ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដាក់គុ.ក​ម្នាក់​១​ជីវិត ពិន័យ​ជា​ប្រាក់​ម្នាក់​៨០ លាន​រៀល ករណី​រក្សា​ទុក​ដឹក​ជញ្ជូនជួញដូរ​គ្រឿងញៀ.ន​ជាង​៥០គីឡូ​

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៤ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជន​ជាប់…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៤ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជន​ជាប់ ចោទ​២ នាក់ ម្នាក់​ឈ្មោះ អ៊ា​ន រដ្ឋ​នី ហៅ ណូ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ នឹង​ម្មា​ក់​ឈ្មោះ ភ័​ណ្ឌ សុ​គុណ ភេទ​ប្រុស អាយុ​៣១ ឆ្នាំ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក​ម្នាក់​៨០ លាន​រៀល​បង់​ចូល​ថវិការដ្ឋ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​រក្សា​ទុក ដឹក ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រមាណ ទម្ងន់​៥៨ គីឡូ និង​៨៤៨ ក្រាម និង​បទ​ ​សម្អាត​ប្រាក់ ។

សូម​ជម្រាប​ថា ៖ កាលពី​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២៣ កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ បង្ក្រាប​ករណី​ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន មួយ​ករណី​ដោយ​ឃាត់ខ្លួន​ជន​ស​ង្ស័ យ​ចំនួន​២ នាក់ នៅ​ចំណុច​ដី​ឡូ​ត៌​ទុក​ចោល​មួយ​កន្លែង មហាវិថី ឈ្នះ​ឈ្នះ ភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​សមត្ត​កិច្ច​ឃាត់ខ្លួន​២ នាក់ មានឈ្មោះ អ៊ា​ន រដ្ឋ​នី អាយុ​៣៨​ឆ្នាំ និង​ទី​ឈ្មោះ ភ័​ណ្ឌ សុ​គុណ អាយុ​៣១​ឆ្នាំ ។ វត្ថុ​តាង​ចាប់​យក​សារធាតុ​ញៀន (​ខេ​តា​មីន​) ចំនួន​២០​ដុំ ទម្ងន់​២០ គីឡូក្រាម ដែល​លាក់​ទុក​ក្នុង​វ៉ា​លី​ពណ៌​ទឹកប៊ិច និង​រថយន្ត​ម៉ាក High Lander ចំនួន​១​គ្រឿង ។

បន្ទាប់​មក​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​រក​ឃើញ សារធាតុ​ញៀន (​មេ​តំ​ហ្វេ​តា​មីន​)​ចំនួន​១០ ដុំ​ទៀត ស្មើ​ទម្ងន់​១០​គីឡូក្រាម លាក់​ទុក​ក្នុង​បាត​រថយន្ត​កែ​ច្នៃ​សម្រាប់​ដឹក​គ្រឿងញៀន ។

លុះ​នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​១២ នឹង​៣០ នាទី លោក​ឧត្តមសេនីយ៍ត្រី គល់ យី ស្នងការ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ចុះ​សហការ​ជាមួយ​កម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​គោលដៅ​ស្តុក​គ្រឿងញៀន ចំនួន​៣​ទីតាំង ដកហូត​សារធាតុ​ញៀ​ម​ចម្រុះ​ចំនួន​១៩ មុខ មាន​ទម្ងន់​២៨ គីឡូក្រាម និង​៧៧៨ ក្រាម និង​សារធាតុ​ញៀន​ប្រភេទ MDMA ទម្ងន់​១០.៤៨ ក្រាម និង​កំណត់​បាន​មុខសញ្ញា​មេ​ក្លោ​ង​ចំនួន​២​នាក់ និង​បក្ខពួក​មួយ​ចំនួន​ទៀត ។

ក្នុង​ប្រ​តិ​បត្ត​នោះ​សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត​សារធាតុ​ចម្រុះ ទម្ងន់​៥៨ គីឡូ ៨៤៨​ក្រាម មាន​សារធាតុ​ញៀន ទម្ងន់​៣០ គីឡូក្រាម និង​០៧ ក្រាម ក្នុង​នោះ​មាន​(​ប្រភេទ ខេ ចំនួន​១៩ គីឡូ​៩១៥ ក្រាម​. ប្រភេទ ICE ចំនួន​១០​គីឡូ​០៥​ក្រាម​.​ប្រភេទ MDMA ចំនួន ១០.៤៨​ក្រាម​.​សារធាតុ​មិន​ច្បាស់​ទម្ងន់​២៨ គីឡូ​៧៧៨​ក្រាម​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ