ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​ណា​ច្រើន​ជាងគេ​នៅ​ពេល​ថ្មី​ៗ​នេះ?

1 ខែ មុន
  • ភ្នំពេញ

​ប្រទេស​ដែល​ជា​គោលដៅ​នាំ​ចេញ​ធំ​បំផុត​របស់​កម្ពុជា ​ត្រូវ​បាន​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​អះអាងនៅ​ក្នុង​ស្ថិតិ​ដែល​ចេញផ្សាយ កាលពី​ថ្ងៃ​១០ ខែសីហា ឆ្នាំ​២០២៤​ ថា មាន​អា​មេ​រិ​ក វៀតណាម ចិន…

​ប្រទេស​ដែល​ជា​គោលដៅ​នាំ​ចេញ​ធំ​បំផុត​របស់​កម្ពុជា ​ត្រូវ​បាន​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​អះអាងនៅ​ក្នុង​ស្ថិតិ​ដែល​ចេញផ្សាយ កាលពី​ថ្ងៃ​១០ ខែសីហា ឆ្នាំ​២០២៤​ ថា មាន​អា​មេ​រិ​ក វៀតណាម ចិន ជប៉ុន និងកាណា​ដា ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​រយៈពេល​ពី​ខែមករា ដល់​ខែកក្កដា កម្ពុជា​នាំ​ចេញ​ទៅ​កាន់​សហ​រដ្ឋអាមេរិក​ គឺ​មាន​តម្លៃ​៥,៥១ ឲពាន់​លាន​ដុល្លារ​កើនឡើង​៦,៤ ភាគរយ ដោយឡែក​ ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម គឺ​មាន​តម្លៃ​២,២០ពាន់​លាន​ដុល្លារ កើនឡើង​៣៧,៧​ភាគរយ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​រយៈពេល​ដដែល​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន គឺ​មាន​តម្លៃ​សរុប ជាង៩៧៥លាន​ដុល្លារ​កើនឡើង​ប្រមាណ​ជា ១៩,៧​ភាគរយ ហើយ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន គឺ​មាន​ទំហំ៧៦៤,៨លាន​ដុល្លារ​កើនឡើង​១៦,៧ភាគរយ ហើយ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​កា​ណា​ដា មាន​តម្លៃ​ប្រមាណ​ជា៦០៥លាន​ដុល្លារ កើន​ឡើ​២១,៨ភាគរយ ។

ក្រៅពី​នោះ​ដៃគូនាំ​ចេញ​ទំនិញ​កម្ពុជា​ជា​ច្រើន​ទៀត​ រួម​មាន អេ​ស្ប៉ា​ញ អង់គ្លេស អា​ល្លឺ​ម៉​ង់ ហូ​ឡង់ ថៃ បែ​ល​ហ្ស៊ិ​ក បារាំង កូ​រ៉​ខាងត្បូង អ៊ី​តា​លី ម៉ិ​ក​ស៊ិ​ក អូស្ត្រាលី ឥណ្ឌា ហុងកុង ម៉ា​ឡេ​ស៊ី ជាដើម ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ