ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីមានទឹកជំនន់ហូរចូលស្ទឹងសិរីសោភ័ណនោះ ក៏ត្រូវប្រជានេសាទនាំគ្នាទៅរកត្រី ដោយអ្នកខ្លះបង់សំណាញ់ប្រយុង និងបោយបានត្រី គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិគៀប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។

បើតាមប្រជាពលរដ្ឋបានប្រាប់ថា ក្រោយទឹកជំនន់បានហូរចូលស្ទឹងសិរីសោភ័ណ ស្ថិតនៅចំណុចប្រឡាយហូរចូលស្ទឹងក្បាលស្ពានថ្មី (កែ គឹមយ៉ាន) គេឃើញប្រជានេសាទក្នុងមួយថ្ងៃ មិនតិចជាង៥០ ទៅ៦០នាក់ទេ មកបង់សំណាញ់នៅក្រោយស្ពាន និងបោយត្រីនៅចំណុចស្ពានហូរចូលស្ទឹងឃើញថា រកត្រីបានប្រភេទត្រីចម្រុះ តែត្រីជាងគេមានត្រីស និងត្រីរៀល ។

ពលរដ្ឋបានបញ្ជាក់ថា នៅឆ្នាំនេះទឹកជំនន់ចូលស្ទឹងសិរីសោភ័ណ រកត្រីបានតិចជាងឆ្នាំមុន ដូចជាបង់សំណង់ប្រយ៉ុង ឬក្រឡាញឹក និងបោយត្រី ដែលត្រូវបានបង់និងបោយបានជាត្រីដែលចេញពីស្ទឹងបម្រុងចេញបែកទៅវាស់ស្រែដែលជាត្រីកន្លែងអភិរក្សក្រោយសាកលវិទ្យាល័យជាតិមាន
ជ័យ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា នៅចំណុចស្ពានថ្មី(កែ គឹមយ៉ាន)នៅពេលមានទឹកជំនន់បានហូរចូលស្ទឹងត្រីនៅចំណុចអភិរក្សចេញពីស្ទឹងបែលចូលវាលស្រែ ប្រជានេសាទនាំគ្នាបង់សំណាញ់ក្រឡាញឹកប្រយ៉ុង និងបោយត្រីមានរយៈពេល២ទៅ៣ថ្ងៃហើយ គ្រាន់បានហូបខ្លះអាចបានលក់ ។





ចែករំលែកព័តមាននេះ