ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​ចោរលួ.ច​កាច់​បំបែ.ក​សោក​ម៉ូតូ ប្រដាប់​ដោយ​អាវុ.ធ​មាន​ប្រុស​មាន​ស្រី​ ត្រូវបង្ក្រា.ប

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ចោរលួច​កាច់ក​ម៉ូតូ ប្រដាប់​ដោយ​អាវុធ​១​ក្រុម​មាន​ប្រុស​មាន​ស្រី​ចំនួន​៧ នាក់ ។ សូម​ជម្រាប​ថា ៖…

រាជធានី​ភ្នំពេញ ៖ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ចោរលួច​កាច់ក​ម៉ូតូ ប្រដាប់​ដោយ​អាវុធ​១​ក្រុម​មាន​ប្រុស​មាន​ស្រី​ចំនួន​៧ នាក់ ។

សូម​ជម្រាប​ថា ៖ កាលពី​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល ០៦ និង ០០​នាទី ព្រឹក នៅ​ចំណុច​មុខ​បន្ទប់​ជួល​លេខ​258 ផ្លូវ​លេខ​39BT ស្ថិត​នៅ ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹង​ទំ​នុ​ព​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ករណី អំពើ​លួច (​កាច់​បំបែក​សោ ក លួច​យក​ម៉ូតូ​) មួយ​បាន​កើតឡើង បង្ក​ដោយ​ជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ ១​ក្រុម បាន​ធ្វើ​សកម្មភាព លួច​យក​ម៉ូតូ ០១​គ្រឿង ម៉ាក SUZUKI NEX ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ទឹកក្រូច ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1HO-9651 រួច​ជិះ​គេចខ្លួន​បាត់ ។

ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ដល់​ថ្ងៃ​ទី ០៨ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៣ និង ០០​នាទី នៅ​ក្នុង​រង្វង់​កិច្ច​ប្រតិបត្តិ​ការណ៍ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន ០៧​នាក់ (​ស្រី​១) នៅ​ចំណុច បន្ទប់​ជួល​លេខ​1Z ផ្លូវ​113 ភូមិ​៤ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ យក​មក​ធ្វើការ​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ។

វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​ម៉ូតូ ០៤​គ្រឿង ៖
១-ម៉ាក SUZUKI NEX ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ទឹកក្រូច មាន​លេខ​តួ 343298 និង​លេខ​ម៉ាស៊ីន 52343322 ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1W-4872 (​ប្រើប្រាស់​ផ្លា​ក​លេខ​ម៉ូតូ​ក្លែង​) ជា​ផល​នៃ​បទល្មើស
២-​ម៉ាក XR ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង 1S-5378 (​ប្រើប្រាស់​ផ្លា​ក​លេខ​ម៉ូតូ​ក្លែង​) ជា​ជា​មធ្យោបាយ​ជិះ​ប្រព្រឹត្ត​បទល្មើស

៣-​ម៉ាក SUZUKI NEX ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ទឹកក្រូច ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1JU-7699
៤-ម៉ាក today ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ។
.​អាវុធ​ខ្លី ០១​ដើម ម៉ាក COL TMK IV SERIES 80 ពណ៌​ទឹកប្រាក់ មាន​លេខ​សម្គាល់ K4YKZ911Y01-21731

-​មាន​បង់​១
​-គ្រាប់​ចំនួន ០៤​គ្រាប់
-​ដាវ ០១​ដើម
​-ឧបករណ៍​សម្រាប់​ប្រើប្រាស់​សារធាតុ​ញៀន ​និង សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។

ក្រោយ​ឃាត់ខ្លួន​សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ