បន្ទាយមានជ័យ ៖ អ្នកបើកបរកង់បីឥណ្ឌាបានវ៉ៃប្រតាយប្រតប់គ្នាអាចជារឿងដណ្តើមម៉ូយគ្នា ត្រូវបានអ្នកជិតខាងឃាត់បំបែកចេញ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅលើផ្លូវភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ។

ប្រជាពលរដ្ឋបានប្រាប់ថា ៖ ទំនាស់រវាងអ្នកបើកបរកង់បីឥណ្ឌា២នាក់ដែលប្រើហិ.ង្សាវ៉ៃគ្នាទៅវិញទៅមក អាចកើតចេញពីការដណ្តើមម៉ូយគ្នាទើបបង្កការវ៉ៃតប់គ្នាទៅវិញទៅមក រយៈពេលជិត១នាទី ត្រូវបានអ្នកកង់បីឥណ្ឌាដូចគ្នា ឃាត់ចាប់បំបែកអោយឈប់វ៉ៃគ្នាបន្តទៀត និងបើកបរកង់បីឥណ្ឌាចេញរាងខ្លួន ។

ប្រជាពលរដ្ឋលើកឡើងថា ៖ ព្រោះតែអាហារ២ពេល រកទទួលទានមិនចេះអាធ្យាស្រ័យអោយគ្នាដណ្តើមម៉ូយវ៉ៃគ្នាផ្អើល បណ្តាលស្ទះផ្លូវអ្នកស្រុកឆ្លងកាត់មើលព្រោងព្រាត បើទុកអោយពួកគាត់វ៉ៃគ្នាអាចមានរបួសស្នាមកើតឡើង ទើបឃើញអ្នកបើកបរកង់បីឥណ្ឌាដូចគ្នា ចាប់បំបែកចេញ ។

នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត និងសង្កាត់អូរជ្រៅបានប្រាប់ថា ៖ ទំនាស់រវាងអ្នកបើកបរកង់បីឥណ្ឌា២គ្រឿង២នាក់ ដែលប្រើហិ.ង្សាវ៉ៃតប់គ្នា ផ្អើលអ្នកស្រុកឈមើលព្រោងព្រាត អាចកើតចេញពីទំនាស់ដណ្តើមម៉ូយគ្នា ដែលគ្មានការយកយល់គ្នាដូចជា មិនឃើញមកដាក់ពាក្យបណ្តឹងនៅឡើយទេ អាចពួកគាត់សម្រួលគ្នា ត្រូវបញ្ចប់រឿង ។

នាយប៉ុស្តិ៍បានបញ្ជាក់ថា ៖ ផ្តាំផ្ញើដល់អ្នកប្រកបមុខរបបរត់កង់បីឥណ្ឌាគួរមានការយោគយល់គ្នា ហើយការបើកបរសុំចូលរួមគោរពច្បាប់ចរាចរណ៍មិនត្រូវបើកបរលឿនអាចប៉ះពាល់ដល់អ្នករួមដំណើរប្រឈមគ្រោះថ្នាក់គ្រប់ពេល បើកើតឡើងខូចខាត និងគ្រោះថ្នាក់ខាតពេលវេលារកស៊ី និងខូចខាតទ្រព្យសម្បត្តិ ៕
ចែករំលែកព័តមាននេះ