ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ និង​កម្លាំង​អាវុធហត្ថ​ប្រកាស​​ថ្កោលទោស និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ដែល​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រសួងការពារជាតិ និង​កងកម្លាំង​អាវុធហត្ថ​ បាន​ប្រកាស​ថ្កោលទោស និង​​ប្រឆាំង​ដាច់ខាត​ចំពោះ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ ដែល​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ ទោះ​ស្ថិត​ក្នុង​តម្លៃ ណា​ក៏​ដោយ​។ នាយ​ឧត្តមសេនីយ៍…

រាជធានី​ភ្នំពេញ ​៖ ក្រសួងការពារជាតិ និង​កងកម្លាំង​អាវុធហត្ថ​ បាន​ប្រកាស​ថ្កោលទោស និង​​ប្រឆាំង​ដាច់ខាត​ចំពោះ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ ដែល​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ ទោះ​ស្ថិត​ក្នុង​តម្លៃ ណា​ក៏​ដោយ​។ នាយ​ឧត្តមសេនីយ៍ ឈុំ សុជាត​អ្នកនាំពាក្យ​ក្រសួងការពារជាតិនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ នៅ​ថ្ងៃ​ទី​១១ ​ខែសីហា ឆ្នាំ២០២៤ ​បាន​ប្រកាស​ថ្កោលទោស និង​ប្រឆាំង​ដាច់ខាត​ចំពោះ ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ និង​ប្រឆាំង​ដាច់​ខាត​ចំពោះ
ទ​ង្វើ​ទាំងឡាយ​ដែល​បង្កើត​ឡើង​ដោយ ក្រុម​ឧទ្ទាម​ក្រៅច្បាប់​នៅ​ក្រៅប្រទេស ដែល​ប៉ុនប៉ង​ផ្តួល រំលំ រាជរដ្ឋាភិបាល​ស្របច្បាប់​ដឹកនាំ​ដោយ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​៖«​ការ​ប៉ុនប៉ង​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ក្នុង​គោលបំណង ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ប្រ​សូត្រ​ចេញពី​ការ​បោះ​ឆ្នោត គឺជា​ទ​ង្វើ​បំពាន​ច្បាប់ដ៏​ធ្ងន់ធ្ងរ​បំផុត ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​នៃព្រះរាជា​ណា​ច្រក​ម្ពុ​ជា ដែល​មិន​អាច​អត់ឱន​ឱ្យ​បាន និង​ត្រូវ​តែ​ទទួល​រង​នូវ វិធានការ​បង្ក្រាប យ៉ាង​ម៉ឺងម៉ាត់ ដោយ​គ្មាន​ការ​លើកលែង​»​។

អ្នកនាំពាក្យ​បាន​អះអាង​ថា កង​យោធពលខេមរភូមិន្ទ និង​បណ្តា​កង​អង្គភាព​ទាំងអស់ ប្តេជ្ញា និង​ត្រៀមខ្លួន​គោរព និង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​រាល់​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដឹកនាំ ដោយ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយ​ការពារ​ឱ្យ​ខាង​តែ បាន​នូវ​សន្តិភាព ស្ថិរភាព​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា មិន​ឱ្យ​ក្រុម​ឧទ្ទាម​ណាមួយ​មក​បំផ្លិចបំផ្លាញ​បាន​ឡើយ ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។ ក្រសួងការពារជាតិ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា កង​យោធពលខេមរភូមិន្ទ និង​បណ្តា​កង អង្គភាព​ទាំងអស់ ប្រកាស​ប្តេជ្ញា​បង្ក្រាប​ឱ្យ​ខាង​តែ​បាន​នូវ​រាល់​ឧបាយកល​ទុច្ចរិត​ទាំងឡាយ ដែល​មាន​ចេតនា​បង្ក​អសន្តិសុខ បំផ្លិចបំផ្លាញ​សន្តិភាព និង​ការ​អភិវឌ្ឍ ព្រមទាំង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​។

នៅ​ថ្ងៃ​ដដែល​កម្លាំង​អាវុធហត្ថ​ទូ​ទាំង​ប្រទេស​ក៏​បាន​ប្រកាស​ថ្កោលទោស និង​ប្រ ឆាំង​ដាច់ខាត​ចំពោះ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល និង​ប្ដេជ្ញា​ការពារ​សុខ​សន្ដិភាព​ជូន​ជាតិ និង​ប្រជាជន ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេ បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​នាយទាហាន នាយទាហានរង និង​ពល​អាវុធ ហត្ថ​ទាំងអស់ បាន​ចេញ​មក​ប្រកាស​ថ្កោលទោស និង​ប្រឆាំង​ដាច់ខាត​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដឹកនាំ​ដោយ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា កើត​ចេញពី​ការ​បោះ​ឆ្នោត​ដែល​ប្រជាពលរដ្ឋ​គាំទ្រ​យ៉ាង​លើសលប់​។

ឯកឧត្តម​បញ្ជាក់​ថា​៖«​យើ​ខ្ញុំ​ទាំងអស់​គ្នា ឈរ​ជា​មជ្ឈមណ្ឌល​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​រឹង​មាំ គោរព​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ជា​កម្លាំង​ស្មោះត្រង់​ដាច់ខាត និង​ជា​ឆ្អឹងខ្នង​ដ៏​រឹង​មាំ​បំផុតរ បស់​រាជរដ្ឋាភិបាល​ស្របច្បាប់ ដឹកនាំ​ដោយ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ មន្ត្រី​នៃ​កម្ពុជា កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ដែល​ប្រជាពលរដ្ឋ​គាំទ្រ​យ៉ាង​លើសលប់​។ យើងខ្ញុំ​ទាំងអស់​គ្នា សូម​ប្ដេជ្ញា​ការពារ​ឱ្យ​ខាង​តែ​បាន​នូវ​សន្តិភាព ស្ថិរភាព​ជាតិ និង សណ្ដាប់ធ្នាប់​សាធារណៈ ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ​»​។

ឯកឧត្តម​បាន​លើក​ឡើង​ថា​ការ​ញុះញង់​ប៉ុនប៉ង​បង្កចលាចល​ផ្ដួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ ដោយ​ប្រើ​មធ្យោបាយ​ហិង្សា មិន​ប្រជាធិបតេយ្យ គឺជា​អំពើ​ល្មើសច្បាប់​។ ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍​បាន​គូស​សង្កត់ធ្ងន់​ថា​៖«​យើងខ្ញុំ​ទាំ ង​អស់​គ្នា​នឹង បង្ក្រាប និង​កម្ទេច​រាល់​ឧបាយកល​ញុះញង់​ក្នុង​ចេតនា បំផ្លាញ​ជាតិ បំផ្លាញ​សន្តិភាព បង្ក​វិទ្ធង្សនា​ផ្សេង​ៗ ក្នុង​គោលបំណង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ទោះ​ក្នុង​រូបភាព​ណា​ក្ដី​»​។

សូម​ជម្រាប​ថា ការ​ចេញ​មក​ប្រកាស​ថ្កោលទោស និង​ប្រឆាំង​ដាច់ខាត​ក្រុ ម​ឧទ្ទាម ក្រៅច្បាប់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្នុង​រយៈពេល​ថ្មី​ៗ​នេះ ក្រុមប្រឆាំង​ជ្រុលនិយម មួយ​ក្ដាប់​តូច​នៅ ក្រៅប្រទេស បាន​អំពាវនាវ និង​បំផុស​ញុះញង់​ឲ្យ​ប្រជា​ពល រដ្ឋ​និង​កងក ម្លាំ​ង​ប្រដាប់​អាវុធ ធ្វើការ​បះបោរ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល ក្នុង​ចេតនា​បំបែកបំបាក់ និង​បំផ្លិចបំផ្លាញ​ប្រទេស​កម្ពុជា ដែល​កំពុង​មាន​សន្តិភាព​ពេញលេញ​និង​ការ​អភិវឌ្ឍ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ