រថភ្លើងដាច់ទូ ក្រឡាប់ខ្លួនឯង នៅស្រុកព្រៃនប់
ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រថភ្លើងដាច់ទូ ក្រឡាប់ខ្លួនឯង នៅឃុំសំរុង ស្រុកព្រៃនប់ នៅវេលាម៉ោង០៥និង១០នាទីល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤…
ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រថភ្លើងដាច់ទូ ក្រឡាប់ខ្លួនឯង នៅឃុំសំរុង ស្រុកព្រៃនប់ នៅវេលាម៉ោង០៥និង១០នាទីល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤…
ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រថភ្លើងដាច់ទូ ក្រឡាប់ខ្លួនឯង នៅឃុំសំរុង ស្រុកព្រៃនប់ នៅវេលាម៉ោង០៥និង១០នាទីល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ លើដងផ្លូវដែក ក្បែរចំណុចចំណតរថភ្លើងវាលរេញ ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយខ្លួនឯង រថភ្លើង០១ខ្សែ ប្រភេទដឹកទំនិញ ពណ៌ទឹកប៊ិចលាយក្រហមឆ្នូតលឿង បិទលេខសម្គាល់លេខ 6535 ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅខេត្តកំពត បើកបរដោយឈ្មោះ សាក់ វ៉ាន់ឌី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកបររថភ្លើង ស្នាក់នៅក្នុងក្រុមហ៊ុន ROYAL RAILWAY ហើយរថភ្លើងខាងលើជាកម្មសិទ្ធរបស់ក្រុមហ៊ុន ROYAL RAILWAY ។
សមត្ថកិច្ច បន្តថា លុះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវចុះចំណត និងរថភ្លើងមានល្បឿនលឿន ពេលមកដល់ចំណុចផ្លូវកោង បណ្ដាលឲ្យធ្លាក់ទៅខាងស្ដាំ រួចបានដាច់ទូរថភ្លើងពាក់កណ្ដាល និងក្បាលរថភ្លើង មិនទាន់អស់ល្បឿន បានឈប់ពីកន្លែងកើតហេតុប្រហែល៤០០ម៉ែត្រទើបរថភ្លើងឈប់តែម្ដង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ ខូចខាតផ្លូវដែក និងធ្លាក់ទូកុងតឺន័រ ចំនួន០៤ទូ ។
បច្ចុប្បន្ន រថភ្លើងខាងលើកំពុងឈប់នៅក្បែរស្ថានីយ៍រថភ្លើង ឃុំសំរុង ដោយរង់ចាំខាងក្រុមហ៊ុនរករថយន្ដស្ទួចទូចេញពីកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ