ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បៃដិន​គ្មាន​ជំនឿ​ថា​ប្រទេស​អ​ា​មេរិក​នឹង​ផ្ទេរ​អំណាច​ដោយ​សន្តិ​វិធី

1 ឆ្នាំ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​សម្រាប់​ការ​បោះ​ឆ្នោត​​ប្រធានា​ធិបតី​​​អាមេរិក​​នា​ចុង​ឆ្នាំ​នេះ​​ លោក​បៃដិន​គ្មាន​ជំនឿ​ទុក​ចិត្ត​ទាល់​តែ​សោះ​ថា​ការ​ផ្ទេរ​អំណាច​​នឹង​​​ធ្វើ​ឡើង​​ដោយ​សន្តិ​វិធី​បើ​លោក​ត្រាំ​ចាញ់​ឆ្នោត​។ លោក​បៃដិន​ថ្លែង​ថា​​គេ​ត្រូវ​តែ​​ស្ដាប់​​​ដោយ​យក​ចិត្ត​ទុក​ដាក់​​នូវ​​សម្ដី​របស់​​លោក​ត្រាំ​​កាល​ពី​ខែ​មីនា​​។ កាល​នោះ​លោក​ត្រាំ​និយាយ​ថា​​ «បើ​លោ​កចាញ់​ឆ្នោត​នា​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​​​នឹង​មាន​ឈាម​ដាប​ធរណី​ជា​មិន​ខាន​ឡើយ​»​។ កាល​នោះ សេត​វិមាន​ប្រកាស​ថា​លោក​ត្រាំ​និយាយ​បែប​នេះ​មាន​ន័យ​ថា​ជា​ការ​ញុះ​ញង់​ឱ្យ​មាន​អំពើ​ហិង្សា​។ ប៉ុន្តែ​លោក​ត្រាំ​បដិសេធ​ថា​គាត់​​មិន​មែន​ចង់​មាន​ន័យ​ដូច្នេះ​​ទេ​។ លោក​បៃដិន​ថ្លែង​ដូច​ខាង​លើ​នេះ​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​ស៊ីប៊ី​អែស…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​សម្រាប់​ការ​បោះ​ឆ្នោត​​ប្រធានា​ធិបតី​​​អាមេរិក​​នា​ចុង​ឆ្នាំ​នេះ​​ លោក​បៃដិន​គ្មាន​ជំនឿ​ទុក​ចិត្ត​ទាល់​តែ​សោះ​ថា​ការ​ផ្ទេរ​អំណាច​​នឹង​​​ធ្វើ​ឡើង​​ដោយ​សន្តិ​វិធី​បើ​លោក​ត្រាំ​ចាញ់​ឆ្នោត​។ លោក​បៃដិន​ថ្លែង​ថា​​គេ​ត្រូវ​តែ​​ស្ដាប់​​​ដោយ​យក​ចិត្ត​ទុក​ដាក់​​នូវ​​សម្ដី​របស់​​លោក​ត្រាំ​​កាល​ពី​ខែ​មីនា​​។ កាល​នោះ​លោក​ត្រាំ​និយាយ​ថា​​ «បើ​លោ​កចាញ់​ឆ្នោត​នា​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​​​នឹង​មាន​ឈាម​ដាប​ធរណី​ជា​មិន​ខាន​ឡើយ​»​។

កាល​នោះ សេត​វិមាន​ប្រកាស​ថា​លោក​ត្រាំ​និយាយ​បែប​នេះ​មាន​ន័យ​ថា​ជា​ការ​ញុះ​ញង់​ឱ្យ​មាន​អំពើ​ហិង្សា​។ ប៉ុន្តែ​លោក​ត្រាំ​បដិសេធ​ថា​គាត់​​មិន​មែន​ចង់​មាន​ន័យ​ដូច្នេះ​​ទេ​។ លោក​បៃដិន​ថ្លែង​ដូច​ខាង​លើ​នេះ​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​ស៊ីប៊ី​អែស (CBS)។ នៅ​ពេល​សួរ​ថា​តើ​លោក​មាន​ទំនុក​ចិត្ត​ថា​ការ​ផ្ទេរ​អំណាច​លើក​នេះ​អាច​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិ​វិធី​ដែរ​ឬ​ទេ​? លោក​បៃដិន​តប​ថាបើ​លោក​ត្រាំ​​​​ចាញ់​ឆ្នោត​​ គ្មាន​ឡើយ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិ​វិធី​។ លោក​មាន​ជំនឿ​បែប​នេះ​។

លោក​បៃដិន​ថ្លែង​​បន្ត​ទៀត​ថា​​បើ​លោក​ត្រាំ​​និយាយ​បែប​ណា​គឺគាត់​ធ្វើ​បែប​ហ្នឹង​ហើយ​។ សព្វ​ថ្ងៃ​នេះ យើង​មិន​សូវ​ស្ដាប់​ភាសា​ដែល​គាត់​និយាយ​ដោយ​យក​ចិត្ត​ទុក​ដាក់​ទេ​។ តាម​ពិត គាត់​មិន​មែន​និយាយ​លេង​សើច​ទេ​។ ចំណុច​​សំខាន់​នៅ​ត្រង់​ថា​ «​បើ​គាត់​ចាញ់​ឆ្នោត​​នឹង​មាន​ឈាប​ដាប់​ផ្ទៃ​ធរណី​»។ ដូច្នេះ​ មាន​តែ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​តែ​ប៉ុណ្ណោះ​។ មើល​ចុះ​ ពួកគេ​​កំពុង​តែ​ធ្វើ​អ្វី​នៅ​មណ្ឌល​បោះ​ឆ្នោត​​​ថ្នាក់​មូល​ដ្ឋាន​​​។​ យើ​ងមិន​អាច​ស្នេហា​ជាតិ​​ (តែ​មាត់​ទទេ​) ​បាន​ទេ ​លុះ​ត្រាតែ​យើង​ឈ្នះ​ឆ្នោត​សិន​។​

ខាង​លើ​នេះ​​ជា​ការ​​ច្បិច​យក​ចំណុច​សំខាន់​ៗ​នៃ​ពាក្យ​សម្ដី​​របស់​លោក​បៃដិន​ចេញ​ពី​បទ​សម្ភាស​ទាំង​​ស្រុង​​តែ​ប៉ុណ្ណោះ​​។ បទ​សម្ភាស​ដុល​នឹង​ចាក់​ផ្សាយ​​​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​។​ សូម​រំលឹក​ថា​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២១ ពោល​គឺ​បី​អាទិត្យ​មុន​​ពេល​លោក​បៃដិន​ស្បថ​ចូល​កាន់​តំណែង​​ជា​ផ្លូវ​ការ​ លោក​ត្រាំ​បាន​ថ្លែង​ទៅ​កាន់​ក្រុម​​​អ្នក​គាំទ្រ​​​នៅ​ទី​ក្រុង​វ៉ា​ស៊ីន​តោន​។ ​លោក​ប្រកាស​ថា​លោក​​មិន​ព្រម​​​​ទទួល​ស្គាល់​ថា​ការ​ចាញ់​ឆ្នោត​នេះ​ទេ​​​ព្រោះ​មាន​គេ​លួច​សន្លឹក​ឆ្នោត​របស់​លោក​។ លោក​បាន​រិះ​គន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​បាន​​​ស្នើ​សុំ​ឱ្យ​អនុ​ប្រធានា​ធិបតី​ លោក​ម៉ាយ​ផឹន ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធ​ផល​ឆ្នោត​នេះ​ដែរ​។

​បន្ទាប់​ពី​ស្ដាប់​ឮ​សំឡេង​អំពាវ​នាវ​នោះ ក្រុម​អ្នក​គាំទ្រ​ក៏​លើក​គ្នា​ទាំង​ហ្វូង​ទៅ​វិមាន​រដ្ឋ​សភា។ ពួក​គេ​​​សម្រុក​ចូល​ទៅ​ខាង​ក្នុង​អគារ​ដោយ​ឡើង​តាម​ជញ្ជាំង​ និង​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​សមត្ថ​កិច្ច​។ គោល​បំណង​របស់​ពួក​គេ​គឺ​រា​រាំង​ការ​កោះ​ប្រជុំ​របស់​សភា​ទាំង​ពីរ​មិន​ឱ្យ​បូក​សរុប​តួលេខ និង​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា​​លោក​បៃ​ដិន​​​បាន​​​​ឈ្នះ​ឆ្នោត​​លើក​នេះ​​យ៉ាង​ពិត​ប្រាកដ។​

​ជា​លទ្ធ​ផល​នៃ​អំពើ​បះ​បោរ​រយៈ​ពេល​៣៦​ម៉ោង​នោះ មនុស្ស​៥​នាក់​បាន​ស្លាប់​។ នៅ​ក្នុង​ចំណោម​នោះ​ ជន​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់​ដោយ​សមត្ថ​កិច្ច​ការ​ពារ​សន្តិ​សុខ​នៅ​វិមាន​រដ្ឋ​សភា, ម្នាក់​ស្លាប់​ដោយ​សារ​ការ​ធ្វើ​ទុក្ខ​នៃ​ថ្នាំ​ញៀន​ដែល​ប្រើ​ប្រាស់​ហួស​កម្រិត​, និង​បី​នាក់​ទៀត​ស្លាប់​ដោយ​សារ​​បញ្ហា​សុខ​ភាព​​​។ នគរ​បាល​ម្នាក់​ក៏​បាន​ស្លាប់​នៅ​ក្នុង​ចំណោម​​អ្នក​ទាំង​ប្រាំ​នោះ​ផង​ដែរ​។ ក្រៅ​ពី​នេះ មនុស្ស​ជា​ច្រើន​ទៀត​រង​របួស​។ នគរ​បាល​១៧៤​នាក់​ក៏​បាន​រង​របួស​នៅ​ក្នុង​ពេល​នោះ​ផង​ដែរ​។​

ភ្នាក់​ងារ​អែហ្វ​ប៊ី​អាយ​ថ្លែង​ថា​គិត​ចាប់​ពី​ពេល​នេះ​រាប់​ថយ​ក្រោយ​ទៅ​រក​ព្រឹត្តិ​ការណ៍​នៅ​វិមាន​រដ្ឋ​សភា​នោះ​មាន​រយៈ​ពេល​៤២​ខែ​មក​ហើយ​។ មនុស្ស​សរុប​១៤៧០​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ និង​នាំ​ខ្លួន​​ឡើង​តុលាការ​សឹង​តែ​គ្រប់​រដ្ឋ​ទាំង​អស់​នៃ​រដ្ឋ​ទាំង​៥០​របស់​សហ​រដ្ឋ​អាមេរិក​។ បទ​ល្មើស​ដែល​ពួក​គេ​រង​ការ​ចោទ​ប្រកាន់​គឺ​ការ​​រំលោភ​សិទ្ធិ​លំនៅ​ដ្ឋាន, មនុស្ស​​ជាង​៥៣០​នាក់​ជាប់​ចោទ​ពី​បទ​បង្ក​អំពើ​ហិង្សា​ដោយ​ចេត​នា និង​ការ​បង្ក​អំពើ​​ហិង្សា​ទៅ​លើ​មន្ត្រីអនុវត្ត​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ