ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់​​ខ្លួន​ប្រុ​​ស​ស្រី​៨​នាក់ ស្នាក់​នៅ​សេ.ព​គ្រឿង​ញៀ.ន​​ក្នុងផ្ទះ​ជួល

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរស​៧​នាក់​និង​ស្ត្រី​ម្នាក់ បាន​ស្នាក់​នៅ​ពពាក់ពពូន​នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង និង​បាន​សេព​គ្រឿងញៀន​ជុំ​គ្នា មិន​គិតការ​ងារ​រក​ស៊ី​​នោះ​ទេ ហើយ​ក្រោយ​ពេល​បានឃើញ​គួរ​ឲ្យ​សង្ស័យ និង​ទើសភ្នែក​ព្រមទាំង​គួរ​ឲ្យ​បារម្ភ​នោះ ទើប​អ្នក​ភូមិ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ។…

រាជធានី​ភ្នំពេញ​ ៖ បុរស​៧​នាក់​និង​ស្ត្រី​ម្នាក់ បាន​ស្នាក់​នៅ​ពពាក់ពពូន​នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង និង​បាន​សេព​គ្រឿងញៀន​ជុំ​គ្នា មិន​គិតការ​ងារ​រក​ស៊ី​​នោះ​ទេ ហើយ​ក្រោយ​ពេល​បានឃើញ​គួរ​ឲ្យ​សង្ស័យ និង​ទើសភ្នែក​ព្រមទាំង​គួរ​ឲ្យ​បារម្ភ​នោះ ទើប​អ្នក​ភូមិ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ។ ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នោះ​ហើយ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ដោយ​មា​នកិ​ច្ច​សហ​ការណ៍​ពីលោក​មេ​ភូមិ និង​កម្លាំង​ប្រជា​ការពារ បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ទាំង​សម្បុក​តែ​ម្ដង ។

ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១២​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ អ្នក​ភូមិ​ខាងលើ​បាន​រាយការណ៍​ប្រាប់​នគរបាល​ថា ពួក​គាត់​បានឃើញ​មនុស្ស​១​ក្រុម​មាន​ប្រុស​មាន​ស្រី បាន​នាំ​គ្នា​ទៅ​ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​ខាងលើ មិនតែប៉ុណ្ណោះ​បាន​ប្រើប្រាស់​គ្រឿងញៀន​ជុំ​គ្នា​នៅ​ក្នុងផ្ទះ​ជួល​នោះ​ថែម​ទៀត​ផង ។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​ដែល​ជា​អ្នក​ភូមិ​មានការ​ព្រួយបារម្ភ អំពី​ស​វត្ថិ​ភាព​ផ្ទាល់ខ្លួន និង​ទ្រព្យសម្បត្តិ​យ៉ាង​ខ្លាំង ព្រោះតែ​ពួក​គាត់​មន​ដែល​ធ្លាប់​ស្គាល់​ឬ​ដឹង​ពី​សមាសភាព​ក្រុម​ជនសង្ស័យ​ទាំងនោះ​ឡើយ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​នោះ​ហើយ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ព្រមទាំង​លោក​ភូមិ​និង​ប្រជា​ការពារ បាន​ចុះ​ទៅ​កាន់​ទីនោះ ហើយ​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ផ្ទះ​នោះ​ភ្លាម​ៗ រួច​បាន​ឃាត់ខ្លួន​បាន​ចំនួន​៩​នាក់ ។ ក្នុង​នោះ​មាន​ប្រុស​៧​នាក់ និង​ស្រី​២​នាក់ រួច​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ដើម្បី​ធ្វើការ​សួ​នាំ ហើយ​ជំ​ហ៊ាន​ដំបូង​បានដឹង​ថា ជនសង្ស័យ​ដែល​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៨​នាក់
ចំណែកឯ​ស្ត្រី​ម្នាក់​ទៀត​អត់​មានការ​ពាក់ព័ន្ធ​ឡើយ ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ ។

នគរបាល​បាន​បញ្ជាក់​ថា នៅ​ពុំ​ទាន់​ដឹង​ថា​ក្រុម​ជនសង្ស័យ​ខាងលើ​មានផ្ទះ​សម្បែង​នៅឯណា និង​មានមុខ​របរ​ធ្វើ​អ្វី​នៅឡើយ​ទេ ប៉ុន្តែ​ពួក​នេះ​បាន​គេច​ផ្ទះ​មក​ស្នាក់​នៅ​ជុំ​គ្នា​ក្នុងផ្ទះ​ជួល​ខាងលើ ។ បន្ទាប់​ពី​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ម​ទត​ជំ​ហ៊ាន​រួច​មក ជនសង្ស័យ​ទាំង​៨​នាក់​នោះ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ