ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដំណើរជាង១០នាក់រងរបួស ក្រោយយន្តហោះរបស់កូរ៉េខាងត្បូងមួយគ្រឿង ជួបបញ្ហាចលាចលលើអាកាស

1 ខែ មុន

(កូរ៉េខាងត្បូង)៖ អ្នកដំណើរជាច្រើននាក់នៅលើយន្តហោះ Korean Air ជើងហោះហើរ KE197 ពី Incheon កូរ៉េខាងត្បូង ទៅកាន់ទីក្រុង…

(កូរ៉េខាងត្បូង)៖ អ្នកដំណើរជាច្រើននាក់នៅលើយន្តហោះ Korean Air ជើងហោះហើរ KE197 ពី Incheon កូរ៉េខាងត្បូង ទៅកាន់ទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី បានរងរបួសដោយសារតែភាពចលាចលកណ្តាលជើងហោះហើរដ៏ធ្ងន់ធ្ងរ។

យោងតាមប្រភពឧស្សាហកម្មអាកាសចរណ៍កាលពីថ្ងៃចន្ទ បានឱ្យដឹងថាជើងហោះហើរ Korean Air ដែលផ្ទុកអ្នកដំណើរ ២៨១នាក់បានជួបជាមួយខ្យល់រលាក់ខ្លាំង (severe turbulence)  នៅរយៈកម្ពស់៣៤,១០០ហ្វីត។

យន្តហោះបានកន្ត្រាក់អង្រួនយ៉ាងខ្លាំងក្លារយៈពេល ១៥ វិនាទី ដែលបណ្តាលឱ្យអ្នកដំណើរចំនួន ១០នាក់ និងអ្នកបម្រើការលើយន្តហោះចំនួន៤នាក់បានរងរបួសស្រាល ឈឺត្រង់កនិងខ្នង។ ជាសំណាងល្អ ក្រោយមកយន្តហោះបានរក្សាលំនឹង ហើយទាំងអស់បានចុះចតដោយសុវត្ថិភាពនៅម៉ុងហ្គោលី។

គេ​បាន​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុចំពេលអ្នក​ដំណើរ​កំពុង​ហូប​អាហារ​យ៉ាង​រីករាយ​នៅ​លើ​យន្តហោះ ។ ភាពច្របូកច្របល់ខ្លាំងបានធ្វើឱ្យអាហារខ្ចាត់ខ្ចាយពាសពេញកម្រាល និងច្រកផ្លូវរបស់យន្តហោះ។

គួរបញ្ជាក់ដែរថា ការប្រែប្រួលអាកាសធាតុ បង្កភាពចលាចលកើតឡើងញឹកញាប់លើជើងហោះហើរ។ហើយក្រុមហ៊ុនអាកាសចរណ៍ Korean Air ទើបតែបានប្រកាសកាលពីថ្ងៃទី០១ ខែសីហាថា ខ្លួននឹងបញ្ឈប់ការផ្តល់មីកំប៉ុងលើជើងហោះហើរផ្លូវឆ្ងាយដែលចាប់ផ្តើមពីថ្ងៃទី១៥ ដើម្បីការពារមិនឱ្យកំពប់លើអ្នកដំណើរ ឬកំពប់លើកម្រាល ដោយសារឧបទ្ទវហេតុចលាចល៕ ប្រភព៖ KBS

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ