ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡានហ៊ីយ៉ាន់ដាយ​​កៀរ​ម៉ូតូ​១​គ្រឿង​ពីក្រោយ​​របួសធ្ងន់​ស្រាល​៤​នាក់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ មនុស្ស​ចំនួន​៤​នាក់​មាន​ប្ដី ប្រពន្ធ និង​កូ​ច​តូច​ៗ២​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​ខណៈ​ដែល​ពួក​គាត់​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា ស្រាប់តែ​មាន​រថយន្ត​កូ​ូ​រ៉េ​១​គ្រឿង​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ទៅ​ដល់​កៀរ​ពីក្រោយ ។ បណ្តាល​ឲ្យ​ដួល​បោក​ផ្ទប់​ថ្នល់…

រាជធានី​ភ្នំពេញ ​៖ មនុស្ស​ចំនួន​៤​នាក់​មាន​ប្ដី ប្រពន្ធ និង​កូ​ច​តូច​ៗ២​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​ខណៈ​ដែល​ពួក​គាត់​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា ស្រាប់តែ​មាន​រថយន្ត​កូ​ូ​រ៉េ​១​គ្រឿង​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ទៅ​ដល់​កៀរ​ពីក្រោយ ។ បណ្តាល​ឲ្យ​ដួល​បោក​ផ្ទប់​ថ្នល់ បន្ទាប់​មក​រថយន្ត​បង្កហេតុ​បាន​ព្យាយាម​បើក​រត់​ដែរ ប៉ុន្តែ​បាន​ចំងាយ​ប្រា​មា​ណ​១០០​ម៉េ​ត្រ​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​ឃាត់​បាន​ទាំង​រថយន្ត​និង​អ្នកបើកបរ​រួច​ប្រគល់​ជូន​នគរបាល ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា​ឆ្នាំ​២០២៤ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​នៅ​ក្នុងភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

អ្នក​ភូមិ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CF-4685 ឌុ​ប​ប្រពន្ធ​និង​កូនប្រុស​ម្នាក់ ស្រី​ម្នាក់​សរុបគ្នា​៤​នាក់​ធ្វើ​ដំណើរ តាម​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ខណៈ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង ព​ណ៍​ខៀវ ពាក់​ស្លាក​លេខ​ កំពង់ចាម​ 3A-2612 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្រប​ទិស​ដៅ​គ្នា​ទៅ​ដល់​បាន​កៀរ​ពីក្រោយ បណ្ដាល​ឲ្យ​ដួល​បោក​ផ្ទប់​ថ្នល់ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ពេល​នោះ​បាន​បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ និង​កូនស្រី​ម្នាក់​អាយុប្រមាណ​៧​ឆ្នាំ​រង​របួស​ធ្ងន់ធ្ងរ ចំណែក​បុរស​ជា​ប្ដី​និង​កូនប្រុស​ម្នាក់​ទៀត​អាយុប្រមាណ​៤​ឆ្នាំ​រង​របួសស្រាល ។ បន្ទាប់​មក​រថយន្ត​ខាងលើ​បាន​ព្យាយាម​បើក​រត់ ប៉ុន្តែ​បាន​ចំងាយ​ប្រមាណ​១០០​ម៉ែត្រ​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​ពួក​គាត់​ដែល​ជា​អ្នក​ភូមិ​និង​អ្នកដំណើរ​តាម​ផ្លូវ​នាំ​គ្នា​ដេញ​តាម​ឃាត់​បាន​ទាំង​រថយន្ត​និង​អ្នកបើកបរ​រួច​ប្រគល់​ជូន​នគរបាល​តែ​ម្ដង ។

ប្រភព​ខាងលើ​បាន​ប្រាប់​បន្ថែម​ទៀត​ថា ក្រោយ​ពេល​កើតហេតុ អ្នក​របួសធ្ងន់​ត្រូវ​បាន​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព បន្ទាប់​មក​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំ​យក​ម៉ូតូ​រង​គ្រោះ ព្រមទាំង​រថយន្ត​បង្ក​ទាំង​២​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះ​ស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ