ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានបុ.ក​ម៉ូតូ​​ក្រោមស្ពាន​អាកាស​៧​មក​រា ​ស្លា.ប់​ម្នាក់​ ​របួស​ម្នាក់ ​ម៉ូតូ​ដា.ច់​ជា២​ហើយ​ជ្រុល​បុ.ក​ក្បាល​របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូងផ្លូវ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ យុវជន​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៍​រន្ធត់​រវាង​រថយន្ត​ម៉ាក toyota 4Runner​មួយ​គ្រឿង​និង​ម៉ូតូ SUZUKI NEX​។ ហេតុការណ៍​គ្រោះះ​ថ្នាក់​នេះ​បាន​កើតឡើង​នៅ​កាលពី វេលា​ម៉ោង​៥​ទាប​ភ្លឺ…

រាជធានី​ភ្នំពេញ ​៖ យុវជន​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៍​រន្ធត់​រវាង​រថយន្ត​ម៉ាក toyota 4Runner​មួយ​គ្រឿង​និង​ម៉ូតូ SUZUKI NEX​។

ហេតុការណ៍​គ្រោះះ​ថ្នាក់​នេះ​បាន​កើតឡើង​នៅ​កាលពី វេលា​ម៉ោង​៥​ទាប​ភ្លឺ ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៤​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​៧ មក​រា លើ​ផ្លូវ​លេខ​៥៩៨​កែង ផ្លូវ​លេខ​១១០ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី ១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់ ម៉ាក toyota 4Runner ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​២C-១៣១១ បើកបរ​ដោយ​ឈ្មោះ ម៉ឺន ចិន្តា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​កុមារ​រាជា ស្រុក​បាទី ខេត្តតាកែវ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ វ៉េ​ត ជំនោរ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ បុគ្គលិក​ផ្នែក​អនាម័យ សណ្ឋាគារ យូ ម៉េ​ង មាន​ទីលំនៅ​ភូមិ​ព្រែក​ឈ្មោះ ឃុំ​ព្រែក​តាស ស្រុក​ពារាំង ខេត្តព្រៃវែង​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ។​ចំណែក​អ្នក​រួម​ដំណើរ រង​របួស​ពុំ​ស្គាល់​អត្តសញ្ញាណ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សម​: ។

តាម​នគរបាល​បានអោយ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ ម៉ាក toyota 4Runner​បាន​បើកបរ​តាម​ផ្លូវ​២៧១ ពី​ត្បូង​ទៅ​ជើង​ឆ្លង​ចូល​ទៅ​ផ្លូវ​លេខ​៥៩៨ លុះដល់​ចំណុច​កើតហេតុ​ក៍បាន​បុក​ជាមួយ​ម៉ូតូ SUZUKI NEX ភ្នំពេញ​១HW-៨៦៨៤​ដែល​ជិះ​គ្នា​២​នាក់​ធ្វើ​ដំណើរ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​(១១០)​ពី​កើត​ទៅ​លិច​បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​និង​អ្នក​រួម​ចំ​ណើ​រ​រង​របួសធ្ងន់​ហើយ​ម៉ូតូ​បាន​ដាច់​ជា​ពីរ​កំណាត់​។​ក្មុ​ង​គ្រោះថ្នាក់​នោះ​រថយន្ត​ក៍បាន​ជ្រុល​ទៅ​បុក​ក្បាល​របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូងផ្លូវ​បាក់​១​កង់​ជាប់​ទៅ​មុខ​លែង​រួច​ហើយ​អ្នកបើកបរ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។

តាម​សាក្សី​​បានអោយ​ដឹង​ថា គ្រោះថ្នាក់​នេះ​ដោយសារ​តែ​ម៉ូតូ​មិន​គោរព​ភ្លើង​សញ្ញា​។

តាម​នគរបាល​មូលដ្ឋាន​ផ្នែក​ចរាចរណ៍​បានអោយ​ដឹង​ថា​មូលហេតុ ដែល​កើត​មាន​គ្រោះថ្នាក់​បើក​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។​បន្ទាប់​ពៅ​កើត​មាន​គ្រោះថ្នាក់​នគរបាល​មូលដ្ឋាន​ក៍បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍​ហើយ​ទាក់ទង​នគរបាល​ចរាចរណ៍​ចុះ​មក​វាស់វែង​នាំ​អ្នកបើកបរ​រថយន្ត​និង​ម៉ូតូ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​យក​ទៅ​រក្សា​ទុក​ចាត់ការ​តាម​ច្បាប់​។​សព​ប្រគល់​អោយ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ