រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចេញល្បាតពួនស្នាក់តាមមូលដ្ឋាន ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ បានប្រទះឃើញជនសង្ស័យចំនួន០២នាក់ កំពុងធ្វើសកម្មភាពជិះម៉តូឆក់ទូរសព្ទជនរងគ្រោះ តែមិនបានសម្រេច ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍ ក៏បានប្រដេញតាមបង្ក្រាបបានជនសង្ស័យចំនួន០១នាក់ ដែលជិះនៅខាងក្រោយ រួមនិងមធ្យោបាយធ្វើសកម្មភាពម៉ូតូ១គ្រឿង ម៉ាកស្កូពី ។ ដោយឡែកជនសង្ស័យម្នាក់ទៀត ជាអ្នកបើកម៉ូតូ បានលោតចុះ និងរត់គេចខ្លួនបាត់ស្រមោល ។
កម្លាំងជំនាញ បាននិងកំពុងធ្វើការស្រាវជ្រាវ កំណត់អត្តសញ្ញាណមុខសញ្ញាជាបក្ខពួក ដែលរត់គេចខ្លួន ផងដែរ ៕
ចែករំលែកព័តមាននេះ