ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​ស្រី​ចាយ​សម្រស់ និង​ទាក់ទាញ​ខ្លាំង​បំផុត​នៅ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​នេះ

1 ខែ មុន

ប្រទេស​បារាំង ៖ ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស ឆ្នាំ ២០២៤ បាន​បិទ​បញ្ចប់​ជា​ស្ថាពរ កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤ កន្លង​ទៅ​។…

ប្រទេស​បារាំង ៖ ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស ឆ្នាំ ២០២៤ បាន​បិទ​បញ្ចប់​ជា​ស្ថាពរ កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤ កន្លង​ទៅ​។ បន្ទាប់​ពី​ដំណើរការ​អស់​រយៈពេល​១៦​ថ្ងៃ ចាប់តាំងពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៤ ដែល​ជា​ថ្ងៃ​ពិធី​បើក​។

បើ​ទោះបីជា​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ចម្រុះ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​នៅ​ឆ្នាំ​នេះ ដែល​មាន​អត្ត​ព​លិ​ក​សរុប​ចំនួន ១០,៥០០​នាក់​មក​ពី​ប្រទេស និង​ប្រជាជាតិ​ចំនួន ២០៦ នៅ​ទូ​ទាំង​ពិភពលោក​បាន​បញ្ចប់​ទៅ​ក៏​ពិតមែន​។ ប៉ុន្តែ​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​មួយ​ចំនួន នៅ​តែ​បន្ត​ចេញផ្សាយ​អំពី​អត្ត​ព​លិ​ក​ស្រី​ចាយ​សម្រស់ សិច​ស៊ី និង​ទាក់ទាញ​ខ្លាំង​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​នេះ​។

កីឡាការិនី​ហែល​ទឹក​ប៉ា​រ៉ា​ហ្គា​យ Luana Alonso អាយុ​២០​ឆ្នាំ ដែល​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ហែល​របៀប​មេអំបៅ​ឯកត្តជន​ចម្ងាយ ១០០​ម៉ែត្រ​។ ប៉ុន្តែ​មិន​អាច​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ឡើយ ដោយ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​រួម​ទី ២៩ នៅ​ក្នុង​ចំណោម​កីឡាការិនី​សរុប​៣២​នាក់​។

កីឡាការិនី​អត្តពលកម្ម​អា​ល្លឺ​ម៉​ង់ Alica Schmidt អាយុ​២៥​ឆ្នាំ ដែល​ប្រកួត​នៅ​លើ​វិញ្ញាសា​រត់​បណ្តាក់ ៤​គុណ​នឹង​៤០០​ម៉ែត្រ (4 × 400 m relay) និង​វិញ្ញាសា​រត់​បណ្តាក់​ចម្រុះ ៤​គុណ​នឹង​៤០០​ម៉ែត្រ ប៉ុន្តែ​មិន​អាច​ដណ្តើម​បាន​មេដាយ​។

កីឡាការិនី​យូ​ដូ​អ៊ុយ​ក្រែ​ន Daria Bilodid អាយុ​២៣​ឆ្នាំ ដែល​ប្រកួត​លើ​វិញ្ញាសា ៥៧​គីឡូក្រាម ប៉ុន្តែ​ធ្លាក់​ត្រឹម​វគ្គ​១៦​នាក់​ចុង​ក្រោយ​។

កីឡាការិនី​លោតទឹក​ប្រេ​ស៊ី​ល Ingrid Oliveira អាយុ​២៨​ឆ្នាំ ដែល​ប្រកួត​នៅ​លើ​វិញ្ញាសា​លោត ១០​ម៉ែត្រ Platform ប៉ុន្តែ​មិន​អាច​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​។

កីឡាការិនី​ជិះ​ស្គី​លើ​ទឹក (surfing) ជនជាតិ​ជប៉ុន Shino Matsuda អាយុ​២២​ឆ្នាំ ប៉ុន្តែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​​ជុំ​ទី ៣​។

កីឡាការិនី​ហែល​ទឹក​អា​មេ​រិ​ក Alex Walsh អាយុ​២៣​ឆ្នាំ ដែល​ប្រកួត​លើ​វិញ្ញាសា ២០០​ម៉ែត្រ ហែល​បួន​របៀប​ឯកត្តជន (Medley) ប៉ុន្តែ​មិន​អាច​ដណ្តើម​បាន​មេដាយ ។

កីឡាការិនី​បាល់ទះ​ក្នុង​សាល​តួ​ក​គី Hande Baladın អាយុ​២៦​ឆ្នាំ ដែល​ជួយ​តួ​ក​គី​ឈាន​ដល់​ការ​ប្រកួត​ដណ្តើម​មេដាយ​សំរឹទ្ធ ប៉ុន្តែ​បរាជ័យ​ក្រោម​ថ្វីដៃ​ប្រេ​ស៊ី​ល​។

កីឡាការិនី​កាយសម្ព័ន្ធ​អា​មេ​រិ​ក Sunisa Lee ដែល​ចូលរួម​ចំនួន​៧​វិញ្ញាសា​ទាំង​ឯកត្តជន និង​ក្រុម​។ កីឡាការិនី​អាយុ​២១​ឆ្នាំ​រូប​នេះ ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​ក្រុម Team All-Around និង​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​ឯកត្តជន All-Around និង​វិញ្ញាសា​ឯកត្តជន Uneven Bars​។​

កីឡាការិនី​អត្តពលកម្ម​ផ្នែក​លោតរំលង​បង្គោល (Pole Vault) ចក្រភព​អង់គ្លេស Molly Caudery អាយុ​២៤​ឆ្នាំ ប៉ុន្តែ​មិន​អាច​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

កីឡាការិនី​បាល់ទាត់​កា​ណា​ដា Jordyn Huitema អាយុ​២៣​ឆ្នាំ ប៉ុន្តែ​មិន​អាច​ជួយ​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន ឈាន​ដល់​ការ​ប្រកួត​ដណ្តើម​មេដាយ​ឡើយ​។

កីឡាការិនី​អត្តពលកម្ម​មក​ពី​កោះ​ហ្គាំ Regine Tugade អាយុ​២៦​ឆ្នាំ ប្រកួត​លើ​វិញ្ញាសា រត់ ១០០​ម៉ែត្រ​ឯកត្តជន ប៉ុន្តែ​មិន​អាច​ដ​ណ្តើ​មេដាយ​។


កីឡាការិនី​អត្តពលកម្ម​ហូ​ឡង់ Lieke Klaver អាយុ​២៥​ឆ្នាំ ប្រកួត​លើ​វិញ្ញាសា​រត់​បណ្តាក់​ចម្រុះ ៤​គុណ​នឹង​៤០០​ម៉ែត្រ ដោយ​ឈ្នះ​មេដាយមាស និង​រត់​បណ្តាក់ ៤​គុណ​នឹង​៤០០​ម៉ែត្រ ដោយ​ឈ្នះ​មេដាយ​ប្រាក់​។ ប៉ុន្តែ​សម្រាប់​វិញ្ញាសា​រត់ ៤០០​ម៉ែត្រ​ឯកត្តជន មិន​ទទួល​ជោគជ័យ​។

កីឡាការិនីអត្តពលកម្មផ្នែកលោតរំលងបង្គោល (Pole Vault) មកពីកាណាដា Alysha Newman ដោយដណ្តើមបានមេដាយសំរឹទ្ធ។

កីឡាការិនី​អត្តពលកម្ម​ប៉ូ​ឡូញ Ewa Swoboda អាយុ​២៧​ឆ្នាំ ប្រកួត​លើ​វិញ្ញាសា​រត់ ១០០​ម៉ែត្រ​ឯកត្តជន និង​រត់​បណ្តាក់ ៤​គុណ​នឹង​១០០​ម៉ែត្រ ប៉ុន្តែ​ពុំ​ទទួល​ជោគជ័យ។

កីឡាការិនី​បាល់ទាត់​អា​ល្លឺ​ម៉​ង់ Jule Brand អាយុ​២១​ឆ្នាំ ប៉ុន្តែ​មិន​អាច​ជួយ​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន ឈាន​ដល់​ការ​ប្រកួត​ដណ្តើម​មេដាយ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ