ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភស្តុ​ភារ​កម្ម​ត្រូវ​បាន​កំណត់​ជា​វិស័យ​អ​ទិ​ភាព​ដើម្បី​អភិ​វ​ឌ្ឈ​ន៍​ប្រទេស​នា​ឆ្នាំ​២០៥០

4 ខែ មុន

វិស័យ​ដឹក​ជញ្ជូន និងភស្តុ​ភា​កម្ម​កំពុង​តែ​ក្លាយជា​វិស័យ​អ​ទិ​ភាព​មួយ​ដែល​នឹង​រួមចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​ឱ្យ​ប្រទេស ប្រែ​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០ ស្រប​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ។ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ០៦…

វិស័យ​ដឹក​ជញ្ជូន និងភស្តុ​ភា​កម្ម​កំពុង​តែ​ក្លាយជា​វិស័យ​អ​ទិ​ភាព​មួយ​ដែល​នឹង​រួមចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​ឱ្យ​ប្រទេស ប្រែ​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០ ស្រប​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ។

ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ០៦ ខែសីហា ឆ្នាំ​២០២៤​ថា ផែនការមេ​គ្រប់​ជ្រុងជ្រោយ​ស្ដី​ពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​អន្តរ​មធ្យោបាយ និង​ភស្ដុ​ភារ​កម្ម​កម្ពុជា ២០២៣-២០៣៣​មាន​ហើយ ប៉ុន្តែ​ជំនាញ​កំពុង​តែ​ពង្រឹង​ការ​អនុវត្ត​ដើម្បី​គាំទ្រ​ការ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​នា​ឆ្នាំ​២០៥០ ដែល​បាន​កំណត់​។

ប្រភព​ដដែល​បាន​បន្ត​ថា ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ​ក្រុម​មន្ត្រី​កម្ពុជា​បាន​កំពុង​តែ រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ នៃ​ការ​អនុវត្ត “​ផែនការមេ​គ្រប់​ជ្រុងជ្រោយ​ស្ដី​ពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​អន្តរ​មធ្យោបាយ និង​ភស្ដុ​ភារ​កម្ម​កម្ពុជា ២០២៣-២០៣៣” ដើម្បី​បើក​ខ្លួន​ឆ្ពោះទៅ​រក គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​ភ្នំពេញ និង​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​ក្រុងព្រះសីហនុ​។

គម្រោង​នេះ នឹង​ជួយ​បង្កើន​ភាព​ប្រទាក់ក្រឡា​គ្នា រវាង​វិស័យ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទីក​ព្រមទាំង​ជួយ​ធ្វើ​ឱ្យ​រំហូរ​ទំនិញ អ្នកដំណើរ និង​សេវា​កាន់តែ​មាន​ភាព​រលូន​ជាង​មុន កាត់​បន្ថយ​ពេលវេលា​ក្នុង​ការ​ធ្វើ​ដំណើរ និង​បង្កើន​ប្រសិទ្ធភាព​នៃ​សេវា​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទីក ស្រប​តាម ផែនការ​មេនេះ​នឹង​រួមចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា ប្រែ​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០ ស្រប​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ