រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់បើកកង់បីបុ.កសុនខឆ្លងផ្លូវ ហើយកិនថែម ម្ចាស់សុនខស្រែកថា អោយឈប់សុំទោស តែម៉ូតូកង់បី មិនព្រមឈប់ ហើយបើករត់ ត្រូវបានម្ចាស់សុនខ រត់ដេញឃាត់បានភ្លាមៗឈ្លោះប្រកែកពាក្យសំដីគ្នាទៅវិញទៅមក ផ្អើលប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១២ ខែសីហានេះ នៅតាមបណ្ដោយផ្លូវ២២៥ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ បុរសម្នាក់រត់ម៉ូតូកង់បី បានបើកម៉ូតូកង់បីឥណ្ឌាបុ.កសុនខ ហើយម្ចាស់សុនខខឹង ពូម៉ូតូកង់បី បើកបុ.កសុនខ ហើយមិនព្រមឈប់សុំទោស បែរជាបើកម៉ូតូកង់បីរត់បន្ទាប់មកភាគីទាំងសងខាងបានជជែកគ្នាទៅវិញទៅមកយ៉ាងតឹងសរសៃកដាក់គ្នា ។
ភាគីខាងម៉ូតូកង់បីឥណ្ឌា បាននិយាយប្រាប់ថា ខណៈពេលគាត់បើកម៉ូតូកង់បីឥណ្ឌាបុ.កសុនខ ហើយសុនខស្រែករត់គេចខ្លួនទៅបាត់ ដោយមិនបានប៉ុនប៉ងចង់បុ.កសុនខនោះទេ តែប្រញាប់ទៅយកភ្ញៀវទើបមិនបានឈប់ ។
ចំណែកខាងអ៊ំស្រីម្ចាស់សុនខវិញបាននិយាយប្រាប់ថា ពេលបុ.កសុនខគាត់ ហើយព្យាយាមបើកកិនបន្ថែមទៀតរួចបើករត់មិនព្រមឈប់សុំទោស ហើយស្រែកអោយគាត់ទៀត ព្រមទាំងបើកម៉ូតូកង់បីរត់ ។
អ៊ំស្រីម្ចាស់សុនខ បាននិយាយប្រាប់ថា គាត់ស្រឡាញ់សុនខគាត់ណាស់ ចាត់ទុកដូចសមាជិកមួយរូប ហើយគាត់បានបញ្ជាក់ទៀតថា សុនខគាត់មានឈ្មោះចែន នី ឥឡូវរត់គេចបាត់ហើយ ។
ក្រោយពេលកើតហេតុបន្ទាប់ពីភាគីទាំងសងខាង ម៉ូតូកង់បី មានបក្សពួកជាច្រើននាក់ មកឈ្លោះប្រកែកកាន់ខាងម៉ូតូកង់បី ចំណែកខាងអ៊ំស្រី មានក្រុមគ្រួសារគាត់ជាច្រើននាក់ ដែលបានឈ្លោះប្រកែកគ្នាទៅវិញទៅមកទើបកម្លាំងនគរបាលប៉ុស្តិ៍បាននាំភាគីទាំងសងខាងយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលធ្វើការសម្របសម្រួលគ្នា បញ្ចប់នៅប៉ុស្តិ៍ដោយអោយខាងម៉ូតូកង់បី សុំទោសទៅម្ចាស់សុនខបញ្ចប់រឿង ៕
ចែករំលែកព័តមាននេះ