ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​រដ្ឋ​ឡូយ ព្រោះ​បាន​លុយ​ឧ​បត្ថ​ម្ភ​ភ្ជុំ​បិ​ណ្ឌ​ជាមួយ​ប្រាក់បៀវត្ស​ខែ​កញ្ញា​!

1 ខែ មុន

បុគ្គលិក​រដ្ឋ​នឹង​ទទួល​បាន​លុយ​ឧបត្ថម្ភ​សម្រាប់​ភ្ជុំបិណ្ឌ​ជាមួយនឹង​ប្រាក់ខែ​សម្រាប់​ខែកញ្ញា ​។ នេះ ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ត្រូវការ​លុយ​។ ក្រសួង​មុខងារសាធារណៈ​ នៅ​រសៀល​នេះ​បាន​ជូនដំណឹង​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ខែកញ្ញា ឆ្នាំ​២០២៤​នេះ រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ចំនួន៥០,០០០…

បុគ្គលិក​រដ្ឋ​នឹង​ទទួល​បាន​លុយ​ឧបត្ថម្ភ​សម្រាប់​ភ្ជុំបិណ្ឌ​ជាមួយនឹង​ប្រាក់ខែ​សម្រាប់​ខែកញ្ញា ​។ នេះ ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ត្រូវការ​លុយ​។

ក្រសួង​មុខងារសាធារណៈ​ នៅ​រសៀល​នេះ​បាន​ជូនដំណឹង​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ខែកញ្ញា ឆ្នាំ​២០២៤​នេះ រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ចំនួន៥០,០០០ (​ប្រាំ​ម៉ឺន​) រៀល ក្នុង​ម្នាក់​ៗ​ជូន​មន្ត្រីរាជការ ដោយ​តម្រូវ​ឱ្យ​រៀបចំ​បើក​ជូន​ដំណាលគ្នា​ ជាមួយនឹង​ការ​បើកប្រាក់​បៀវត្ស​ សរុប​ប្រចាំ​ខែកញ្ញា​តែ​មួយ​លើក​ ឱ្យ​បាន​ដល់​សាមីជន​ ម្នាក់​ៗ​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៤ ​។

ទន្ទឹម​នឹង​នេះ ក្រសួង​ក៏​ឱ្យ​រៀបចំ​បើក​ផ្តល់​ប្រាក់បៀវត្ស​លើក​ទី​១ សម្រាប់​ខែតុលា ឆ្នាំ​២០២៤ ឱ្យ​បាន​ក្នុង​ស​ប្តា​ហ៍​ទី​១ នៃ​ខែតុលា និង​លើក​ទី​២ ឱ្យ​បាន​ក្នុង​ស​ប្តា​ហ៍​ទី​៣ នៃ​ខែតុលា​ជូន​មន្ត្រីរាជការ​របស់​ខ្លួន ​។ ដោយឡែក​សម្រាប់​ការ​បើក​ផ្តល់​បៀវត្ស​ ខែវិច្ឆិកា ឆ្នាំ​២០២៤ សូម​អនុវត្ត​តាម​នីតិវិធី​ដែល​បាន​កំណត់​ជា​ធរមាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ