រាជធានីភ្នំពេញ ៖ កិច្ចប្រតិបត្តិការបង្ក្រា.បក្មេងស្ទាវ ជិះម៉ូតូបំពង់ស៊ីម៉ាំងប្រែន (កែច្នៃខុសបច្ចេកទេស) ត្រូវបានធ្វើការអប់រំ និងធ្វើការកិច្ចសន្យាឱ្យឈប់ធ្វើបែបនេះទៀត ។ នេះបើយោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហោះនាថ្ងៃទី១២ ខែសីហានេះ ។
ដោយបានអនុវត្តន៍តាមបទបញ្ជាដឹកនាំរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បានធ្វើការបង្ក្រាបក្មេងស្ទាវដែលបានកែច្នៃស៊ីម៉ាំងបំពង់សំឡេង ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម និងរំខានការរស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលសមាសភាពទាំងអស់នេះ បានធ្វើសកម្មភាពជិះនៅលើផ្លូវព្រះនរោត្តម និងតាមបណ្តាលផ្លូវផ្សេងៗទៀតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ។
ជាលទ្ធផល បង្ក្រាបបានម៉ូតូស៊ីម៉ាំងប្រែន (ចំនួន០៤គ្រឿង) យកមករក្សាទុក និងបានអញ្ជើញឪពុកម្តាយអាណាព្យាបាលមកធានា ដោយឱ្យសាម៉ីខ្លួន យកស៊ីម៉ាំងដើម(មកប្តូរ) បានធ្វើការអប់រំ ធ្វើការកិច្ចសន្យា និងបានប្រគល់ម៉ូតូខាងលើឱ្យសាម៉ីខ្លួនយកទៅប្រើប្រាស់វិញ ។
ក្នងនោះដែរ ទិសដៅបន្ត អធិការដ្ឋានបានកំពុងជំរុញការខិតខំ និងបង្ការទប់ស្កាតក្មេងទំនើង ក៏ដូចជា បន្តបង្ក្រាបម៉ូតូស៊ីម៉ាំងប្រែនជាប់ជាប្រចាំ ៕
ចែករំលែកព័តមាននេះ