ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អំបោះ​ដេរ​របួស​ក្លែងបន្លំ​ម៉ាក​នៅ​​ក្នុង​៣​ទីតាំង​ឱសថស្ថាន

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​រក​ឃើញ​ផ​លិ​ផល​អំបោះ​ដេរ​របួស​ម៉ាក ETHILON ក្លែងបន្លំ គ្មាន​ប្រភព​ច្បាស់លាស់ និង​រំលោភ​កម្ម​សិទ្ធ​បញ្ញា​ចំនួន​៣​ឱសថស្ថាន ក្នុង​នោះ មន្ត្រី​ជំនាញ ក​.​ប​.​ប​….

រាជធានី​ភ្នំពេញ ៖ មានការ​រក​ឃើញ​ផ​លិ​ផល​អំបោះ​ដេរ​របួស​ម៉ាក ETHILON ក្លែងបន្លំ គ្មាន​ប្រភព​ច្បាស់លាស់ និង​រំលោភ​កម្ម​សិទ្ធ​បញ្ញា​ចំនួន​៣​ឱសថស្ថាន ក្នុង​នោះ មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នាយកដ្ឋាន​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ តំណាង​សុខាភិបាល​ចុះ​ត្រួតពិនិត្យ ។

បើ​យោង​តាម​អគ្គ​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៤ មន្ត្រី​ជំនាញ សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ បាន​ចូលរួម​សហការ​ជាមួយ​នាយកដ្ឋាន​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ តំណាង​សុខាភិបាល ដែល​ដឹកនាំ និង​ក្រោម​ការ​សម្របសម្រួល​ដោយ​លោក ស៊ី​ន រក្សា ព្រះរាជអាជ្ញា​រង​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ផ​លិ​ផល​អំបោះ​ដេរ​របួស​ម៉ាក ETHILON ក្លែងបន្លំ គ្មាន​ប្រភព​ច្បាស់លាស់ និង​រំលោភ​កម្ម​សិទ្ធ​បញ្ញា​របស់​ក្រុមហ៊ុន​Johnson &Johnson ចំនួន​៣​ទីតាំង
ឱសថស្ថាន ។

ប្រភព​បន្ត​ថា ជា​លទ្ធផល​ក៏​បាន​រក​ឃើញ​ផលិតផល​ចំនួន​១០៩៥​ប្រអប់ និង​ត្រូវ​បាន​ដកហូត​ដោយ​​បញ្ជូន​វត្ថុ​តាង​ទាំងនេះ ទៅ​រក្សារ​ទុក​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ