ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ប្រកាស​ឱ្យពលរដ្ឋ​សាងសង់​ផ្ទះ​បុរាណ​នៅ​​តាម​ព្រំដែន​

4 ខែ មុន
  • កំពត

ខេត្ត​កំពត​ ៖ឯកឧត្តម​ ម៉ៅ ​ធនិន ​អភិបាល​ខេត្តកំពត​ បាន​មាន​ប្រសាសន៍​ថា អោយ​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​កម្ពុជា-​វៀតណាម​ សា​សង់ផ្ទះ​រចនា​ខ្មែរ ​ឬ​សាងសង់​ផ្ទះ​ខ្មែរ​បុរាណ ​ដើម្បី​អោយ​ដឹង​ថា​ដើម​កំណើត​ខ្មែរ​…

0:00
0:00

ខេត្ត​កំពត​ ៖ឯកឧត្តម​ ម៉ៅ ​ធនិន ​អភិបាល​ខេត្តកំពត​ បាន​មាន​ប្រសាសន៍​ថា អោយ​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​កម្ពុជា-​វៀតណាម​ សា​សង់ផ្ទះ​រចនា​ខ្មែរ ​ឬ​សាងសង់​ផ្ទះ​ខ្មែរ​បុរាណ ​ដើម្បី​អោយ​ដឹង​ថា​ដើម​កំណើត​ខ្មែរ​ កុំអោយ​បាត់បង់ ខ​ណៈពេល​ផ្ទះ​ខ្មែរ​បុរាណ​មានដូជា ផ្ទះ​បិត​ហោណាំង, ​ផ្ទះ​កា​​តាំង​វា​មាន​បី​ខ្នង​ នៅ​តាម​ភូមិ​ឃុំ​នានា​ ក្នុង​ខេត្តកំពត​ នៅ​តិចតួច​បំផុត​ ។

ឯកឧត្តម ​ម៉ៅ​ ធនិន ​បាន​មាន​ប្រសាសន៍​បែប​នេះ​ កាលពី​ពេល​ថ្មី​ៗ​នេះ​ក្នុង​ពិធី​ដាំ​កូន​ត្នោត​នៅ​តាម​ព្រំដែន​មាន​ចម្ងាយ​បី​គីឡូម៉ែត្រ​នៅ​ភូមិ​កោះ​ចម្ការ​ ក្នុង​ឃុំ​បឹង​សាលា​ខាងត្បូង​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ ។​

ឯកឧត្តម ​ម៉ៅ ​ធនិន​ អភិបាលខេត្ត​កំពត ​បាន​ដាស់តឿន​អោយ​អាជ្ញាធរ​ស្រុក​កំពង់ត្រាច​ ជា​ពិសេស​មន្ត្រី​នៅ​ការិយាល័យ​រៀបចំ​​ដែនដី​ មានការ​ផ្សព្វផ្សាយ​អោយ​បាន​ទូលំទូលាយ ​ជាមួយ​និង​រូបថត​រចនា​ម៉ូត ​ផ្ទះ​បុរាណ​ផង​ ដាក់​តាម​សាលាឃុំ​នានា​ ដើម្បី​អោយ​ពលរដ្ឋ​គាត់​បានដឹង​ពី​របៀប​ធ្វើ​ផ្ទះ​រចនា​របៀប​ផ្ទះ​បុរាណ​ ។​

ទាក់​ទង់​និង​ប្រសាសន៍​របស់​ឯកឧត្តម​អភិបាល​ខេត្តកំពត បាន​​អំពាវ​វនា​វ​អោយ​ប្រជាពលរដ្ឋ​សាងសង់​ផ្ទះ​បុរាណ​ដែល​មាន​ភូមិសាស្ត្រ​ជាប់​និង​ព្រំដែន​វៀតណាម​ ។ លោក​ឃឹម​ សាមី​ អភិបាលរង​ស្រុក​កំពង់ត្រាច​ កាលពី​ព្រឹក​ថ្ងៃ​ទី១២ ខែសីហា​ ២០២៤ ​បាន​មាន​ប្រសាសន៍​​ប្រាប់​​អ្នក​យក​ព័ត៌​មាន​ថា ​អាជ្ញាធរ​ស្រុក​កំពុង​​តែ​ប្រជុំ​ និង​ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ​គាត់​យល់​ដឹង​ពី​របៀប​សាងសង់​ផ្ទះ​មាន​រចនា​បទ​ជា​ផ្ទះ​ខ្មែរ​បុរាណ​វិញ​ ។

លោក​ឃឹម ​សាមី ​អភិបាលរង​ស្រុក​បញ្ជាក់​ថា​ ការ​សាងសង់​អោយ​ពលរដ្ឋ​ធ្វើ​ផ្ទះ​បែប​បុរាណ​នេះ​គឺ​អោយ​ស្គាល់ពី​ដើម​កំណើត​របស់​ដូនតា​ពី​ដើម​ ។ ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ផ្ទះ​បាន​លើក​ឡើង​ថា​ផ្ទះ​គា​ត់មាន​អាយុកាល​ជាង៧០​ឆ្នាំ​ហើយ​ ។

​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ ​ជា​ម្ចាស់ផ្ទះ​នៅ​ភូមិ​ដើម​ពោធិ៍​ ឃុំ​អង្គ​សុរភី​ ស្រុក​កំពង់ត្រាច​ បាន​និយាយ​ថា​នៅ​ភូមិ​ដើម​ពោធិ៍​ មាន​សល់​ផ្ទះ​ធ្វើ​របៀប​ផ្ទះ​បុរាណ​តិចតួច​ណាស់​ ហើយ​បើ​ចង់​ធ្វើ​ផ្ទះ​អំពី​ឈើ​រក​ឈើ​មិន​បាន​។​ ពលរដ្ឋ​ដដែល​បាន​និយាយ​ថា ​ផ្ទះ​ឈើ​ដែល​នៅ​សេសសល់​តាម​ភូមិ-​ឃុំ​អាច​និង​បាត់បង់ ​នៅ​តែ​ផ្ទះ​សសរ​អិត​តែ​ប៉ុណ្ណោះ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ