ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​ម្នាក់​ពាក់ព័ន្ធ​ដឹកជញ្ជូន និងជួញដូរ​ថ្នាំ​ញៀ.ន​ជាង១៨​គីឡូ ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ ត្រូវឃាត់ខ្លួន

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អនុវត្ត​តាម​បទបញ្ជា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក…

រាជធានី​ភ្នំពេញ​៖ អនុវត្ត​តាម​បទបញ្ជា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុ​ន ប៉ា​ម៉ា​រី​លុ​ច អគ្គស្នងការ​រង​ទទួល​ដឹកនាំ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង​ទទួល​សហការ​ដឹកនាំ​មន្ទីរ​ប្រឆាំង​គ្រឿន​ញៀន និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន

នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​១០៖៤០​នាទី កម្លាំង​ជំនាញ (​ក​.៣) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដោយ​មានការ​ដឹកនាំ និង​សម្របសម្រួល​ដោយ​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ស្រាវជ្រាវ ស៊ើបអង្កេត​រហូត​ឈាន​ទៅ​បង្ក្រាប​ករណី​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​សារធាតុ​ញៀន ស្ថិត​នៅ​០២​គោលដៅ​៖ គោលដៅ​ទី​១ នៅ​ចំនុច​ខាង​មុខ​សណ្ឋាគារ​កា​ហ្សា ផ្លូវ​បេតុង សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​គោលដៅ​ទី​២ នៅ​ចំណុច​ខុន​ដូរ​មួយ​កន្លែង ផ្លូវ​៣៧០ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

ជា​លទ្ធផល​ចាប់ខ្លួន​ជនល្មើស​០១​នាក់​៖
១.​ឈ្មោះ ឆឹង ជី​ហ្សាំ​ង (TSENG CHIH HSIANG)​ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់​។

វត្ថុ​តាង​ចាប់​យក​រួម​មាន​៖ 
១-គ្រឿងញៀន​ប្រភេទ​កេ​តា​មីន (KETAMINE) ទម្ងន់​ជាង ១៨១០៦ ក្រាម
២-សារធាតុ​គីមី​ផ្សំ ទម្ងន់​សរុប ៩៥២​ក្រាម
វត្ថុ​តាង​គ្រឿងញៀន​សរុប​ទម្ងន់ ១៨១០៦ ក្រាម (១៨​គីឡូ ១០៦​ក្រាម​)

បច្ចុប្បន្ន​ជនល្មើស និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ កម្លាំង​ជំនាញ​បន្ត​សហការ​ជាមួយ សមត្ថកិច្ច​ពាក់ព័ន្ធ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន មុខសញ្ញា​ពាក់ព័ន្ធ ព្រមទាំង​ស៊ើបអង្កេត​ស្វែងរក​ទ្រព្យសម្បត្តិ​ទាំងឡាយ ដែល​ជា​ផល​នៃ​បទល្មើស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ