ២ នាក់ ម្នាក់ពាក់ស័ក្ត២ នឹងម្នាក់ពាក់ស័ក្ត៣ ។
ពាក្យបណ្តឹងរបស់ជនរងគ្រោះបញ្ជាក់ទៀតថា បើគិតមកដល់ពេលនេះគឺមានរយៈពេល៣ ឆ្នាំហើយ ជនសង្ស័យមិនមានការឆ្លើយតបនូវអ្វីដូចដែលគេបានសន្យានោះទេ ផ្ទុយទៅវិញជនសង្ស័យតែងតែយកការដោះសារមិនឈប់នោះឡើយ ទើបជនរងគ្រោះសម្រេចដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ