ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​​លួច​​គា.ស់​ព្រះ​ចេ​តិយវាយ.​បំបែ.ក​កោដ្ឋ​ដាក់​ព្រះ​ធាតុ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ម្រាម​ដូង​ថ្មី នៅ​ស្រុក​រមាស​ហែក

1 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ មាន​ករណី ចោរ​គាស់​សោព្រះ​ចេ​តី​យ៍​ដាក់​ធាតុ អតីតៈ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ម្រាម​ដូង​ថ្មី ដោយ​វាយ​បំបែក​កោដ្ឋ ដើម្បី​យក​លុយ​និង​វត្ថុ​មាន​តម្លៃ ដាក់​ក្នុង​កោដ្ឋ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពុទ្ធ​បរិ​សទ ចំណុះ​ជើងវត្ត​យ៉ាង​ខ្លាំង​។​ករណី​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១២​សីហា​២០២៤​នៅ​វត្ត​ម្រាម​ដូង​ថ្មី ភូមិ​ម្រាម​ខាងជើង​ឃុំ​ម្រាម​ស្រុក​រមាស​ហែក​។…

ខេត្តស្វាយរៀង​ ៖ មាន​ករណី ចោរ​គាស់​សោព្រះ​ចេ​តី​យ៍​ដាក់​ធាតុ អតីតៈ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ម្រាម​ដូង​ថ្មី ដោយ​វាយ​បំបែក​កោដ្ឋ ដើម្បី​យក​លុយ​និង​វត្ថុ​មាន​តម្លៃ ដាក់​ក្នុង​កោដ្ឋ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពុទ្ធ​បរិ​សទ ចំណុះ​ជើងវត្ត​យ៉ាង​ខ្លាំង​។​ករណី​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១២​សីហា​២០២៤​នៅ​វត្ត​ម្រាម​ដូង​ថ្មី ភូមិ​ម្រាម​ខាងជើង​ឃុំ​ម្រាម​ស្រុក​រមាស​ហែក​។

​បើ​តាម​លោក​អធិការ​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​រមាស​ហែក​បាន​ប្រាប់​កោះសន្តិភាព​ថា ពិតជា​មាន​ករណី​ចោរ​ចូល​គាស់​តាម​ចេ​តី​យ៍ វ៉ៃ​បំបែក​កោដ្ឋ​ដាក់​ឆ្អឹង ដើម្បី​រក​លុយ​ក្នុង​កោដ្ឋ​ពិត​ប្រក​ដ​មែន កោដ្ឋ​ខ្លះ​យក​ទៅ​ចោល​នៅ​ខាងក្រៅ​ចេតិយ៍ និង​កោដ្ឋ​ខ្លះ គឺ​វាយ​បំបែក​ចោល (​រួម​ទាំង​កោដ្ឋ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​)​ផង​ដែរ​។ ទីតាំង​កើតហេតុ ស្ថិត​នៅ​ក្នុង​វត្ត​ម្រាម​ដូង​ថ្មី ភូមិ​ម្រាម​ខាងជើង ឃុំ​ម្រាម ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​។​

លោក​អធិការ​បន្ត​ទៀត​ថា ចំពោះ​ចោរ​ធ្វើ​សកម្មភាព​ថ្ងៃ​ណា​នោះ ពុំ​ទាន់​ដឹង​ច្បាស់ការ​នៅឡើយ​ទេ មក​ដល់​ថ្ងៃ​ទី​១៣​ សីហា​ ឆ្នាំ​២០២៤​នេះ ​លោក​បាន​បញ្ជារ​ឲ្យ​លោកមេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ម្រាម​កំពុង​ស្រាវជ្រាវ លទ្ធផល​យ៉ាងណា​សឹម​ជម្រាប​តាម​ក្រោយ​។

លោក​អធិការ​បាន​បញ្ជាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១២​សីហា​២០២៤ គឺ​ត្រូវ​ថ្ងៃ​សិ​ល​០៨​កើត​ខែ​ស្រា​ឍ ឆ្នាំរោង ឆស័ក​ព​.​ស ២៥៦៨ ប្រជា​ពុទ្ធបរិស័ទ ទៅ​វត្ត គណៈកម្មការ​អាចារ្យ​ក៏​បាន​យក​ចង្ហាន់​បិណ្ឌបាត ដាក់​ដ​ង្វា​យ​បូជា នៅ​ព្រះ​ចេតិយ៍ អតីតៈ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ម្រាម​ដូង​ថ្មី ពេល​ទៅ​ដល់​ចេតិយ៍ ក៏​ឃើញ​របើក ទ្វា​ចេតិយ៍ ហើយ កោដ្ឋ ដាក់​ព្រះ​ធាតុ ព្រះ​គ្រូ​ចៅអធិការ​ក៏​ត្រូវ​ចោរ​វ៉ៃ​បំបែក យក​លុយ​និង​វត្ថុ​មាន​តម្លៃ​ទៅ​បាត់ហើយ បាន​វ៉ៃ​បំបែក​កោដ្ឋ​ដាក់​ឆ្អឹង​ផ្សេង​ទៀត​ដែល​ដាក់​នៅ​ក្នុង​ចេតិយ៍​នោះ កោដ្ឋ​ខ្លះ​ក៏​យក​មក​បោះចោល​នៅ​ក្រៅ​ចេតិយ៍ កោដ្ឋ​ខ្លះ​ទៀត​គឺ​ចាក់​ឆ្អឹង​ចោល យក​កោដ្ឋ​ដែល​ធ្វើ​ពី​ស្ពាន់ «​គឺ​កោដ្ឋ​ធ្វើ​អំពី​ថ្ម វ៉ៃ​បំបែក ចោល​ដើម្បី​រក​លុយ​ឬ​វត្ថុ​មាន​តម្លៃ​ដែល​ក្រុម​គ្រួសារ​អដ្ឋិធាតុ គេ​ដាក់​ក្នុង​កោដ្ឋ បើ​កោដ្ឋ​ស្ពាន់ គឺ​ចាក់​ធាតុ​ចោល​យក​កោដ្ឋ​» ហើយ​បាន​គាស់​អស់​ជា​ច្រើន​ចេតិយ៍​ផ្សេង​ទៀត ។​

ក្រោយ​ពី​មាន​ករណី​នេះ​ កើតឡើង​គណកម្មការ​គ្រូអាចារ្យ បាន​រៀបចំ​រើស​ធាតុ យក​មក​វិច​ខ្ចប់​ដាក់​កោដ្ឋ​ថ្មី​វិញ រួច​បាន​រាយការណ៍​មក​សមត្ថកិច្ច​ដើម្បី​អន្តរាគមន៍​និង​ចុះ​ស្រាវជ្រាវ​រក​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ