ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ សភាពការណ៍​កម្ពុជា មិន​អាច​ដូច​ប្រទេស​បង់​ក្លា​ដេ​ស​ទេ សូមកុំ​យល់​ច្រឡំ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​ភា​បាន​គូសបញ្ជាក់​ថា សភាពការណ៍ នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ដូច​ជា​ប្រទេស​បង់​ក្លា​ដេ​ស នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​ភា​បាន​គូសបញ្ជាក់​ថា សភាពការណ៍ នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ដូច​ជា​ប្រទេស​បង់​ក្លា​ដេ​ស នោះ​ទេ សូមកុំ​យល់​ច្រឡំ ។

យោង​តាម​សារ​សំឡេង​ពិសេស នៅ​រសៀល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ ២០២៤ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា ៖ «​បងប្អូន​កំពុង​តែ​ខិតខំ តាម​ការ​ញុះញង់​ពី​អ្នក​ខាងក្រៅ​ប្រទេស ក្នុង​នោះ​សំឡេង​របស់​លោក ផេង វ​ណ្ណា ពី​ក្រៅប្រទេស ដើម្បី​ឲ្យ​បងប្អូន​ធ្វើការ ផ្តួលរំលំ​រាជរដ្ឋាភិបាល តាម​ផ្លូវ​កាត់​មួយ ដែល​មិនមែន​ជា​ដំណើរការ​ប្រជាធិបតេយ្យ ពិតប្រាកដ​» ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា មាន​បងប្អូន​ខ្លះ ចង់​ប្រៀបធៀប​កម្ពុជា នឹង​ប្រទេស​បង់​ក្លា​ដេ​ស តែ​ប្រហែលជា​បងប្អូន​យល់​ច្រឡំ​ហើយ ជាមួយ​សភាពការណ៍​នៅ​កម្ពុជា និង​សភាពការណ៍ នៅ​ប្រទេស​បង់​ក្លា​ដេ​ស ។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា ៖ «​ចំណុច​នេះ បងប្អូន​ត្រូវ​គិត​ឲ្យ​បាន​ម៉ត់ចត់ ប្រសិនបើ​បងប្អូន​ភ្លាត់ភ្លាំង ដោយ​ប្រការ​ណាមួយ បងប្អូន​អាច​រង​នូវ​គ្រោះថ្នាក់​«…» រឿង​នេះ មិន​អាច​ទៅ​រួច​ទេ រដ្ឋាភិបាល​ប្រទេស​ណា​ក៏​ដោយ ដោយ​តម្លៃ​ណា ក៏​ដោយ បងប្អូន​មាន​គ្នា​ត្រឹម​ប៉ុន្មាន​នាក់ ទៅ​តម្លៃ​សន្តិភាព​សម្រាប់​ប្រជាជន​រាប់​លាន​នាក់ មិនមែន​ជា​ជម្រើស​ដែល​បងប្អូន​ត្រូវធ្វើ​នោះ​ទេ​» ។

សម្តេច​ប្រធាន​ព្រឹទ្ធ​ភា បាន​លើក​ឡើង​ថា បងប្អូន​ត្រូវ​គិតគូរ​ឲ្យ​បាន​ច្បាស់ ម៉ត់ចត់​មុន​នឹង​ធ្វើ​ដំណើរ​មក​ធ្វើ​បាតុកម្ម ឬ​មហា​បាតុកម្ម ឬ​ឈាន​ដល់​ការ​ផ្តួលរំលំ​រដ្ឋាភិបាល នោះ​ទេ ។

សម្តេច​តេ​ជោ គូសបញ្ជាក់​ថា ៖ «​បន្ទាត់​ក្រហម គឺ​មាន ព្រោះ​រដ្ឋធម្មនុញ្ញ​បាន​ចែង​រួច​ហើយ អំពី​បញ្ហា​សិទ្ធិ​បញ្ចេញមតិ​។ យើង​ទទួលយក​ពី​កង្វល់ ស្តី​ពី​ការ​បាត់បង់​ទឹកដី យើង​ទទួលយក កង្វល់​ពី​ឯករាជ្យ​អធិបតេយ្យ​ជាតិ ប៉ុន្តែ​បងប្អូន​ត្រូវ​មើល​ឲ្យ​ច្បាស់​ទៅ​នឹង​សហភាព​ការណ៍ ថា​តើ វា​ត្រូវ​នឹង​សភាពការណ៍ ដូច​ពួក​ប្រឆាំង ដែល​ញុះញង់​ឲ្យ​បងប្អូន​ធ្វើ​នោះ ឬទេ ?​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា មាន​បងប្អូន​ខ្លះ បាន​ច្បិច​យក​សភាពការណ៍ ពី​តំបន់ត្រីកោណ CLV មក​និយាយ ដែល​ករណី CLV នេះ កើត​មាន​រយៈពេល​២៥​ឆ្នាំ​ហើយ ខណៈ​មាន​អ្នកខ្លះ មិនកើត​មិន​ទាន់​ផង​ដែរ​។ ករណី CLV នេះ​បាន បំផ្លាញ​អ្វីខ្លះ​ដល់​បងប្អូន​មក​ដល់​ពេល​នេះ ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ