ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ពាក់កណ្តាល​ឆ្នាំ​នេះ​! ហ្វី​លី​ពី​ន​ចាយ​ជាង​១.២​ពាន់​លាន​ដុល្លារ ទិញ​អង្ករ​វៀតណាម

5 ខែ មុន

ប្រទេស​វៀតណាម ៖ គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​នេះ ប្រទេស​វៀតណាម បាន​កើប​ចំណូល​រហូត​ដល់​១.២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​ការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ហ្វី​លី​ពី​ន ពោល​គឺ​កើនឡើង​រហូត​ដល់ ៤១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន…

ប្រទេស​វៀតណាម ៖ គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​នេះ ប្រទេស​វៀតណាម បាន​កើប​ចំណូល​រហូត​ដល់​១.២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​ការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ហ្វី​លី​ពី​ន ពោល​គឺ​កើនឡើង​រហូត​ដល់ ៤១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤ កន្លង​ទៅ​។

ដោយ​ផ្អែក​លើ​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​ប្រចាំ​ហ្វី​លី​ពី​ន បានឱ្យ​ដឹង​ថា អង្ករ​វៀតណាម​បាន​ឈានមុខ​គេ​លើ​ទីផ្សារ​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន ដែល​ជា​ដៃគូ​នាំ​ចេញ​អង្ករ​ដ៏​ធំ​បំផុត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ តួយ៉ាង កាលពី​ខែមិថុនា​កន្លង​ទៅ ប្រទេស​ហ្វី​លី​ពី​ន​បាន​កាត់​បន្ថយពន្ធ​នាំ​ចូល​អង្ករ​ពី ៣៥% មក​នៅ​ត្រឹម ១៥% ជាមួយនឹង​សុពលភាព​រហូត​ដល់​ឆ្នាំ ២០២៨​។ ដូច្នេះ​ការ​នាំ​ចូល​ត្រូវ​បាន​រំពឹង​ថា​នឹង​បង្កើន​បរិមាណ​ពី ៤ លាន​ទៅ ៤,៥​លាន​តោន​។ ហើយ​នេះ​ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ឱកាស​មាស​សម្រាប់​នាំ​ចេញ​អង្ករ​របស់​វៀតណាម​ទៅ​ហ្វី​លី​ពី​ន នៅ​ក្នុង​ឆមាស​ទី​២ នៃ​ឆ្នាំ​នេះ​។

បើ​ទោះបីជា​ឱកាស​មាស សម្រាប់​ការ​ពង្រីក​កា​នាំ​នាំ​ចេញ​អង្ករ​វៀតណាម​ក៏​ពិតមែន ប៉ុន្តែ​អាជីវកម្ម​ជា​ច្រើន​នៅ​តែ​មានការ​ប្រុង​ប្រយ័ត្ន ពាក់ព័ន្ធ​នឹង​តម្លៃ​អង្ករ​ខ្ពស់ ក៏​ដូច​ជា​ឥទ្ធិពល​ព្យុះ ដែល​អាច​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ស្រូវ​នៅ​ចុងឆ្នាំ​នេះ​។ ទន្ទឹម​នឹង​នោះ ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ស្ថានទូត និង​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម ក៏​នឹង​ប្រកាស​គាំទ្រ​ដល់​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម ការ​ផ្សព្វផ្សាយ និង​ការ​កែ​លម្អ​គុណភាព​ផលិតផល​អង្ករ ដើម្បី​បង្កើន​តម្លៃ​នាំ​ចេញ​។

កាលពី​ឆ្នាំ​មុន វៀតណាម​បាន​នាំ​ចេញ​អង្ករ​ជាង ៣​លាន​តោន​ទៅ​ប្រទេស​ហ្វី​លី​ពី​ន ដែល​ជា​ចំនួន​ធ្លាក់​ចុះ ៣% បើ​ធៀប​នឹង​ឆ្នាំ ២០២២​។ ទោះជា​យ៉ាងណា​ក៏​ដោយ ដោយសារ​តែ​ការ​កើនឡើង​នៃ​តម្លៃ​អង្ករ ដូច្នេះ​ការ​នាំ​ចេញ​បាន​ឈាន​រហូត​ដល់ ១.៧៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​កើនឡើង ១៧.៦% បើ​ធៀប​នឹង​ឆ្នាំ ២០២២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ