ប្រជាជនសិង្ហបុរីជាង២លាននាក់ នឹងទទួលបានប្រាក់ឧបត្តម្ភពីរដ្ឋាភិបាលរហូតដល់៣០០ដុល្លារ
ប្រទេសសិង្ហបុរី ៖ តាមប្រភពពីសារព័ត៌មានសិង្ហបុរី CNA និង AsiaOne នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា…
ប្រទេសសិង្ហបុរី ៖ តាមប្រភពពីសារព័ត៌មានសិង្ហបុរី CNA និង AsiaOne នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា…
ប្រទេសសិង្ហបុរី ៖ តាមប្រភពពីសារព័ត៌មានសិង្ហបុរី CNA និង AsiaOne នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រជាជនសិង្ហបុរីច្រើនជាង ២.៤លាននាក់ ក្នុងចំណោមប្រជាជនសរុបជាង ៥.៨លាននាក់ នឹងទទួលបានប្រាក់ឧបត្តម្ភពិសេសពីរដ្ឋាភិបាលចន្លោះពី ១៥០ ទៅ ៣០០ដុល្លារអាមេរិក នៅក្នុងខែកញ្ញាខាងមុខ ដែលមានបំណងជួយសម្រួលដល់ការកើនឡើងថ្លៃចំណាយលើការរស់នៅ។
ក្រសួងហិរញ្ញវត្ថុសិង្ហបុរី នៅថ្ងៃទី១៣ សីហា បានប្រកាសថា អ្នកដែលមានអាយុចាប់ពី២១ឆ្នាំឡើងទៅ ដែលជាម្ចាស់កម្មសិទ្ធិផ្ទះសម្បែងមិនលើសពីមួយខ្នង ហើយមានប្រាក់ចំណូលប្រចាំឆ្នាំដែលអាចវាយតម្លៃបានរហូតដល់១០ម៉ឺនដុល្លារអាមេរិក នឹងមានសិទ្ធិទទួលបានប្រាក់ឧបត្តម្ភពិសេសនេះ។ ប្រភេទអចលនទ្រព្យដែលពួកគេកំពុងរស់នៅ នឹងមិនប៉ះពាល់ដល់សិទ្ធិទទួលបានប្រាក់ឧបត្តម្ភរបស់ពួកគេនោះទេ។ ប្រជាជនសិង្ហបុរីអាចពិនិត្យមើលសិទ្ធិទទួលបានប្រាក់ឧបត្តម្ភពិសេស នៅលើគេហទំព័ររបស់រដ្ឋាភិបាល។ ហើយអ្នកត្រូវនឹងលក្ខខណ្ឌកំណត់ នឹងទទួលប្រាក់ឧបត្តម្ភដោយស្វ័យប្រវត្តិនៅក្នុងខែកញ្ញាខាងមុខ។
ប្រាក់ឧបត្តម្ភពិសេស ឬ COL ត្រូវបានប្រកាសលើកដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំនេះ ដោយលោក Lawrence Wong រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។ COL គឺជាផ្នែកមួយនៃការបង្កើនចំនួនទឹកប្រាក់ ១.៤ពាន់លានដុល្លារអាមេរិកដល់កញ្ចប់ធានា ដែលត្រូវបានណែនាំក្នុងឆ្នាំ ២០២០ ដើម្បីទប់ស្កាត់ការកើនឡើងពន្ធលើទំនិញ និងសេវាកម្ម។
ក្រសួងហិរញ្ញវត្ថុសិង្ហបុរីបានលើកទឹកចិត្តប្រជាជនសិង្ហបុរី ដែលមានគណនីជាមួយធនាគារដែលចូលរួមសហការចំនួន ១២ ដោយភ្ជាប់អត្តសញ្ញាណប័ណ្ណចុះបញ្ជីជាតិ NRIC របស់ពួកគេទៅនឹងកម្មវិធី PayNow ត្រឹមថ្ងៃទី២៦ ខែសីហា ដើម្បីអនុញ្ញាតឱ្យពួកគេទទួលបានប្រាក់ឧបត្តម្ភ ចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។
ការចូលរួមសហការពីធនាគារចំនួន ១២ គឺមានសារសំខាន់ ដើម្បីការពារប្រឆាំងនឹងការបោកប្រាស់ ហើយអ្នកទទួលនឹងត្រូវបានជូនដំណឹងអំពីអត្ថប្រយោជន៍ពួកគេតាមរយៈការជូនដំណឹងតាមសារ SMS ដែលផ្ញើដោយគេហទំព័ររបស់រដ្ឋាភិបាល។ ដោយពួកគេមិនចាំបាច់ឆ្លើយតប ចុចលើតំណភ្ជាប់ណាមួយ ឬផ្តល់ព័ត៌មានណាមួយដល់អ្នកផ្ញើនោះទេ៕ (ប្រភព ៖ AsiaOne)
ចែករំលែកព័តមាននេះ