ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចក្រសួងមហាផ្ទៃកំណត់មុខសញ្ញាមេខ្លោ.ងដែលញុះញ.ង់ឲ្យធ្វើព្យុះភ្លៀងធ្វើបា.តុក.ម្មបានហើយ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បាន​បាន​កំណត់​មុខសញ្ញា​ក្រុម​មេខ្លោង​ដែល​ញុះញង់​ឲ្យ​ធ្វើ​ព្យុះ​ភ្លៀង ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​បាន​ហើយ​នៅ​ពេល​នេះ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ។ លោក​ទូច សុខៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បាន​បាន​កំណត់​មុខសញ្ញា​ក្រុម​មេខ្លោង​ដែល​ញុះញង់​ឲ្យ​ធ្វើ​ព្យុះ​ភ្លៀង ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​បាន​ហើយ​នៅ​ពេល​នេះ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ។

លោក​ទូច សុខៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៤​ថា ក្រសួងមហាផ្ទៃ​មាន​សមត្ថកិច្ច​ក្នុង​ការ​គ្រប់គ្រង​រៀបចំ​សណ្តាប់ធ្នាប់​សន្តិសុខ​សង្គម​ទាំងមូល ដូច្នេះ​រាល់​មុខសញ្ញា​បាន​កំណត់​រួច​ហើយ ។

អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​ថា យ៉ាង​ដូច្នេះ​ថា ៖«​យើង​បាន​កំណត់​មុខសញ្ញា​ក្រុម​ទាំងឡាយ​ណា ដែល​បាន​ញុះ​ញង់ ឬ​បង្កើត​នូវ​យន្តការ​ផ្សេង​ៗ​ធ្វើ​ព្យុះ​ភ្លៀង ឬ​យក​លេស​នេះ លេស​នោះ ដើម្បី​រុញ​ស្ថានការណ៍​ទៅ​ជា​បដិវត្តន៍​ព័ណ៌​ក្នុង​គោលបំណង​ទុ​ច​ចរិត​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ដែល​ខុស​នឹង​គោលការណ៍​ច្បាប់​សកលលោក គោលការណ៍​លិ​ទ្ធិ​ប្រជាធិបតេយ្យ​សេរី​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​ខុស​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​កម្ពុជា​» ។

អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​បន្ថែម​ថា ៖«​សូម​ជម្រាប​ថា អ្នកជា​មេខ្លោង​ដែល​ទទួល​បញ្ហា​ពី​សេនា​និ​យោ​ពី​ក្រៅប្រទេស និង​ក្នុង​ប្រទេស​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ហើយ​ជា​រួម​អាច​និយាយ​ថា សមត្ថកិច្ច​ជំនាញ​គ្រប់គ្រង​បាន​នូវ​មុខសញ្ញា​ទាំង​អស់នោះ​ហើយ គឺ​គ្រាន់តែ​ទុក​ពេល វេលា​មួយ​សម​ស្រប​ឲ្យ​អ្នក​ទាំង​អស់នោះ​ភ្ញាក់ខ្លួន​ឡើង​វិញ ឬ​ចូល​មក​សារភាព ឬ​ដកខ្លួន​ថយ លែង​បង្ករ​នូវ​ព្យុះ​ភ្លៀង​ក៏​ដូច​ជា ប្រមូល​មហាជន​ឲ្យ​ចូល​មក​ក្រុម​ខ្លួន​ធ្វើអំពើ​ល្មើសច្បាប់​» ។

ទាក់ទិន​នឹង​ការ​គ្រប់គ្រង​ស្ថានការណ៍​វិញ​លោក​ទូច សុខៈ បាន​ឲ្យ​ដឹង​ទៀត​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​គ្រប់គ្រង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ទិដ្ឋភាព​សង្គម​ជាក់ស្តែង ដោយ​បញ្ហា​ទាំង​រដ្ឋាភិបាល​រាជធានី​ខេត្ត​គ្រប់​លំដាប់ថ្នាក់ ។

លើស​ពី​នេះ​កម្លាំង​សមត្ថកិច្ច​ពោល គឺ​កម្លាំង​នគរបាល​ជាតិ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងមហាផ្ទៃ ធ្វើ​កិច្ច​ការងារ​នេះ​ដោយ​រៀបចំ​ផែនការ និង​ក្បួន​យុទ្ធសាស្ត្រ​ផ្សេង​ៗ ឬ​រក​វិធី​ជំនាញ​នានា ដើម្បី​ធ្វើ​ការងារ​រៀងខ្លួន ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​បន្ថែម​ថា ក្រសួងមហាផ្ទៃ​បាន​ស្នើ​សុំ​ដល់​មហាជន​ផ្សេង​ៗ​ទៀត សូម​ចូលរួម​សហការ​ទប់ស្កាត់ និង​ផ្សព្វផ្សាយ​អប់រំ​កុំ​ឲ្យ​ចូល​ក្នុង​ទ​ន្ទា​ក់​របស់​ក្រុម​ឧក្រិដ្ឋ​.​ជន​ប្ល​.​ន់ អំណាច​ទាំង​អស់នោះ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួងមហាផ្ទៃ​ក៏​បាន​អំពាវនាវ​ដល់​ក្រុម​ទទួលបញ្ជា​សូម​ដកថយ បោះបង់​បទបញ្ជា​នោះ​ចោល ហើយ​អ្នក​ដែល​កំពុង​តែ​ត្រូវ​បាន​គេ​អូស​ទាញ​សុំ​បោះបង់​គំនិត​នោះ ដោយ​កុំ​ធ្វើ​តាម​ក្រុម​ឧ​ន្ទា​ម​ក្រៅច្បាប់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ